មជ្ឈមណ្ឌលសុវត្ថិភាព និងគោលការណ៍

ការប្តេជ្ញាចិត្តរបស់យើង

យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុវត្ថិភាព សន្តិសុខ និងសុខុមាលភាពរបស់អ្នកប្រើរបស់យើង។ ក្នុងនាមជាកម្មវិធីដ៏ពេញនិយមបំផុតក្នុងពិភពលោកសម្រាប់ការជួបមនុស្សថ្មីៗ យើងមានមោទនភាពក្នុងការភ្ជាប់ទំនាក់ទំនងមនុស្សរាប់លាននាក់ជារៀងរាល់ថ្ងៃ។ ទោះបីជាការផ្គូផ្គងទាំងនេះមានភាគរយតិចតួចប៉ុណ្ណោះដែលបានធ្វើឲ្យអ្នកប្រើក្លាយជាជនរងគ្រោះនៃសកម្មភាពបទល្មើសក៏ដោយ យើងជឿជាក់យ៉ាងមុតមាំថា ទោះករណីនៃការប្រព្រឹត្តមិនត្រឹមត្រូវ ឬអាកប្បកិរិយាប្រព្រឹត្តបទល្មើសណាក៏ដោយក៏មិនអាចលើកលែងឲ្យបានដែរ។ 

យើងតែងតែបន្តស្វែងរកភាពជាដៃគូ បច្ចេកវិទ្យា និងអ្វីៗដែលថ្មី ដើម្បីបង្កើនបន្ថែម និងជូនព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាក់ទងនឹងសុវត្ថិភាព ហើយស្របពេលនោះដែរ បង្កើតនូវបរិយាកាសមួយប្រកបដោយការគោរពគ្នាទៅវិញទៅមកសម្រាប់ជួបមនុស្សថ្មីៗ។ អ្នកអាចរកមើលព័ត៌មានអំពីឧបករណ៍សុវត្ថិភាព និងការអនុវត្តរបស់យើងនៅខាងក្រោម។ មិនថាអ្នកនៅសាន់តាម៉ូនីកា សៅប៉ូឡូ ឬទីក្រុងសេអ៊ូលទេ គោលបំណងរបស់យើងនៅតែដដែលទេ ពោលគឺផ្តល់ជូនអ្នកប្រើនូវបទពិសោធន៍ប្រកបដោយសុវត្ថិភាព និងភាពវិជ្ជមាននៅលើកម្មវិធីរបស់យើង។

ឧបករណ៍សុវត្ថិភាពរបស់យើង

យើងប្រើប្រាស់បណ្តាញនៃការសម្របសម្រួលដោយស្វ័យប្រវត្តិ និងដោយផ្ទាល់ដែលឈានមុខគេក្នុងឧស្សាហកម្ម ក៏ដូចជាឧបករណ៍ ប្រព័ន្ធ និងដំណើរការត្រួតពិនិត្យនានា ហើយវិនិយោគលើធនធានសំខាន់ៗ ដើម្បីបង្ការ តាមដាន និងលុបបំបាត់អាកប្បកិរិយាមិនសមរម្យ (ដូចជាការក្លែងខ្លួន ការបៀតបៀន និងអ្វីៗជាច្រើនទៀត) ពីកម្មវិធីរបស់យើង។

ឧបករណ៍ទាំងនេះរួមមានការស្គែនប្រូហ្វាល់ដោយស្វ័យប្រវត្តិដើម្បីរកមើលពាក្យពេចន៍ និងរូបភាពដែលមិនសមរម្យ ការពិនិត្យមើលដោយផ្ទាល់នូវការរាយការណ៍ដែលបង្កើតដោយអ្នកប្រើ សកម្មភាព និងប្រូហ្វាល់ដែលគួរឲ្យសង្ស័យ ការហាមឃាត់ស្រមោលនូវគណនីដែលគួរឲ្យសង្ស័យ ព្រមទាំងទប់ស្កាត់អាសយដ្ឋានអ៊ីមែល លេខទូរសព្ទ អាសយដ្ឋាន IP និងអង្គសម្គាល់ផ្សេងៗទៀតដែលជាប់ទាក់ទងទៅនឹងតួអង្គមិនល្អ។

