ការប្តេជ្ញាចិត្តរបស់យើងចំពោះអ្នក

នៅ Tinder ភាពឯកជនរបស់អ្នកគឺជាអាទិភាពខ្ពស់បំផុតរបស់យើង។ ភាពឯកជនរបស់អ្នកគឺជាចំណុចស្នូលនៃវិធីដែលយើងរចនា និងបង្កើតសេវាកម្ម និងផលិតផលដែលអ្នកស្គាល់ និងពេញចិត្ត ដើម្បីឲ្យអ្នកអាចជឿទុកចិត្តទាំងស្រុងទៅលើសេវាកម្ម និងផលិតផលទាំងនោះ និងផ្តោតលើការកសាងទំនាក់ទំនងដ៏មានន័យ។

សូមអរគុណដែលអ្នកផ្តល់ទំនុកចិត្តមកលើយើងខ្ញុំ នៅពេលអ្នកផ្តល់ព័ត៌មានរបស់អ្នកមកឲ្យយើងខ្ញុំ ហើយយើងយកចិត្តទុកដាក់ចំពោះវាបំផុត។

ការប្តេជ្ញាចិត្តរបស់យើងចំពោះភាពឯកជន. យើងរចនាផលិតផល និងសេវាកម្មរបស់យើងទាំងអស់ដោយគិតគូរពីឯកជនភាពរបស់អ្នក។ យើងមានការចូលរួមពីអ្នកជំនាញមកពីផ្នែកផ្សេងៗ ដែលរួមមានផ្នែកច្បាប់ សន្តិសុខ វិស្វកម្ម ការរចនាផលិតផល និងផ្នែកផ្សេងទៀត ដើម្បីឲ្យប្រាកដថាការសម្រេចចិត្តរបស់យើងត្រូវបានធ្វើឡើងដោយគោរពបំផុតចំពោះឯកជនភាពរបស់អ្នក។

ការប្តេជ្ញាចិត្តរបស់យើងចំពោះតម្លាភាព. ដោយសារយើងប្រើប្រាស់សេវាកម្មអនឡាញជាច្រើនដូចអ្នកដែរ យើងដឹងថាព័ត៌មានមិនគ្រប់គ្រាន់ និងការប្រើពាក្យពេចន៍ស្មុគស្មាញពេក គឺជាបញ្ហាទូទៅនៅក្នុងគោលការណ៍ភាពឯកជនទៅហើយ។ យើងប្រើវិធីសាស្រ្តផ្សេងពីនេះ៖ យើងកំពុងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីសរសេរគោលការណ៍ភាពឯកជន និងឯកសារពាក់ព័ន្ធរបស់យើងដោយប្រើភាសាសាមញ្ញ។ យើងពិតជាចង់ឲ្យអ្នកអានគោលការណ៍ និងយល់ដឹងពីការអនុវត្តឯកជនភាពរបស់យើង!

ការប្តេជ្ញាចិត្តរបស់យើងចំពោះសុវត្ថិភាព. យើងមានក្រុមការងារដែលខិតខំប្រឹងប្រែងក្នុងការរក្សាទិន្នន័យរបស់អ្នកឲ្យមានសុវត្ថិភាព។ យើងធ្វើបច្ចុប្បន្នភាពជាប់ជានិច្ចលើការអនុវត្តផ្នែកសុវត្ថិភាពរបស់យើង និងធ្វើការខិតខំប្រឹងប្រែងបន្ថែមផ្នែកសុវត្ថិភាពរបស់យើង ដើម្បីបង្កើនសុវត្ថិភាពព័ត៌មានរបស់អ្នក។


គោលការណ៍ភាពឯកជន

សូមស្វាគមន៍មកកាន់គោលការណ៍ភាពឯកជនរបស់ Tinder។ សូមអរគុណដែលបានចំណាយពេលអាន។

យើងខ្ញុំសូមអរគុណដែលអ្នកផ្តល់ទំនុកចិត្តមកលើយើងខ្ញុំចំពោះព័ត៌មានរបស់អ្នក ហើយយើងមានបំណងរក្សាទំនុកចិត្តនោះឲ្យស្ថិតស្ថេរជានិច្ច។ ការធ្វើបែបនេះចាប់ផ្តើមពីការប្រាកដក្នុងចិត្តថាអ្នកយល់ដឹងអំពីព័ត៌មានដែលយើងប្រមូល មូលហេតុដែលយើងប្រមូលវា វាត្រូវបានប្រើប្រាស់បែបណាខ្លះ និងជម្រើសរបស់អ្នក ទាក់ទងនឹងព័ត៌មានរបស់អ្នក។ គោលការណ៍នេះរៀបរាប់អំពីការអនុវត្តឯកជនភាពរបស់យើងដោយប្រើភាសាសាមញ្ញ និងប្រើពាក្យច្បាប់ និងភាសាបច្ចេកទេសតិចបំផុត។

គោលការណ៍ភាពឯកជននេះអនុវត្តចាប់ពីថ្ងៃទី 17 ខែមករា ឆ្នាំ 2022។ កំណែមុននៃគោលការណ៍ភាពឯកជននេះ ដែលមាននៅទីនេះនឹងអនុវត្តរហូតដល់ពេលនោះ។

កាលបរិច្ឆេទមានប្រសិទ្ធភាព ៖ ថ្ងៃទី 17 ខែមករា ឆ្នាំ 2022

  1. ពួកយើងជានរណា
  2. ចំណុចដែលគោលការណ៍ភាពឯកជននេះអនុវត្ត
  3. ព័ត៌មានដែលយើងប្រមូល
  4. ខូឃីស៍ និងបច្ចេកវិទ្យាប្រមូលទិន្នន័យស្រដៀងគ្នាផ្សេងៗទៀត
  5. របៀបដែលយើងប្រើព័ត៌មាន
  6. របៀបដែលយើងចែករំលែកព័ត៌មាន
  7. ការផ្ទេរទិន្នន័យឆ្លងព្រំដែន
  8. សិទ្ធិរបស់អ្នក
  9. រយៈពេលដែលយើងរក្សាទុកព័ត៌មានរបស់អ្នក
  10. ឯកជនភាពរបស់កុមារ
  11. បេក្ខជនស្វែងរកការងារ អ្នកចុះកិច្ចសន្យា និងតំណាងផ្នែកលក់
  12. ការផ្លាស់ប្តូរគោលការណ៍ភាពឯកជន
  13. របៀបទាក់ទងមកយើងខ្ញុំ

សម្រាប់អ្នកប្រើប្រាស់ក្នុងរដ្ឋកាលីហ្វ័រញ៉ា

សូមមើលសេចក្ដីថ្លែងការណ៍ឯកជនភាពរដ្ឋកាលីហ្វ័រញ៉ារបស់យើង ដើម្បីស្វែងយល់អំពីសិទ្ធិឯកជនភាពរដ្ឋកាលីហ្វ័រញ៉ា។

1. ពួកយើងជានរណា

ប្រសិនបើអ្នករស់នៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប (“EEA”) ចក្រភពអង់គ្លេស ឬស្វ៊ីស ក្រុមហ៊ុនដែលទទួលខុសត្រូវចំពោះព័ត៌មានរបស់អ្នកក្រោមគោលការណ៍ភាពឯកជននេះ (“អ្នកគ្រប់គ្រងទិន្នន័យ”) គឺ៖

MTCH Technology Services Limited

Tinder

WeWork Charlemont Exchange

42 Charlemont Street

Dublin 2, D02 R593

អៀរឡង់

ប្រសិនបើអ្នករស់នៅក្នុងប្រទេសជប៉ុន ក្រុមហ៊ុនដែលទទួលខុសត្រូវចំពោះព័ត៌មានរបស់អ្នកគឺ៖

MG Japan Services GK

4F Sumitomo Fudosan Azabu Bldg

1-4-1 Mita

Minato-ku,Tokyo 108-0073

ជប៉ុន

ប្រសិនបើអ្នករស់នៅក្រៅតំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ស្វ៊ីស និងជប៉ុន ក្រុមហ៊ុនដែលទទួលខុសត្រូវចំពោះព័ត៌មានរបស់អ្នកគឺ៖

Match Group, LLC

8750 North Central Expressway

Suite 1400

Dallas, TX 75231

សហរដ្ឋអាមេរិក

2. ចំណុចដែលគោលការណ៍ភាពឯកជននេះអនុវត្ត

គោលការណ៍ភាពឯកជននេះអនុវត្តចំពោះគេហទំព័រ កម្មវិធី ព្រឹត្តិការណ៍ និងសេវាកម្មផ្សេងៗទៀតដែលយើងដំណើរការក្រោមម៉ាក Tinder។ ដើម្បីភាពងាយស្រួល យើងហៅវាទាំងអស់នេះថាជា “សេវាកម្ម” របស់យើង នៅក្នុងគោលការណ៍ភាពឯកជននេះ។ ដើម្បីឲ្យកាន់តែច្បាស់ យើងបានដាក់តំណភ្ជាប់ទៅកាន់គោលការណ៍ភាពឯកជននេះលើសេវាកម្មដែលពាក់ព័ន្ធទាំងអស់។

សេវាកម្មមួយចំនួនអាចតម្រូវឲ្យមានគោលការណ៍ភាពឯកជនផ្ទាល់ខ្លួនរបស់វា។ ប្រសិនបើសេវាកម្មមួយមានគោលការណ៍ភាពឯកជនផ្ទាល់ខ្លួនរបស់វា គោលការណ៍នោះ (មិនមែនគោលការណ៍ភាពឯកជននេះទេ) នឹងត្រូវអនុវត្ត។

