គោលការណ៍ខូឃីស៍
នៅ Tinder យើងជឿជាក់លើភាពច្បាស់លាស់ និងបើកចំហអំពីរបៀបដែលយើងប្រមូល និងដំណើរការទិន្នន័យអំពីអ្នក។ ទំព័រនេះត្រូវបានរចនាឡើងដើម្បីជូនដំណឹងដល់អ្នកអំពីការអនុវត្តរបស់យើងទាក់ទងនឹងខូឃីស៍ និងពន្យល់អ្នកពីរបៀបដែលអ្នកអាចគ្រប់គ្រងពួកវា។
អ្នកបានដឹងអ្វីគ្រប់យ៉ាងអំពីខូឃីស៍រួចហើយ និងគ្រាន់តែចង់កែតម្រូវការកំណត់របស់អ្នកមែនទេ?
គ្មានបញ្ហាទេ។ ចូលទៅកាន់ការកំណត់ប្រូហ្វាល់នៅក្នុង Tinder ដើម្បីធ្វើបច្ចុប្បន្នភាពការកំណត់ខូឃីស៍ ហើយចូលទៅកាន់ការកំណត់គណនីនៅក្នុងកម្មវិធីរបស់អ្នក ដើម្បីកែតម្រូវចំណូលចិត្តឯកជនភាពរបស់អ្នកនៅទីនោះ។
អ្នកចង់ដឹងបន្ថែមអំពីខូឃីស៍ និងរបៀបដែលយើងប្រើពួកវាទេ?
រីករាយក្នុងការពន្យល់! សូមបន្តអាន។
កំណត់សម្គាល់៖ គោលការណ៍ខូឃីស៍នេះមិនលើកឡើងអំពីរបៀបដែលយើងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ក្រៅពីការប្រើប្រាស់ខូឃីស៍របស់យើងទេ។ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលយើងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក សូមអានគោលការណ៍ឯកជនភាពរបស់យើង។
តើអ្វីទៅជាខូឃីស៍?
ខូឃីស៍គឺជាឯកសារអត្ថបទតូចៗដែលត្រូវបានផ្ញើទៅ ឬចូលប្រើពីកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់អ្នក ឬអង្គចងចាំឧបករណ៍របស់អ្នក។ ជាធម្មតា ខូឃីស៍មានឈ្មោះដូមែន (ទីតាំងអ៊ីនធឺណិត) ដែលជាប្រភពនៃខូឃីស៍ “អាយុកាល” នៃខូឃីស៍ (ឧ. ពេលដែលវាផុតកំណត់) និងលេខពិសេស ដែលត្រូវបានបង្កើតដោយចៃដន្យ ឬអង្គសម្គាល់ស្រដៀងគ្នា។ ខូឃីស៍ក៏អាចមានព័ត៌មានអំពីឧបករណ៍របស់អ្នកផងដែរ ដូចជាការកំណត់អ្នកប្រើប្រាស់ ប្រវត្តិរុករក និងសកម្មភាពដែលបានធ្វើឡើងនៅពេលប្រើប្រាស់សេវាកម្មរបស់យើង។
តើខូឃីស៍មានប្រភេទផ្សេងៗគ្នាឬទេ?
ខូឃីស៍ភាគីទីមួយ និងភាគីទីបី
មានខូឃីស៍ភាគីទីមួយ និងខូឃីស៍ភាគីទីបី។ ខូឃីស៍ភាគីទីមួយត្រូវបានយើងដាក់នៅលើឧបករណ៍របស់អ្នកដោយផ្ទាល់។ ឧទាហរណ៍ យើងប្រើខូឃីស៍ភាគីទីមួយដើម្បីសម្របគេហទំព័ររបស់យើងទៅនឹងចំណូលចិត្តភាសានៃកម្មវិធីរុករករបស់អ្នក និងយល់ឲ្យកាន់តែច្បាស់អំពីការប្រើប្រាស់របស់អ្នកនូវគេហទំព័ររបស់យើង។ ខូឃីស៍ភាគីទីបីត្រូវបានដាក់នៅលើឧបករណ៍របស់អ្នកដោយដៃគូ និងអ្នកផ្តល់សេវារបស់យើង។ អ្នកអាចស្វែងយល់បន្ថែមអំពីដៃគូ និងអ្នកផ្តល់សេវាទាំងនេះ តាមរយៈគេហទំព័ររបស់យើង និងឧបករណ៍គ្រប់គ្រងកា រយល់ព្រមក្នុងកម្មវិធី។ សម្រាប់ព័ត៌មានលម្អិតអំពីឧបករណ៍ទាំងនេះ សូមមើល “តើអ្នកអាចគ្រប់គ្រងខូឃីស៍ដោយរបៀបណា?” នៅខាងក្រោម។