3. ព័ត៌មានដែលយើងប្រមូល

និយាយទៅ ប្រសិនបើគ្មានព័ត៌មានមួយចំនួនអំពីអ្នកដូចជា ព័ត៌មានលម្អិតមូលដ្ឋានអំពីប្រូហ្វាល់ និងប្រភេទមនុស្សដែលអ្នកចង់ជួបនោះទេ យើងមិនអាចជួយបង្កើតទំនាក់ទំនងដ៏មានន័យបានឡើយ។ យើងក៏ប្រមូលព័ត៌មានអំពីការប្រើប្រាស់របស់អ្នកនូវសេវាកម្មរបស់យើងផងដែរដូចជា កំណត់ហេតុចូលប្រើប្រាស់ ព្រមទាំងព័ត៌មានពីភាគីទីបី ដូចជា នៅពេលអ្នកចូលប្រើសេវាកម្មរបស់យើងតាមរយៈគណនីបណ្តាញសង្គមរបស់អ្នក ឬនៅពេលអ្នកបង្ហោះព័ត៌មានពីគណនីបណ្តាញសង្គមរបស់អ្នកដើម្បីបំពេញប្រូហ្វាល់របស់អ្នក។ ប្រសិនបើអ្នកចង់ដឹងព័ត៌មានបន្ថែម យើងរៀបរាប់ព័ត៌មានលម្អិតបន្ថែមនៅខាងក្រោម។

ព័ត៌មានដែលអ្នកផ្តល់ឲ្យយើង

អ្នកអាចសម្រេចផ្តល់ព័ត៌មានជាក់លាក់មកយើងខ្ញុំ នៅពេលប្រើប្រាស់សេវាកម្មរបស់យើង។ វារួមមាន៖

  • នៅពេលអ្នកបង្កើតគណនីមួយ អ្នកផ្តល់ឲ្យយើងនូវយ៉ាងហោចណាស់លេខទូរសព្ទ និងអាសយដ្ឋានអ៊ីមែលរបស់អ្នក ព្រមទាំងព័ត៌មានលម្អិតមូលដ្ឋានមួយចំនួនដែលចាំបាច់ដើម្បីឲ្យសេវាកម្មដំណើរការ ដូចជា ភេទ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នក។
  • នៅពេលអ្នកបំពេញប្រូហ្វាល់របស់អ្នករួច អ្នកអាចចែករំលែកជាមួយយើងនូវព័ត៌មានបន្ថែមដូចជា ព័ត៌មានលម្អិតអំពីការពណ៌នាពីខ្លួនអ្នក ចំណង់ចំណូលចិត្ត និងព័ត៌មានលម្អិតផ្សេងទៀតអំពីអ្នក ព្រមទាំងខ្លឹមសារដូចជារូបថត និងវីដេអូជាដើម។ ដើម្បីបញ្ចូលខ្លឹមសារជាក់លាក់ដូចជា រូបភាព ឬវីដេអូ អ្នកអាចអនុញ្ញាតឲ្យយើងចូលប្រើកាមេរ៉ា ឬអាល់ប៊ុមរូបថតរបស់អ្នក។
  • នៅពេលអ្នកជាវសេវាកម្មបង់ប្រាក់ ឬធ្វើការទិញដោយផ្ទាល់ពីយើង (ជាជាងតាមរយៈប្រព័ន្ធដូចជា iOS ឬ Android) អ្នកផ្តល់ឲ្យយើង ឬអ្នកផ្តល់សេវាទូទាត់របស់យើងនូវព័ត៌មានដូចជា លេខបណ្ណឥណពន្ធ ឬបណ្ណឥណទាន ឬព័ត៌មានហិរញ្ញវត្ថុផ្សេងទៀតរបស់អ្នក។
  • នៅពេលអ្នកចូលរួមក្នុងការស្ទង់មតិ ការសិក្សាលើក្រុមតំណាង ឬការសិក្សាទីផ្សារ អ្នកផ្តល់ឲ្យយើងនូវការយល់ឃើញរបស់អ្នកអំពីផលិតផល និងសេវាកម្មរបស់យើង ក៏ដូចជាការឆ្លើយតបទៅនឹងសំណួរ និងសក្ខីកម្មរបស់យើង។
  • នៅពេលអ្នកជ្រើសរើសចូលរួមក្នុងការផ្សព្វផ្សាយ ព្រឹត្តិការណ៍ ឬការប្រកួតប្រជែងរបស់យើង យើងប្រមូលព័ត៌មានដែលអ្នកប្រើប្រាស់ដើម្បីចុះឈ្មោះ ឬចូលរួមនោះ។
  • ប្រសិនបើអ្នកទាក់ទងក្រុមការងារផ្នែកថែទាំអតិថិជនរបស់យើង យើងប្រមូលព័ត៌មានដែលអ្នកផ្តល់ឲ្យយើងក្នុងអំឡុងពេលប្រាស្រ័យទាក់ទង។
  • ប្រសិនបើអ្នកចែករំលែកជាមួយយើងនូវព័ត៌មានអំពីមនុស្សផ្សេងទៀត (ឧទាហរណ៍ ប្រសិនបើអ្នកប្រើព័ត៌មានទំនាក់ទំនងលម្អិតរបស់មិត្តភក្តិម្នាក់សម្រាប់មុខងារជាក់លាក់មួយ) យើងដំណើរការព័ត៌មាននេះជំនួសអ្នក ដើម្បីបំពេញសំណើរបស់អ្នក។
  • ជាការពិតណាស់ យើងក៏ដំណើរការការជជែករបស់អ្នកជាមួយសមាជិកផ្សេងទៀត ព្រមទាំងខ្លឹមសារដែលអ្នកផ្សាយ តាមភាពចាំបាច់សម្រាប់ប្រតិបត្តិការសេវាកម្មដែរ។

ព័ត៌មានដែលយើងទទួលបានពីអ្នកដទៃ

ក្រៅពីព័ត៌មានដែលអ្នកអាចផ្តល់ឲ្យយើងដោយផ្ទាល់ យើងទទួលបានព័ត៌មានអំពីអ្នកពីអ្នកផ្សេងទៀត ដែលរួមមានដូចជា៖

  • សមាជិក សមាជិកអាចផ្តល់ព័ត៌មានអំពីអ្នក ដោយសារពួកគេប្រើប្រាស់សេវាកម្មរបស់យើង ឧទាហរណ៍ នៅពេលពួកគេប្រាស្រ័យទាក់ទងជាមួយអ្នក ឬប្រសិនបើពួកគេដាក់បញ្ជូនការរាយការណ៍ដែលមានពាក់ព័ន្ធនឹងអ្នក។

  • បណ្តាញសង្គម អ្នកអាចសម្រេចចិត្តចែករំលែកព័ត៌មានជាមួយយើងតាមរយៈគណនីបណ្តាញសង្គមរបស់អ្នក ឧទាហរណ៍ ប្រសិនបើអ្នកសម្រេចចិត្តបង្កើត និងចូលទៅក្នុងគណនី Tinder របស់អ្នកតាមរយៈបណ្តាញសង្គមរបស់អ្នក ឬគណនីផ្សេងទៀត (ឧ. ហ្វេសប៊ុក, Google ឬ Apple) ឬបង្ហោះនៅលើសេវាកម្មរបស់យើង នូវព័ត៌មានដូចជា រូបថតពីគណនីបណ្តាញសង្គមណាមួយរបស់អ្នក (ឧ. Instagram ឬ Spotify)។

  • ក្រុមហ៊ុនសម្ព័ន្ធ Tinder គឺជាផ្នែកមួយនៃគ្រួសារអាជីវកម្មរបស់ Match Group។ Match Group ចាត់ទុកសុវត្ថិភាព និងសន្តិសុខរបស់សមាជិកគឺជាអាទិភាពខ្ពស់បំផុត។ ប្រសិនបើអ្នកត្រូវបានហាមឃាត់ពីសេវាកម្មមួយផ្សេងទៀតរបស់ Match Group ព័ត៌មានរបស់អ្នកអាចត្រូវបានចែករំលែកជាមួយយើង ដើម្បីអនុញ្ញាតឲ្យយើងចាត់វិធានការចាំបាច់ រួមទាំងការបិទគណនីរបស់អ្នក ឬការរារាំងអ្នកមិនឲ្យបង្កើតគណនីនៅលើសេវាកម្មរបស់យើង។

  • ដៃគូផ្សេងទៀត យើងអាចនឹងទទួលបានព័ត៌មានអំពីអ្នក ពីដៃគូរបស់យើង ដែលពាណិជ្ជកម្មរបស់ Tinder ត្រូវបានផ្សព្វផ្សាយនៅលើសេវាកម្មរបស់ដៃគូ (ដែលក្នុងករណីនេះ ពួកគេអាចនឹងផ្តល់ព័ត៌មានលម្អិតអំពីជោគជ័យនៃយុទ្ធនាការ)។ ក្នុងករណីណាដែលបានអនុញ្ញាតដោយច្បាប់ យើងក៏អាចទទួលបានព័ត៌មានអំពីជនសង្ស័យ ឬជនទុច្ចរិតដែលត្រូវបានផ្តន្ទាទោស ពីភាគីទីបីផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីធានាសុវត្ថិភាព និងសន្តិសុខនៃសមាជិករបស់យើង។

ព័ត៌មានដែលប្រមូលបាននៅពេលអ្នកប្រើសេវាកម្មរបស់យើង

នៅពេលអ្នកប្រើសេវាកម្មរបស់យើង វានឹងបង្កើតទិន្នន័យបច្ចេកទេសអំពីមុខងារដែលអ្នកបានប្រើ របៀបដែលអ្នកបានប្រើពួកវា និងឧបករណ៍ដែលអ្នកប្រើដើម្បីចូលប្រើសេវាកម្មរបស់យើង។ សូមមើលព័ត៌មានលម្អិតបន្ថែមនៅខាងក្រោម៖

  • ព័ត៌មានអំពីការប្រើប្រាស់ ការប្រើប្រាស់សេវាកម្មបង្កើតបានជាទិន្នន័យអំពីសកម្មភាពរបស់អ្នកនៅលើសេវាកម្មរបស់យើង ឧទាហរណ៍ អំពីរបៀបដែលអ្នកប្រើពួកវា (ឧ. ពេលវេលាដែលអ្នកចូល មុខងារដែលអ្នកបាននិងកំពុងប្រើ ចំណាត់ការដែលបានធ្វើឡើង ព័ត៌មានដែលបានបង្ហាញទៅអ្នក អាសយដ្ឋានទំព័របណ្តាញបញ្ជូនបន្ត និងពាណិជ្ជកម្មដែលអ្នកបានធ្វើអន្តរកម្មជាមួយ) និងការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយសមាជិកផ្សេងទៀត (ឧ. សមាជិកដែលអ្នកភ្ជាប់ទំនាក់ទំនង និងប្រាស្រ័យទាក់ទងជាមួយ ពេលវេលាដែលអ្នកទាក់ទងជាមួយពួកគេ ចំនួនសារដែលអ្នកផ្ញើ និងទទួល)។

  • ព័ត៌មានឧបករណ៍ យើងប្រមូលព័ត៌មានពី និងអំពីឧបករណ៍(ទាំងឡាយ) ដែលអ្នកប្រើប្រាស់ដើម្បីចូលប្រើសេវាកម្មរបស់យើង រួមទាំងព័ត៌មានហាដវែរ និងសូហ្វវែរ ដូចជាអាសយដ្ឋាន IP, លេខសម្គាល់និងប្រភេទឧបករណ៍ ការកំណត់និងលក្ខណៈនៃកម្មវិធី ការគាំងកម្មវិធី លេខសម្គាល់ការផ្សាយពាណិជ្ជកម្ម (ជាលេខបង្កើតឡើងដោយចៃដន្យ ដែលអ្នកអាចកំណត់ឡើងវិញបានដោយចូលទៅក្នុងការកំណត់ឧបករណ៍របស់អ្នក) អង្គសម្គាល់ទាំងឡាយដែលទាក់ទងនឹងខូឃីស៍ ឬបច្ចេកវិទ្យាផ្សេងទៀតដែលអាចកំណត់អត្តសញ្ញាណឧបករណ៍ ឬកម្មវិធីរុករកបែបខុសប្លែកពីគេ។

  • ព័ត៌មានផ្សេងទៀតដោយមានការយល់ព្រមពីអ្នក ប្រសិនបើអ្នកផ្តល់ការអនុញ្ញាតមកឲ្យយើង យើងអាចប្រមូលព័ត៌មានទីតាំងភូមិសាស្ត្រច្បាស់លាស់របស់អ្នក (ទាំងរយៈទទឹង និងរយៈបណ្តោយ)។ ការប្រមូលព័ត៌មានទីតាំងភូមិសាស្ត្ររបស់អ្នកអាចកើតឡើងនៅផ្ទៃខាងក្រោយ ទោះបីជាអ្នកមិនកំពុងប្រើប្រាស់សេវាកម្មក៏ដោយ ប្រសិនបើការអនុញ្ញាតដែលអ្នកផ្តល់ឲ្យយើង អនុញ្ញាតយ៉ាងច្បាស់លាស់នូវការប្រមូលបែបនេះ។ ប្រសិនបើអ្នកបដិសេធមិនផ្តល់ការអនុញ្ញាតឲ្យយើងប្រមូលព័ត៌មានទីតាំងភូមិសាស្ត្រច្បាស់លាស់របស់អ្នកទេ យើងនឹងមិនប្រមូលវាឡើយ។ ស្រដៀងគ្នានេះដែរ ប្រសិនបើអ្នកយល់ព្រម យើងអាចប្រមូលរូបថត និងវីដេអូ (ឧទាហរណ៍ ប្រសិនបើអ្នកចង់ផ្សាយរូបថត ឬវីដេអូ ឬចូលរួមក្នុងមុខងារស្ទ្រីមនៅលើសេវាកម្មរបស់យើង)។

4. ខូឃីស៍ និងបច្ចេកវិទ្យាប្រមូលទិន្នន័យស្រដៀងគ្នាផ្សេងទៀត

យើងប្រើប្រាស់ ហើយអាចនឹងអនុញ្ញាតឲ្យអ្នកផ្សេងទៀតប្រើខូឃីស៍ និងបច្ចេកវិទ្យាស្រដៀងគ្នា (ឧ. វេបប៊ីខិន ភីកស៊ែល SDKs) ដើម្បីស្គាល់អ្នក និង/ឬឧបករណ៍របស់អ្នក។ អ្នកអាចអានគោលការណ៍ខូឃីស៍របស់យើងសម្រាប់ព័ត៌មានបន្ថែមអំពីមូលហេតុដែលយើងប្រើពួកវា និងរបៀបដែលអ្នកអាចគ្រប់គ្រងការប្រើប្រាស់ពួកវាឲ្យបានកាន់តែប្រសើរ។

កម្មវិធីរុករកតាមអ៊ីនធឺណិតមួយចំនួន (រួមមានដូចជា Safari, Internet Explorer, Firefox និង Chrome) មានមុខងារ “កុំតាមដាន” (“ DNT ”) ដែលប្រាប់គេហទំព័រថាអ្នកប្រើប្រាស់មិនចង់ឲ្យមានការតាមដានសកម្មភាពលើអ៊ីនធឺណិតរបស់គេទេ។ ប្រសិនបើគេហទំព័រដែលឆ្លើយតបទៅនឹងសញ្ញា DNT ទទួលបានសញ្ញា DNT នោះកម្មវិធីរុករកអាចទប់ស្កាត់គេហទំព័រនោះមិនឲ្យប្រមូលព័ត៌មានជាក់លាក់អំពីអ្នកប្រើប្រាស់កម្មវិធីរុករកនោះឡើយ។ មិនមែនគ្រប់កម្មវិធីរុករកទាំងអស់ផ្តល់នូវជម្រើស DNT ទេ ហើយសញ្ញា DNT នានាមិនទាន់មានលក្ខណៈដូចគ្នានៅឡើយ។ ដោយហេតុនេះហើយ បានជាអាជីវកម្មជាច្រើន រួមទាំង Tinder បច្ចុប្បន្នមិនឆ្លើយតបទៅនឹងសញ្ញាកុំតាមដានទេ។

5. របៀបដែលយើងប្រើប្រាស់ព័ត៌មាន

មូលហេតុចម្បងដែលយើងប្រើប្រាស់ព័ត៌មានរបស់អ្នកគឺដើម្បីផ្តល់ជូន និងកែលម្អសេវាកម្មរបស់យើង។ លើសពីនេះទៀត យើងប្រើប្រាស់ព័ត៌មានរបស់អ្នក ដើម្បីជួយរក្សាសុវត្ថិភាពរបស់អ្នក និងផ្តល់ជូនអ្នកនូវការផ្សាយពាណិជ្ជកម្មដែលអ្នកអាចនឹងចាប់អារម្មណ៍។ សូមអានបន្តសម្រាប់ការពន្យល់លម្អិតបន្ថែមទៀតអំពីមូលហេតុផ្សេងៗដែលយើងប្រើប្រាស់ព័ត៌មានរបស់អ្នក រួមជាមួយនឹងឧទាហរណ៍ជាក់ស្តែង។

A. ដើម្បីគ្រប់គ្រងគណនីរបស់អ្នក និងផ្តល់សេវាកម្មរបស់យើងសម្រាប់អ្នក

  • បង្កើត និងគ្រប់គ្រងគណនីរបស់អ្នក
  • ផ្តល់ជូនអ្នកនូវសេវាកម្មជំនួយអតិថិជន និងឆ្លើយតបទៅនឹងសំណើរបស់អ្នក
  • បញ្ចប់ប្រតិបត្តិការរបស់អ្នក
  • ប្រាស្រ័យទាក់ទងជាមួយអ្នកអំពីសេវាកម្មរបស់យើង

B. ដើម្បីជួយអ្នកភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ផ្សេងទៀត

  • ណែនាំឲ្យអ្នកជួបសមាជិកផ្សេងទៀត
  • បង្ហាញប្រូហ្វាល់របស់សមាជិកឲ្យគ្នាទៅវិញទៅមក

C. ដើម្បីផ្តល់សេវាកម្ម Tinder ថ្មីៗដល់អ្នក

  • ចុះឈ្មោះអ្នក និងបង្ហាញប្រូហ្វាល់របស់អ្នកនៅលើមុខងារ និងកម្មវិធីថ្មីៗរបស់ Tinder
  • គ្រប់គ្រងគណនីរបស់អ្នកលើមុខងារ និងកម្មវិធីថ្មីៗទាំងនេះ

D. ដើម្បីដំណើរការយុទ្ធនាការផ្សាយពាណិជ្ជកម្ម និងធ្វើទីផ្សារ

  • គ្រប់គ្រងការចាប់ឆ្នោត ការប្រកួតប្រជែង ការបញ្ចុះតម្លៃ ឬការផ្តល់ជូនផ្សេងៗទៀត
  • អនុវត្ត និងវាស់វែងប្រសិទ្ធភាពនៃយុទ្ធនាការផ្សាយពាណិជ្ជកម្មលើសេវាកម្មរបស់យើង និងយុទ្ធនាការធ្វើទីផ្សារដែលផ្សព្វផ្សាយ Tinder នៅក្រៅសេវាកម្មរបស់យើង
  • ប្រាស្រ័យទាក់ទងជាមួយអ្នកអំពីផលិតផល ឬសេវាកម្មដែលយើងជឿជាក់ថាអ្នកអាចនឹងចាប់អារម្មណ៍