ខូឃីស៍បណ្តោះអាសន្ន និងជាប់លាប់
មានខូឃីស៍បណ្តោះអាសន្ន និងខូឃីស៍ជាប់លាប់។ ខូឃីស៍បណ្តោះអាសន្ននឹងលែងមាននៅពេលអ្នកបិទកម្មវិធីរុករករបស់អ្នក។ យើងប្រើខូឃីស៍បណ្តោះអាសន្នសម្រាប់មូលហេតុជាច្រើន ដូចជា ដើម្បីស្វែងយល់បន្ថែមអំពីការប្រើប្រាស់របស់អ្នកនូវគេហទំព័ររបស់យើងក្នុងអំឡុងពេលប្រើកម្មវិធីរុករកម្តង និងដើម្បីជួយអ្នកក្នុងការប្រើប្រាស់គេហទំព័ររបស់យើងឲ្យកាន់តែមានប្រសិទ្ធភាព។ ខូឃីស៍ជាប់លាប់មានអាយុកាលយូរជាងនេះ ហើយបន្តមានលើសពីរយៈពេលប្រើបច្ចុប្បន្ន។ ប្រភេទខូឃីស៍ទាំងនេះអាចត្រូវបានប្រើប្រាស់ដើម្បីជួយឲ្យអ្នកចូលគេហទំព័ររបស់យើងម្តងទៀតបានលឿន សម្រាប់គោលបំណងវិភាគ និងសម្រាប់មូលហេតុផ្សេងទៀតដូចដែលប ានរៀបរាប់ខាងក្រោម។
ចុះចំណែកឯបច្ចេកវិទ្យាតាមដានផ្សេងៗទៀតដូចជា វេបប៊ិកខិន និង SDKs វិញ?
បច្ចេកវិទ្យាតាមដានផ្សេងទៀតដូចជា វេបប៊ិកខិន (ហៅថា ភីកស៊ែល ស្លាកសម្គាល់ ឬរូបចលនាថ្លាតូចៗ) URLs តាមដាន ឬបណ្តុំឧបករណ៍អភិវឌ្ឍន៍សូហ្វវែរ (SDKs) ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងស្រដៀងគ្នាទៅនឹងខូឃីស៍។ វេបប៊ិកខិនគឺជាឯកសារក្រាហ្វិកតូចៗ ដែលមានអង្គសម្គាល់ខុសប្លែកពីគេមួយដែលអាចឲ្យយើងដឹងបាននៅពេលដែលនរណាម្នាក់បានចូលមើលសេវាកម្មរបស់យើង ឬបើកអ៊ីមែលដែលយើងបានផ្ញើទៅពួកគេ។ URLs តាមដានគឺជាតំណភ្ជាប់ដែលបានបង្កើតឡើងតាមតម្រូវការ ដែលជួយឲ្យយើងយល់ដឹងថាតើចរាចរណ៍ទៅកាន់ទំព័របណ្តាញរបស់យើងមានប្រភពមកពីណា។ SDKs គឺជាផ្នែកតូចៗនៃកូដដែលបានដាក់បញ្ចូលនៅក្នុងកម្មវិធីនានា ដែលមានមុខងារដូច ខូឃីស៍ និងវេបប៊ិកខិន។
ដើម្បីភាពងាយស្រួល យើងក៏ហៅបច្ចេកវិទ្យាទាំងនេះថាជា “ខូឃីស៍” នៅក្នុងគោលការណ៍ខូឃីស៍នេះផងដែរ។
តើយើងប្រើខូឃីស៍ដើម្បីអ្វី?
ដូចអ្នកផ្តល់សេវាកម្មអនឡាញផ្សេងទៀតដែរ យើងប្រើខូឃីស៍ដើម្បីផ្តល់ជូន ធានាសុវត្ថិភាព និងកែលម្អសេវាកម្មរបស់យើង ដូចជាតាមរយៈការចងចាំចំណូលចិត្តរបស់អ្នក សម្គាល់អ្នកនៅពេលអ្នកចូលមើលគេហទំព័ររបស់យើង វាស់ស្ទង់ភាពជោគជ័យនៃយុទ្ធនាការធ្វើទីផ្សាររបស់យើង ព្រមទាំងកំណត់តាមបុគ្គល និងកែសម្រួលនូវការផ្សាយពាណិជ្ជកម្មឲ្យស្របទៅតាមចំណាប់អារម្មណ៍របស់អ្នក។ ដើម្បីសម្រេចគោលបំណងទាំងនេះ យើងក៏អាចភ្ជាប់ព័ត៌មានពីខូឃីស៍ជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតអំពីអ្នក ដែលយើងរក្សាទុកផងដែរ។
នៅពេលអ្នកប្រើសេវាកម្មរបស់យើង ប្រភេទខូឃីស៍មួយចំនួន ឬទាំងអស់ដូចខាងក្រោមអាចត្រូវបានកំណត់នៅលើឧបករណ៍របស់អ្នក។
ប្រភេទខូឃីស៍ | ការពណ៌នា |
ខូឃីស៍សំខាន់ៗ |