E. ដើម្បីកែលម្អសេវាកម្មរបស់យើង និងបង្កើតអ្វីថ្មីៗ

  • រៀបចំការសិក្សាក្រុមតំណាង ការសិក្សាទីផ្សារ និងការស្ទង់មតិ
  • វាយតម្លៃការប្រាស្រ័យទាក់ទងជាមួយក្រុមការងារផ្នែកថែទាំអតិថិជន ដើម្បីបង្កើនគុណភាពនៃសេវាកម្មរបស់យើង
  • ស្វែងយល់ពីរបៀបដែលសមាជិកទាំងឡាយប្រើប្រាស់សេវាកម្មតាមធម្មតា ដើម្បីកែលម្អសេវាកម្មទាំងនោះ (ឧទាហរណ៍ យើងអាចនឹងសម្រេចផ្លាស់ប្តូររូបរាង និងអារម្មណ៍របស់វា ឬសូម្បីតែកែប្រែជាច្រើននូវមុខងារជាក់លាក់ណាមួយដោយផ្អែកលើថាតើសមាជិកមានប្រតិកម្មបែបណាខ្លះចំពោះវា)
  • បង្កើតមុខងារ និងសេវាកម្មថ្មីៗ (ឧទាហរណ៍ យើងអាចនឹងសម្រេចបង្កើតមុខងារថ្មីមួយដែលផ្អែកលើចំណង់ចំណូលចិត្ត តាមសំណើដែលយើងទទួលបានពីសមាជិក)។

F. ដើម្បីទប់ស្កាត់ ចាប់ និងប្រយុទ្ធប្រឆាំងការក្លែងបន្លំ និងសកម្មភាពខុសច្បាប់ ឬគ្មានការអនុញ្ញាតផ្សេងៗ

  • ស្វែងរក និងដោះស្រាយការបំពានដែលកំពុងបន្ត ដែលបានសង្ស័យ ឬដែលបានចោទប្រកាន់ លើលក្ខខណ្ឌប្រើប្រាស់របស់យើង ជាពិសេសតាមរយៈការពិនិត្យមើលរបាយការណ៍ និងការប្រាស្រ័យទាក់ទងរវាងសមាជិក
  • យល់កាន់តែច្បាស់ និងរៀបចំវិធានការប្រឆាំងនឹងការបំពានលើលក្ខខណ្ឌប្រើប្រាស់របស់យើង
  • រក្សាទុកទិន្នន័យដែលទាក់ទងនឹងការបំពានលើលក្ខខណ្ឌប្រើប្រាស់របស់យើង ដើម្បីការពារកុំឲ្យកើតមានឡើងទៀត
  • ពង្រឹងការអនុវត្ត ឬប្រើប្រាស់សិទ្ធិរបស់យើង ឧទាហរណ៍ លក្ខខណ្ឌប្រើប្រាស់របស់យើង
  • ប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលធ្វើការរាយការណ៍, អ្វីដែលយើងបានធ្វើ ដោយសារការរាយការណ៍របស់ពួកគេ

G. ដើម្បីធានាបាននូវការអនុលោមតាមច្បាប់

  • អនុលោមតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់
  • ជួយដល់ការអនុវត្តច្បាប់

សម្រាប់ព័ត៌មានអំពីរបៀបដែលយើងដំណើរការព័ត៌មានផ្ទាល់ខ្លួនតាមរយៈការចងក្រងប្រូហ្វាល់ និងការធ្វើសេចក្តីសម្រេចចិត្តដោយស្វ័យប្រវត្តិ សូមមើលសំណួរដែលគេច្រើនសួររបស់យើង។

ដើម្បីដំណើរការព័ត៌មានរបស់អ្នកដូចដែលបានរៀបរាប់នៅក្នុងគោលការណ៍ភាពឯកជននេះ យើងពឹងផ្អែកលើមូលដ្ឋានច្បាប់ដូចខាងក្រោម៖

  • ផ្តល់សេវាកម្មរបស់យើងដល់អ្នក៖ មូលហេតុដែលយើងដំណើរការព័ត៌មានរបស់អ្នកសម្រាប់គោលបំណង A, B និង C ខាងលើគឺដើម្បីអនុវត្តកិច្ចសន្យាដែលអ្នកមានជាមួយយើង។ ឧទាហរណ៍ នៅពេលអ្នកចាប់ផ្តើមប្រើប្រាស់សេវាកម្មរបស់យើងដើម្បីកសាងទំនាក់ទំនងដ៏មានន័យ យើងប្រើប្រាស់ព័ត៌មានរបស់អ្នកដើម្បីរក្សាគណនី និងប្រូហ្វាល់របស់អ្នក ធ្វើឲ្យសមាជិកផ្សេងទៀតមើលឃើញប្រូហ្វាល់របស់អ្នក និងណែនាំសមាជិកផ្សេងទៀតដល់អ្នក ព្រមទាំងផ្តល់នូវមុខងារឥតគិតថ្លៃ និងបង់ថ្លៃរបស់យើង ដល់អ្នក និងសមាជិកផ្សេងទៀត។
  • ផលប្រយោជន៍ស្របច្បាប់៖ យើងដំណើរការព័ត៌មានរបស់អ្នកសម្រាប់គោលបំណង D, E និង F ខាងលើ ដោយផ្អែកលើផលប្រយោជន៍ស្របច្បាប់របស់យើង។ ឧទាហរណ៍ យើងវិភាគអាកប្បកិរិយារបស់អ្នកប្រើប្រាស់លើសេវាកម្មរបស់យើង ដើម្បីកែលម្អការផ្តល់ជូនរបស់យើងជាប់ជានិច្ច យើងណែនាំការផ្តល់ជូនដែលយើងគិតថាអ្នកអាចនឹងចាប់អារម្មណ៍ និងផ្សព្វផ្សាយសេវាកម្មរបស់យើងផ្ទាល់ យើងដំណើរការព័ត៌មានដើម្បីជួយរក្សាសុវត្ថិភាពដល់សមាជិករបស់យើង ហើយយើងដំណើរការទិន្នន័យតាមការចាំបាច់ដើម្បីពង្រឹងការអនុវត្តសិទ្ធិរបស់យើង ជួយដល់ការអនុវត្តច្បាប់ និងអាចឲ្យយើងការពារខ្លួនបានក្នុងករណីដែលមានវិធានការផ្លូវច្បាប់។
  • អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៖ យើងដំណើរការព័ត៌មានរបស់អ្នកសម្រាប់គោលបំណង G ខាងលើ ដែលវាជាការចាំបាច់ដើម្បីឲ្យយើងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងបញ្ជាក់ភស្តុតាងនៃការអនុលោមរបស់យើងតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ឧទាហរណ៍ យើងរក្សាទុកទិន្នន័យចរាចរណ៍ និងទិន្នន័យអំពីប្រតិបត្តិការស្របតាមកាតព្វកិច្ចរបស់យើងក្នុងការរក្សាទិន្នន័យផ្នែកគណនេយ្យ ពន្ធដារ និងផ្លូវច្បាប់ផ្សេងទៀត ហើយដើម្បីអាចឆ្លើយតបទៅនឹងសំណើចូលប្រើដែលមានសុពលភាពពីផ្នែកអនុវត្តច្បាប់។ យើងក៏រក្សាទុកផងដែរនូវទិន្នន័យដែលបញ្ជាក់ភស្តុតាងនៃការយល់ព្រមដែលសមាជិកផ្តល់ឲ្យយើង និងការសម្រេចចិត្តទាំងឡាយដែលពួកគេប្រហែលជាបានធ្វើឡើង ដើម្បីផ្តាច់ចេញពីមុខងារ ឬការដំណើរការជាក់លាក់ណាមួយ។
  • ការយល់ព្រម៖ ប្រសិនបើអ្នកសម្រេចផ្តល់ឲ្យយើងនូវព័ត៌មានដែលអាចត្រូវបានចាត់ទុកថាមានលក្ខណៈ “ពិសេស” ឬ “រសើប” នៅក្នុងយុត្តាធិការជាក់លាក់ ដូចជាទំនោរផ្លូវភេទរបស់អ្នក នោះអ្នកកំពុងយល់ព្រមចំពោះការដំណើរការរបស់យើងនូវព័ត៌មាននោះដោយយោងតាមគោលការណ៍ភាពឯកជននេះ។ យើងអាចនឹងស្នើសុំការយល់ព្រមរបស់អ្នកម្តងម្កាលដើម្បីប្រមូលព័ត៌មានជាក់លាក់ដូចជា ទីតាំងភូមិសាស្ត្រច្បាស់លាស់របស់អ្នក ឬប្រើប្រាស់ព័ត៌មានរបស់អ្នកសម្រាប់មូលហេតុជាក់លាក់មួយចំនួន។ ក្នុងករណីខ្លះ អ្នកអាចដកការយល់ព្រមរបស់អ្នកដោយកែសម្រួលការកំណត់របស់អ្នក (ឧទាហរណ៍ ទាក់ទងនឹងការប្រមូលទីតាំងភូមិសាស្ត្រច្បាស់លាស់របស់យើង) ឬដោយការលុបខ្លឹមសាររបស់អ្នក (ឧទាហរណ៍ នៅកន្លែងដែលអ្នកបានបញ្ចូលព័ត៌មាននៅក្នុងប្រូហ្វាល់របស់អ្នកដែលអាចចាត់ទុកថាមានលក្ខណៈ “ពិសេស” ឬ “រសើប”)។ ក្នុងករណីណាក៏ដោយ អ្នកអាចដកការយល់ព្រមរបស់អ្នកនៅពេលណាក៏បាន ដោយទាក់ទងមកយើងតាមអាសយដ្ឋានដែលបានផ្តល់នៅចុងបញ្ចប់នៃគោលការណ៍ភាពឯកជននេះ។

6. របៀបដែលយើងចែករំលែកព័ត៌មាន

ដោយសារគោលដៅរបស់យើងគឺដើម្បីជួយអ្នកក្នុងការភ្ជាប់ទំនាក់ទំនងដ៏មានន័យ ការចែករំលែកជាចម្បងនូវព័ត៌មានរបស់សមាជិកគឺប្រាកដជាចែករំលែកជាមួយសមាជិកផ្សេងទៀតហើយ។ យើងក៏ចែករំលែកផងដែរនូវព័ត៌មានរបស់សមាជិកមួយចំនួនជាមួយអ្នកផ្តល់សេវា និងដៃគូនានា ដែលជួយយើងឲ្យដំណើរការសេវាកម្មទាំងឡាយ ជាមួយក្រុមហ៊ុន Match Group ផ្សេងទៀតសម្រាប់មូលហេតុជាក់លាក់ដូចដែលបានបញ្ជាក់ខាងក្រោម និងក្នុងករណីមួយចំនួន អាជ្ញាធរផ្លូវច្បាប់។ សូមអានបន្តសម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីរបៀបដែលព័ត៌មានរបស់អ្នកត្រូវបានចែករំលែកជាមួយអ្នកដទៃ។

ជាមួយសមាជិកផ្សេងទៀត

អ្នកចែករំលែកព័ត៌មានជាមួយសមាជិកផ្សេងទៀត នៅពេលអ្នកបញ្ចេញព័ត៌មានដោយស្ម័គ្រចិត្តនៅលើសេវាកម្ម (រួមទាំងប្រូហ្វាល់សាធារណៈរបស់អ្នកផងដែរ)។ សូមប្រុងប្រយ័ត្នចំពោះព័ត៌មានរបស់អ្នក ហើយត្រូវប្រាកដថាខ្លឹមសារដែលអ្នកចែករំលែកគឺជាអ្វីដែលអ្នកពេញចិត្តនឹងបង្ហាញឲ្យគេឃើញ។

ប្រសិនបើអ្នកជ្រើសរើសកំណត់ទស្សនិកជនសម្រាប់គ្រប់ផ្នែក ឬផ្នែកណាមួយនៃប្រូហ្វាល់របស់អ្នក ឬសម្រាប់ខ្លឹមសារ ឬក៏ព័ត៌មានជាក់លាក់អំពីអ្នក នោះវានឹងអាចមើលឃើញដោយយោងទៅតាមការកំណត់របស់អ្នក។

ប្រសិនបើនរណាម្នាក់បញ្ជូនការរាយការណ៍ដែលពាក់ព័ន្ធនឹងអ្នក (ដូចជាការអះអាងដែលថាអ្នកបានបំពានលើលក្ខខណ្ឌប្រើប្រាស់របស់យើង) យើងអាចនឹងជូនដំណឹងទៅអ្នករាយការណ៍ អំពីវិធានការនានា ប្រសិនបើមាន ដែលយើងបានធ្វើឡើង ដោយសារមានការរាយការណ៍ពីពួកគេ។ *

ជាមួយអ្នកផ្តល់សេវា និងដៃគូរបស់យើង

យើងប្រើប្រាស់ភាគីទីបីដើម្បីជួយយើងដំណើរការ និងកែលម្អសេវាកម្មរបស់យើង។ ភាគីទីបីទាំងនេះជួយយើងក្នុងកិច្ចការផ្សេងៗ រួមមានដូចជាការបង្ហោះនិងការថែរក្សាទិន្នន័យ ការវិភាគ ការថែទាំអតិថិជន ការធ្វើទីផ្សារ ការផ្សាយពាណិជ្ជកម្ម ដំណើរការទូទាត់ និងប្រតិបត្តិការសុវត្ថិភាព។ យើងក៏ចែករំលែកព័ត៌មានជាមួយដៃគូដែលចែកចាយ និងជួយយើងក្នុងការផ្សាយពាណិជ្ជកម្មអំពីសេវាកម្មរបស់យើងផងដែរ។ ឧទាហរណ៍ យើងអាចនឹងចែករំលែកព័ត៌មានដែលមានកម្រិត អំពីអ្នក ក្នុងទម្រង់ជាលេខតំណាងដែលមនុស្សមិនអាចអានបាន ទៅកាន់ដៃគូផ្សាយពាណិជ្ជកម្ម។

យើងអនុវត្តតាមដំណើរការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង មុនពេលពាក់ព័ន្ធជាមួយអ្នកផ្តល់សេវាណាមួយ ឬធ្វើការជាមួយដៃគូណាមួយ។ អ្នកផ្តល់សេវា និងដៃគូរបស់យើងត្រូវតែយល់ព្រមចំពោះកាតព្វកិច្ចរក្សាការសម្ងាត់ដ៏តឹងរ៉ឹង។ *

ជាមួយក្រុមហ៊ុនសម្ព័ន្ធរបស់យើង

Tinder គឺជាផ្នែកមួយនៃគ្រួសារអាជីវកម្មរបស់ Match Group

យើងចែករំលែកព័ត៌មានរបស់អ្នកជាមួយក្រុមហ៊ុនសម្ព័ន្ធនានា សម្រាប់គោលបំណងស្របច្បាប់ដែលមានកម្រិត ដូចបានបញ្ជាក់ខាងក្រោម៖

  • ដើម្បីធ្វើឲ្យប្រព័ន្ធទាំងអស់របស់ Match Group កាន់តែមានសុវត្ថិភាព និងអាចឲ្យយើងដោះស្រាយចំពោះ (ឧ. ហាមឃាត់) ជនទុច្ចរិតដែលបានរកឃើញនៅលើប្រព័ន្ធមួយ ក៏ដូចជាប្រព័ន្ធផ្សេងទៀត។ ដើម្បីឲ្យពួកគេជួយយើងក្នុងប្រតិបត្តិការដំណើរការទិន្នន័យ ក្នុងនាមជាអ្នកផ្តល់សេវា តាមការណែនាំរបស់យើង និងជំនួសឲ្យយើង។ ជំនួយរបស់ពួកគេអាចរួមមានប្រតិបត្តិការដំណើរការផ្នែកបច្ចេកទេស ដូចជាការបង្ហោះនិងការថែរក្សាទិន្នន័យ ការថែទាំអតិថិជន ការធ្វើទីផ្សារ និងការផ្សាយពាណិជ្ជកម្មតាមគោលដៅ ការវិភាគ ជំនួយហិរញ្ញវត្ថុនិងគណនេយ្យ ការកែលម្អសេវាកម្មរបស់យើង ការធានាសុវត្ថិភាពទិន្នន័យ និងប្រព័ន្ធរបស់យើង ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងសារឥតបានការ ការបំពាន ការក្លែងបន្លំ ការរំលោភ និងអំពើខុសឆ្គងផ្សេងទៀត។

  • យើងក៏អាចចែករំលែកផងដែរនូវព័ត៌មានជាមួយក្រុមហ៊ុន Match Group ផ្សេងទៀតសម្រាប់គោលបំណងអាជីវកម្មស្របច្បាប់ផ្សេងទៀត រួមទាំងសវនកម្មសាជីវកម្ម ការវិភាគ និងការរាយការណ៍រួមបញ្ចូលគ្នា បើ និងដូចដែលអនុញ្ញាតដោយច្បាប់ជាធរមាន។

មុខងារចែករំលែក

អ្នកអាចចែករំលែកប្រូហ្វាល់របស់សមាជិកផ្សេងទៀត ហើយពួកគេអាចចែករំលែកប្រូហ្វាល់របស់អ្នកជាមួយមនុស្សនៅក្រៅសេវាកម្មរបស់យើង ដោយប្រើមុខងារចែករំលែក។ *

សម្រាប់ប្រតិបត្តិការសាជីវកម្ម

យើងអាចនឹងផ្ទេរព័ត៌មានរបស់អ្នក ប្រសិនបើយើងពាក់ព័ន្ធ មិនថាទាំងស្រុង ឬមួយផ្នែក នឹងការរួមបញ្ចូលគ្នា ការលក់ ការទិញយក ការបោះបង់ ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការរៀបចំអង្គភាពឡើងវិញ ការរំលាយ ការក្ស័យធន ឬការផ្លាស់ប្តូរកម្មសិទ្ធិ ឬការគ្រប់គ្រងផ្សេងទៀត។ *

ជាមួយនឹងផ្នែកអនុវត្តច្បាប់ / នៅពេលតម្រូវដោយច្បាប់

យើងអាចនឹងបញ្ចេញព័ត៌មានរបស់អ្នក ប្រសិនបើចាំបាច់ដោយសមហេតុផល៖ (i) ដើម្បីអនុវត្តតាមដំណើរការច្បាប់ ដូចជាដីការបស់តុលាការ ដីកាកោះសាក្សី ឬដីកាឆែកឆេរ ការស៊ើបអង្កេតរបស់រដ្ឋាភិបាល / ផ្នែកអនុវត្តច្បាប់ ឬលក្ខខណ្ឌតម្រូវផ្នែកច្បាប់ផ្សេងទៀត (ii) ដើម្បីជួយក្នុងការទប់ស្កាត់ ឬការរកឃើញឧក្រិដ្ឋកម្ម (នៅក្នុងករណីនីមួយៗ យោងតាមច្បាប់ដែលពាក់ព័ន្ធ) ឬ (iii) ដើម្បីការពារសុវត្ថិភាពរបស់បុគ្គលណាមួយ។ *

ដើម្បីអនុវត្តសិទ្ធិស្របច្បាប់

យើងក៏អាចនឹងចែករំលែកព័ត៌មានផងដែរ៖ (i) ប្រសិនបើការបញ្ចេញនឹងកាត់បន្ថយការទទួលខុសត្រូវរបស់យើងនៅក្នុងបណ្តឹងជាក់ស្តែង ឬគំរាមកំហែង (ii) ចាំបាច់ក្នុងការការពារសិទ្ធិស្របច្បាប់របស់យើង ព្រមទាំងសិទ្ធិស្របច្បាប់របស់សមាជិក ដៃគូអាជីវកម្មរបស់យើង ឬភាគីដែលពាក់ព័ន្ធផ្សេងទៀត (iii) ដើម្បីអនុវត្តកិច្ចព្រមព្រៀងរបស់យើងជាមួយអ្នក និង (iv) ដើម្បីស៊ើបអង្កេត ទប់ស្កាត់ ឬចាត់វិធានការផ្សេងទៀតទាក់ទងនឹងសកម្មភាពខុសច្បាប់ ការក្លែងបន្លំដែលបានសង្ស័យ ឬអំពើខុសឆ្គងផ្សេងទៀត។ *

ដោយមានការយល់ព្រមពីអ្នក ឬតាមសំណើរបស់អ្នក

យើងអាចស្នើសុំការយល់ព្រមរបស់អ្នកដើម្បីចែករំលែកព័ត៌មានរបស់អ្នកជាមួយភាគីទីបី។ ក្នុងករណីណាក៏ដោយ យើងនឹងបញ្ជាក់ឲ្យច្បាស់អំពីហេតុផលដែលយើងចង់ចែករំលែកព័ត៌មាននោះ។

យើងអាចនឹងប្រើ ហើយចែករំលែកព័ត៌មានដែលមិនទាក់ទងនឹងបុគ្គល (មានន័យថាព័ត៌មានដែលមិនបានកំណត់អត្តសញ្ញាណរបស់អ្នក ដូចជាព័ត៌មានឧបករណ៍ ប្រជាសាស្រ្តទូទៅ ទិន្នន័យអាកប្បកិរិយាទូទៅ ទីតាំងភូមិសាស្ត្រក្នុងទម្រង់ដែលមិនកំណត់អត្តសញ្ញាណ) ព្រមទាំងព័ត៌មានផ្ទាល់ខ្លួននៅក្នុងទម្រង់ជាលេខតំណាងដែលមនុស្សមិនអាចអានបាន ក្នុងកាលៈទេសៈណាមួយខាងលើ។ យើងក៏អាចចែករំលែកព័ត៌មាននេះជាមួយក្រុមហ៊ុន Match Group ផ្សេងៗទៀត និងភាគីទីបី (ជាពិសេសអ្នកផ្សាយពាណិជ្ជកម្ម) ដើម្បីបង្កើត និងផ្តល់ការផ្សាយពាណិជ្ជកម្មតាមគោលដៅលើសេវាកម្មរបស់យើង និងនៅលើគេហទំព័រ ឬកម្មវិធីរបស់ភាគីទីបី ព្រមទាំងវិភាគ និងរាយការណ៍អំពីការផ្សាយពាណិជ្ជកម្មដែលអ្នកមើលឃើញផងដែរ។ យើងអាចរួមបញ្ចូលគ្នានូវព័ត៌មាននេះជាមួយនឹងព័ត៌មានដែលមិនទាក់ទងនឹងបុគ្គល ឬព័ត៌មានផ្ទាល់ខ្លួននៅក្នុងទម្រង់ជាលេខតំណាងដែលមនុស្សមិនអាចអានបាន ដែលប្រមូលមកពីប្រភពផ្សេងទៀត។ ព័ត៌មានបន្ថែមអំពីការប្រើប្រាស់របស់យើងនូវខូឃីស៍ និងបច្ចេកវិទ្យាស្រដៀងគ្នា អាចរកបាននៅក្នុងគោលការណ៍ខូឃីស៍របស់យើង

7. ការផ្ទេរទិន្នន័យឆ្លងព្រំដែន

ការចែករំលែកព័ត៌មានដែលមានចែងក្នុងផ្នែកទី 6 ពាក់ព័ន្ធនឹងការផ្ទេរទិន្នន័យឆ្លងព្រំដែនទៅកាន់សហរដ្ឋអាមេរិក និងយុត្តាធិការផ្សេងទៀតដែលអាចមានច្បាប់ផ្សេងៗគ្នាអំពីការដំណើរការទិន្នន័យ។ នៅពេលយើងផ្ទេរព័ត៌មានផ្ទាល់ខ្លួននៅក្រៅតំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ស្វ៊ីស ឬប្រទេសផ្សេងទៀតដែលច្បាប់ការពារទិន្នន័យត្រូវបានចាត់ទុកថាមានភាពគ្រប់គ្រាន់ដោយគណៈកម្មការអឺរ៉ុប ឬស្ថាប័នរដ្ឋាភិបាលមានសមត្ថកិច្ចផ្សេងទៀត យើងប្រើខនៃកិច្ចសន្យាស្តង់ដារ (ខនៃកិច្ចសន្យាស្តង់ដារគឺជាការប្តេជ្ញាចិត្តរវាងក្រុមហ៊ុនទាំងឡាយដែលផ្ទេរទិន្នន័យផ្ទាល់ខ្លួន ដោយភ្ជាប់កាតព្វកិច្ចពួកគេឲ្យការពារឯកជនភាព និងសុវត្ថិភាពនៃទិន្នន័យរបស់អ្នក) ឬយន្តការផ្ទេរសមស្របផ្សេងទៀត។ បច្ចុប្បន្ននេះ យើងកំពុងស្ថិតក្នុងដំណើរការពិនិត្យមើលការផ្ទេរទៅឲ្យដៃគូលក់របស់យើង និងមូលដ្ឋានច្បាប់ដែលពាក់ព័ន្ធ តាមតុលាការយុត្តិធម៌ថ្មីៗនេះចំពោះសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបលើការផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅសហរដ្ឋអាមេរិក

8. សិទ្ធិរបស់អ្នក

ដោយសារយើងចង់ឲ្យអ្នកគ្រប់គ្រងព័ត៌មានរបស់អ្នក ដូច្នេះយើងសូមរំលឹកអ្នកអំពីជម្រើស និងឧបករណ៍ដែលមានសម្រាប់អ្នកដូចខាងក្រោម៖

  • ការចូលប្រើ / ការធ្វើបច្ចុប្បន្នភាពឧបករណ៍នៅក្នុងសេវាកម្ម. ការកំណត់គណនី និងឧបករណ៍អាចជួយអ្នកក្នុងការចូលប្រើ កែតម្រូវ ឬលុបព័ត៌មានដែលអ្នកបានផ្តល់មកយើង និងដែលពាក់ព័ន្ធជាមួយគណនីរបស់អ្នកដោយផ្ទាល់នៅក្នុងសេវាកម្ម។ ប្រសិនបើអ្នកមានសំណួរណាមួយអំពីឧបករណ៍ និងការកំណត់ទាំងនោះ សូមទាក់ទងក្រុមការងារផ្នែកថែទាំអតិថិជនរបស់យើងដើម្បីទទួលបានជំនួយនៅទីនេះ។
  • ការអនុញ្ញាតឧបករណ៍. ប្រព័ន្ធចល័តអាចមានប្រព័ន្ធអនុញ្ញាតសម្រាប់ប្រភេទជាក់លាក់នៃទិន្នន័យឧបករណ៍ និងការជូនដំណឹង ដូចជាទំនាក់ទំនងក្នុងទូរសព្ទ រូបភាព សេវាកម្មទីតាំង ការជូនដំណឹងជំរុញ និងអង្គសម្គាល់ការផ្សាយពាណិជ្ជកម្ម។ អ្នកអាចផ្លាស់ប្តូរការកំណត់របស់អ្នកនៅលើឧបករណ៍របស់អ្នក ដើម្បីយល់ព្រម ឬជំទាស់នឹងការប្រមូល ឬការដំណើរការព័ត៌មានដែលត្រូវគ្នា ឬការបង្ហាញការជូនដំណឹងដែលត្រូវគ្នា។ ជាការពិតណាស់ ប្រសិនបើអ្នកធ្វើដូច្នេះ សេវាកម្មមួយចំនួនអាចនឹងបាត់បង់មុខងារ។
  • ការលុបកម្មវិធី. អ្នកអាចបញ្ឈប់ការប្រមូលព័ត៌មានទាំងអស់ដោយកម្មវិធីមួយ ដោយលុបវាតាមរយៈការប្រើប្រាស់ដំណើរការលុបស្តង់ដារសម្រាប់ឧបករណ៍របស់អ្នក។ សូមចងចាំថា ការលុបកម្មវិធីមិនបិទគណនីរបស់អ្នកទេ។ ដើម្បីបិទគណនីរបស់អ្នក សូមប្រើមុខងារដែលត្រូវគ្នានៅលើសេវាកម្ម។
  • ការបិទគណនី. អ្នកអាចបិទគណនីរបស់អ្នកដោយប្រើមុខងារដែលត្រូវគ្នាដោយផ្ទាល់នៅលើសេវាកម្ម។

យើងក៏ចង់ឲ្យអ្នកដឹងអំពីសិទ្ធិឯកជនភាពរបស់អ្នកដែរ។ ទាំងនេះគឺជាចំណុចសំខាន់ៗមួយចំនួនដែលត្រូវចងចាំ៖

  • ពិនិត្យមើលព័ត៌មានរបស់អ្នក. ច្បាប់ឯកជនភាពដែលពាក់ព័ន្ធអាចផ្តល់ឲ្យអ្នកនូវសិទ្ធិក្នុងការពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួនដែលយើងរក្សាទុកអំពីអ្នក (អាស្រ័យលើយុត្តាធិការ វាអាចត្រូវបានគេហៅថាជាសិទ្ធិចូលប្រើ សិទ្ធិចល័ត សិទ្ធិដឹង ឬការប្រែប្រួលនៃវាក្យសព្ទទាំងនោះ)។ អ្នកអាចអនុវត្តសិទ្ធិនេះដោយដាក់សំណើបែបនេះនៅទីនេះ។
  • ការធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នក. ប្រសិនបើអ្នកគិតថាព័ត៌មានដែលយើងរក្សាទុកអំពីអ្នក មិនត្រឹមត្រូវ ឬថាយើងលែងមានសិទ្ធិប្រើប្រាស់វាទៀតហើយ ហើយចង់ស្នើឲ្យកែតម្រូវ លុបវា ជំទាស់នឹង ឬដាក់កំហិតលើការដំណើរការរបស់វា សូមទាក់ទងមកយើងខ្ញុំនៅទីនេះ។

សម្រាប់ការការពារសុវត្ថិភាពរបស់អ្នក និងសមាជិកទាំងអស់របស់យើង យើងអាចស្នើសុំឲ្យអ្នកផ្តល់ភស្តុតាងនៃអត្តសញ្ញាណ មុនពេលយើងអាចឆ្លើយតបនឹងសំណើខាងលើ។

សូមចងចាំថា យើងអាចបដិសេធសំណើ ក្នុងករណីដែលយើងមិនអាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកបាន សំណើនោះខុសច្បាប់ ឬមិនត្រឹមត្រូវ ឬរំលោភបំពានលើការសម្ងាត់ពាណិជ្ជកម្ម ឬកម្មសិទ្ធិបញ្ញា ឬឯកជនភាព ឬសិទ្ធិផ្សេងៗទៀតរបស់នរណាម្នាក់ផ្សេងទៀត។ ប្រសិនបើអ្នកមានបំណងចង់ទទួលបានព័ត៌មានទាក់ទងនឹងសមាជិកផ្សេងទៀត ដូចជាច្បាប់ចម្លងនៃសារណាមួយដែលអ្នកបានទទួលពីពួកគេតាមរយៈសេវាកម្មរបស់យើង សមាជិកផ្សេងទៀតនឹងត្រូវទាក់ទងមកយើងដើម្បីផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សររបស់ពួកគេ មុនពេលព័ត៌មានត្រូវបានចេញផ្សាយ។ យើងក៏អាចនឹងស្នើឲ្យពួកគេផ្តល់ភស្តុតាងនៃអត្តសញ្ញាណ មុនពេលយើងអាចឆ្លើយតបនឹងសំណើនោះបាន។

ម្យ៉ាងវិញទៀត យើងប្រហែលជាមិនអាចទទួលយកសំណើជាក់លាក់ដើម្បីជំទាស់ ឬដាក់កម្រិតលើដំណើរការព័ត៌មានផ្ទាល់ខ្លួនបានទេ ជាពិសេសនៅពេលដែលសំណើបែបនេះលែងអនុញ្ញាតឲ្យយើងផ្តល់សេវាកម្មរបស់យើងដល់អ្នកទៀត។ ឧទាហរណ៍ យើងមិនអាចផ្តល់សេវារបស់យើងបានទេ ប្រសិនបើយើងមិនមានថ្ងៃខែឆ្នាំកំណើតរបស់អ្នក ដូច្នេះហើយមិនអាចធានាថាអ្នកមានអាយុចាប់ពី 18 ឆ្នាំទេ។

នៅក្នុងប្រទេសមួយចំនួន រួមទាំងក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប និងចក្រភពអង់គ្លេស អ្នកមានសិទ្ធិដាក់ពាក្យបណ្តឹងជាមួយអាជ្ញាធរការពារទិន្នន័យសមស្រប ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីរបៀបដែលយើងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចស្វែងរកព័ត៌មានអំពីនិយតករការពារទិន្នន័យរបស់អ្នកក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុបនៅទីនេះ និងក្នុងចក្រភពអង់គ្លេសនៅទីនេះ ។ អាជ្ញាធរការពារទិន្នន័យដែលអ្នកអាចដាក់ពាក្យបណ្តឹងជាមួយ អាចជាកន្លែងស្នាក់នៅធម្មតារបស់អ្នក កន្លែងដែលអ្នកធ្វើការ ឬកន្លែងដែលការរំលោភបំពានដែលត្រូវបានចោទប្រកាន់នោះ បានកើតឡើង។

9. រយៈពេលដែលយើងរក្សាទុកព័ត៌មានរបស់អ្នក

យើងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដរាបណាយើងត្រូវការវាសម្រាប់គោលបំណងអាជីវកម្មស្របច្បាប់ប៉ុណ្ណោះ (ដូចដែលបានចែងនៅក្នុងផ្នែកទី 5) និងដូចដែលបានអនុញ្ញាតដោយច្បាប់ជាធរមាន។ ប្រសិនបើអ្នកសម្រេចចិត្តឈប់ប្រើប្រាស់សេវាកម្មរបស់យើង អ្នកអាចបិទគណនីរបស់អ្នក ហើយប្រូហ្វាល់របស់អ្នកនឹងលែងបង្ហាញទៅសមាជិកផ្សេងទៀតហើយ។ សូមកត់សម្គាល់ថា យើងនឹងបិទគណនីរបស់អ្នកដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកមិនមានសកម្មភាពអ្វីរយៈពេលពីរឆ្នាំ។ បន្ទាប់ពីគណនីរបស់អ្នកត្រូវបានបិទ យើងនឹងលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចដែលបានបញ្ជាក់ខាងក្រោម៖

  1. ដើម្បីការពារសុវត្ថិភាព និងសន្តិសុខនៃសមាជិករបស់យើង យើងអនុវត្តការរក្សាសុវត្ថិភាពរយៈពេលបីខែបន្ទាប់ពីការបិទគណនី ឬរយៈពេលមួយឆ្នាំបន្ទាប់ពីការហាមឃាត់គណនី។ ក្នុងអំឡុងពេលនេះ យើងរក្សាទុកព័ត៌មានរបស់អ្នក ក្នុងករណីដែលវាអាចមានភាពចាំបាច់ដើម្បីស៊ើបអង្កេតការប្រព្រឹត្តដែលខុសច្បាប់ ឬដែលបង្កគ្រោះថ្នាក់។ ការរក្សាទុកព័ត៌មានក្នុងអំឡុងពេលរក្សាសុវត្ថិភាពនេះគឺផ្អែកលើផលប្រយោជន៍ស្របច្បាប់របស់យើង ក៏ដូចជារបស់ជនរងគ្រោះដែលអាចជាភាគីទីបី។
  2. នៅពេលរយៈពេលរក្សាសុវត្ថិភាពបានបញ្ចប់ យើងនឹងលុបទិន្នន័យរបស់អ្នក ហើយរក្សាទុកតែព័ត៌មានណាដែលចាំបាច់សម្រាប់គោលបំណងជាក់លាក់ ដូចដែលបានបញ្ជាក់ខាងក្រោមប៉ុណ្ណោះ៖
    • a) យើងរក្សាទុកទិន្នន័យមានកម្រិត ដើម្បីអនុលោមតាមកាតព្វកិច្ចរក្សាទុកទិន្នន័យផ្លូវច្បាប់៖ ជាពិសេស យើងរក្សាទុកទិន្នន័យប្រតិបត្តិការរយៈពេល 10 ឆ្នាំ ដើម្បីអនុលោមតាមលក្ខខណ្ឌតម្រូវផ្លូវច្បាប់ផ្នែកពន្ធដារ និងគណនេយ្យ ព័ត៌មានបណ្ណឥណទានសម្រាប់រយៈពេលដែលអ្នកប្រើប្រាស់អាចប្រឈមនឹងប្រតិបត្តិការ និង “ទិន្នន័យចរាចរណ៍” / កំណត់ហេតុសម្រាប់រយៈពេលមួយឆ្នាំ ដើម្បីអនុវត្តតាមកាតព្វកិច្ចរក្សាទុកទិន្នន័យផ្លូវច្បាប់។ យើងក៏រក្សាទុកកំណត់ត្រានៃការយល់ព្រមដែលសមាជិកផ្តល់ឲ្យយើងសម្រាប់រយៈពេលប្រាំឆ្នាំ ដើម្បីបញ្ជាក់ភស្តុតាងអំពីអនុលោមភាពរបស់យើងតាមច្បាប់ដែលពាក់ព័ន្ធផងដែរ។
    • b) យើងរក្សាទុកព័ត៌មានដែលមានកម្រិតដោយផ្អែកលើផលប្រយោជន៍ស្របច្បាប់របស់យើង៖ យើងរក្សាទុកកំណត់ត្រាផ្នែកថែទាំអតិថិជន និងទិន្នន័យគាំទ្រ ព្រមទាំងទីតាំងមិនច្បាស់លាស់នៃការទាញយក/ការទិញសម្រាប់រយៈពេលប្រាំឆ្នាំ ដើម្បីគាំទ្រការសម្រេចចិត្តផ្នែកថែទាំអតិថិជនរបស់យើង ពង្រឹងការអនុវត្តសិទ្ធិរបស់យើង និងអាចឲ្យយើងការពារខ្លួនក្នុងករណីមានការទាមទារ ព័ត៌មានអំពីអត្ថិភាពនៃគណនី និងការជាវមុនៗដែលយើងលុបរយៈពេលបីឆ្នាំបន្ទាប់ពីការបិទគណនីចុងក្រោយរបស់អ្នក ដើម្បីធានាបាននូវការព្យាករ និងការធ្វើរបាយការណ៍ហិរញ្ញវត្ថុសមស្រប និងត្រឹមត្រូវ ទិន្នន័យប្រូហ្វាល់សម្រាប់រយៈពេលមួយឆ្នាំ ក្រែងលអាចមានបណ្តឹងវិវាទ សម្រាប់ការបង្កើត អនុវត្ត ឬការពារការទាមទារផ្លូវច្បាប់ និងទិន្នន័យចាំបាច់ដើម្បីទប់ស្កាត់សមាជិកដែលត្រូវបានហាមឃាត់មិនឲ្យបើកគណនីថ្មី ដរាបណាវាមានភាពចាំបាច់ដើម្បីធានាសុវត្ថិភាព និងផលប្រយោជន៍សំខាន់ៗរបស់សមាជិករបស់យើង។
    • c) ជាចុងក្រោយ យើងរក្សាព័ត៌មានដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ស្របច្បាប់របស់យើង ដែលបញ្ហា ការទាមទារ ឬវិវាទមិនទាន់ដោះស្រាយ ឬសក្តានុពល ត្រូវការឲ្យយើងរក្សាទុកព័ត៌មាន (ជាពិសេសប្រសិនបើយើងទទួលបានដីកាកោះសាក្សីស្របច្បាប់ត្រឹមត្រូវ ឬសំណើដែលស្នើឲ្យយើងរក្សាទុកទិន្នន័យ (ដែលក្នុងករណីនេះ យើងនឹងត្រូវរក្សាទុកទិន្នន័យដើម្បីអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់របស់យើង) ឬប្រសិនបើទិន្នន័យនោះជាទិន្នន័យចាំបាច់ដែលជាផ្នែកមួយនៃដំណើរការផ្លូវច្បាប់)។

10. ឯកជនភាពរបស់កុមារ

សេវាកម្មរបស់យើងត្រូវបានដាក់កម្រិតចំពោះបុគ្គលដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ។ យើងមិនអនុញ្ញាតឲ្យបុគ្គលដែលមានអាយុក្រោម 18 ឆ្នាំប្រើប្រព័ន្ធរបស់យើងទេ។ ប្រសិនបើអ្នកសង្ស័យថាសមាជិកណាម្នាក់មានអាយុក្រោម 18 ឆ្នាំ សូមប្រើយន្តការរាយការណ៍ដែលមាននៅលើសេវាកម្ម។

11. បេក្ខជនស្វែងរកការងារ អ្នកចុះកិច្ចសន្យា និងតំណាងផ្នែកលក់

យើងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់បេក្ខជនស្វែងរកការងារ អ្នកចុះកិច្ចសន្យា និងតំណាងផ្នែកលក់ ដែលជាផ្នែកមួយនៃប្រតិបត្តិការជ្រើសរើសបុគ្គលិក និងការគ្រប់គ្រងអ្នកមានទេពកោសល្យ និងការគ្រប់គ្រងសេវាកម្មរបស់យើងដែលអ្នកចុះកិច្ចសន្យា និងអ្នកលក់ ផ្តល់មកដល់យើង។ ប្រសិនបើអ្នកជាបេក្ខជនស្វែងរកការងារ អ្នកចុះកិច្ចសន្យា ឬតំណាងផ្នែកលក់របស់ Tinder លក្ខខណ្ឌពាក់ព័ន្ធមួយចំនួននៃគោលការណ៍ភាពឯកជននេះអនុវត្តចំពោះការដំណើរការរបស់យើងនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក រួមទាំងផ្នែកនានានៃគោលការណ៍ភាពឯកជននេះ ដែលពិភាក្សាអំពីអង្គភាពដែលទទួលខុសត្រូវចំពោះការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ការផ្ទេរព័ត៌មានផ្ទាល់ខ្លួន សិទ្ធិដែលអ្នកអាចនឹងមាននៅក្រោមច្បាប់ជាធរមាន របៀបទាក់ទងមកយើងខ្ញុំ និងព័ត៌មានជាក់លាក់នៃរដ្ឋកាលីហ្វ័រញ៉ា

ប្រសិនបើអ្នកជាអ្នកដាក់ពាក្យធ្វើការ ព័ត៌មានផ្ទាល់ខ្លួនដែលយើងដំណើរការអំពីអ្នកអាចមានភាពខុសគ្នាអាស្រ័យលើការងារដែលអ្នកស្វែងរក ប៉ុន្តែជាធម្មតារួមបញ្ចូលនូវអ្វីដែលអ្នកផ្តល់ឲ្យយើង ដែលជាផ្នែកមួយនៃការដាក់ពាក្យធ្វើការរបស់អ្នក ព្រមទាំងលក្ខណៈសម្បត្តិវិជ្ជាជីវៈ ប្រវត្តិ និងព័ត៌មានបុគ្គលយោងដែលអ្នកជ្រើសរើស ឬភាគីទីបីផ្សេងទៀតចែករំលែកជាមួយយើង។ យើងប្រើព័ត៌មាននេះដើម្បីគាំទ្រដំណើរការជ្រើសរើសបុគ្គលិក ដែលអាចឈានទៅដល់កិច្ចសន្យាការងារ។ សម្រាប់អ្នកចុះកិច្ចសន្យា និងតំណាងផ្នែកលក់ យើងអាចដំណើរការព័ត៌មានអត្តសញ្ញាណកម្ម និងព័ត៌មានទាក់ទងនឹងការងារ ដែលជាការចាំបាច់ក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់យើងជាមួយអ្នក និងនិយោជករបស់អ្នក ដែលចាំបាច់សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងសេវាកម្ម និងដើម្បីបង្កើត អនុវត្ត ឬការពារការទាមទារផ្លូវច្បាប់ដែលអាចកើតមាន។ យើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយអ្នកផ្តល់សេវាដែលជួយយើងក្នុងការជ្រើសរើសបុគ្គលិក និងប្រតិបត្តិការសម្រាប់ដំណើរការទិន្នន័យបច្ចេកទេស ព្រមទាំងជាមួយនឹងបណ្តាក្រុមហ៊ុន Match Group (ឧទាហរណ៍ ប្រសិនបើអ្នកមានទំនាក់ទំនងអាជីវកម្មជាមួយនិយោជិតនៃក្រុមហ៊ុនសម្ព័ន្ធមួយ)។ យើងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកលុះណាតែមានភាពចាំបាច់សម្រាប់គោលបំណងទាំងនោះប៉ុណ្ណោះ។

12. ការផ្លាស់ប្តូរគោលការណ៍ភាពឯកជន

ដោយសារយើងតែងតែស្វែងរកវិធីថ្មីៗប្រកបដោយភាពច្នៃប្រឌិតដើម្បីជួយអ្នកក្នុងការកសាងទំនាក់ទំនងដ៏មានន័យ ហើយខិតខំរក្សាបច្ចុប្បន្នភាពនៃការពន្យល់អំពីការអនុវត្តទាក់ទងនឹងទិន្នន័យរបស់យើង គោលការណ៍នេះអាចនឹងផ្លាស់ប្តូរទៅតាមពេលវេលា។ យើងនឹងជូនដំណឹងទៅអ្នក មុនពេលការផ្លាស់ប្តូរជាសារវន្តណាមួយចូលជាធរមាន ដើម្បីឲ្យអ្នកមានពេលវេលាក្នុងការពិនិត្យមើលការផ្លាស់ប្តូរទាំងនោះ។

13. របៀបទាក់ទងមកយើងខ្ញុំ

ប្រសិនបើអ្នកមានសំណួរអំពីគោលការណ៍ភាពឯកជននេះ អ្នកមានជម្រើសផ្សេងៗដូចខាងក្រោម៖

ប្រសិនបើអ្នករស់នៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ឬស្វ៊ីស៖

អនឡាញ៖ ទីនេះ

តាមប្រៃសណីយ៍៖

មន្ត្រីការពារទិន្នន័យ

MTCH Technology Services Limited

Tinder

WeWork Charlemont Exchange

42 Charlemont Street

Dublin 2, D02 R593

អៀរឡង់

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបទាក់ទងមន្ត្រីការពារទិន្នន័យ សូមចុចទីនេះ

ប្រសិនបើអ្នករស់នៅក្នុងប្រទេសជប៉ុន៖

អនឡាញ៖ ទីនេះ

តាមប្រៃសណីយ៍៖

មន្ត្រីការពារទិន្នន័យ

MG Japan Services GK

តាមរយៈ Match Group, LLC

8750 North Central Expressway

Suite 1400

Dallas, TX 75231

សហរដ្ឋអាមេរិក

ប្រសិនបើអ្នករស់នៅក្រៅតំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ស្វ៊ីស និងជប៉ុន៖

អនឡាញ៖ ទីនេះ

តាមប្រៃសណីយ៍៖

មន្ត្រីការពារទិន្នន័យ

Match Group, LLC

8750 North Central Expressway

Suite 1400

Dallas, TX 75231

សហរដ្ឋអាមេរិក