យើងមានគោលការណ៍គ្មានការអត់ឱនចំពោះការបៀតបៀន និងលើកទឹកចិត្តឲ្យសហគមន៍របស់យើងរាយការណ៍ពីករណីនៃការប្រព្រឹត្តមិនត្រឹមត្រូវណាមួយ និង/ឬនរណាម្នាក់ដែលបំពានលើគោលការណ៍ណែនាំសហគមន៍លក្ខខណ្ឌប្រើប្រាស់របស់យើង តាមរយៈឧបករណ៍រាយការណ៍ដោយខ្លួនឯងដែលមាននៅលើប្រូហ្វាល់ Tinder ទាំងអស់ ឬដោយទាក់ទងក្រុមការងាររបស់យើងតាមអនឡាញ។ ប្រសិនបើយើងទទួលបានការរាយការណ៍ណាមួយបែបនេះ ក្រុមការងារសហគមន៍ដែលពោរពេញដោយការប្តេជ្ញាចិត្តរបស់យើង នឹងចាត់វិធានការសមស្របដែលអាចរួមមានដូចជាការលុបខ្លឹមសារ ការហាមឃាត់អ្នកប្រើ ឬការជូនដំណឹងទៅផ្នែកអនុវត្តច្បាប់ដែលសមស្រប។

យើងធ្វើការវាយតម្លៃ និងកែលម្អដំណើរការរបស់យើងជាប់ជាប្រចាំ ហើយនឹងសហការជាមួយផ្នែកអនុវត្តច្បាប់ជានិច្ច ដើម្បីការពារអ្នកប្រើរបស់យើង តាមដែលអាចធ្វើទៅបាន។

ក្រុមប្រឹក្សា Match Group

ជាផ្នែកមួយនៃ Match Group យើងសហការជាមួយដៃគូខាងក្រៅតាមរយៈ ក្រុមប្រឹក្សា Match Group(MGAC) ដែលជាក្រុមអ្នកជំនាញ និងអ្នកតស៊ូមតិឈានមុខគេដែលពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ និងការទប់ស្កាត់ការរំលោភផ្លូវភេទ ការជួញដូរផ្លូវភេទ និងបញ្ហាស្រដៀងគ្នា។ ក្រុមការងារប្រតិបត្តិនៅ Match Group ជួបជាមួយ MGAC ពីរដងក្នុងមួយឆ្នាំ ដើម្បីវាយតម្លៃគោលការណ៍របស់យើង និងស្នើសុំអនុសាសន៍អំពីរបៀបបង្កើនសុវត្ថិភាពលើផលិតផលរបស់យើង។ សមាជិកស្ថាបនិករួមមាន៖

  • Scott Berkowitz ប្រធានអង្គការ Rape Abuse Incest National Network (RAINN)។

  • Tarana Burke ស្ថាបនិកនៃចលនា “ខ្ញុំដែរ (Me Too)”។

  • Catherine Chen ប្រធានកម្មវិធី Polaris

  • John Clark អគ្គនាយកប្រតិបត្តិនៃ National Center for Missing & Exploited Children។

  • Julie Cordua អគ្គនាយកប្រតិបត្តិនៃ Thorn។

  • Yolanda Edrington ប្រធាននាយកប្រតិបត្តិការនៃ National Sexual Violence Resource Center។

  • Dr. Judy Postmus ស្ថាបនិកនៃ Center on Violence Against Women & Children នៅសាកលវិទ្យាល័យ Rutgers។

ការឆ្លើយតបទៅនឹងការរាយការណ៍អំពីការបំពារបំពាន

អ្នកប្រើ Tinder អាចរាយការណ៍អំពីការរំលោភបំពាន ឬការបំពារបំពាននៅក្នុងកម្មវិធី ឬតាមអនឡាញបានយ៉ាងងាយស្រួល។ យើងលើកទឹកចិត្តយ៉ាងខ្លាំងដល់អ្នកប្រើណាក៏ដោយដែលជឿថា ពួកគេធ្លាប់ជាជនរងគ្រោះនៃបទល្មើសណាមួយ ឱ្យរាយការណ៍ពីករណីនោះទៅកាន់ផ្នែកអនុវត្តច្បាប់។ ក្រុមការងាររបស់យើងធ្វើការស៊ើបអង្កេតភ្លាមៗលើបទល្មើសដែលបានរាយការណ៍ វាយតម្លៃ និងចាត់វិធានការសមស្រប និងសហការយ៉ាងពេញទំហឹងជាមួយផ្នែកអនុវត្តច្បាប់នៅក្នុងការស៊ើបអង្កេតណាមួយ។

នៅពេលដែលអ្នកប្រើណាម្នាក់រាយការណ៍អំពីការបំពារបំពានទៅ Tinder យើងនឹងព្យាយាមកំណត់អត្តសញ្ញាណជនល្មើសដែលត្រូវបានចោទប្រកាន់ និងទប់ស្កាត់គណនីដែលជាប់ពាក់ព័ន្ធ។ បន្ទាប់មក ករណីនោះត្រូវរាយការណ៍ទៅឃ្លាំងសុវត្ថិភាពកណ្តាលរបស់ Match Group និងឆ្លងកាត់ការត្រួតពិនិត្យនៅទូទាំងម៉ាកយីហោផ្សេងៗទៀតរបស់យើង ដើម្បីមើលថាតើអ្នកប្រើនោះមានគណនីផ្សេងទៀតនៅលើកម្មវិធីផ្សេងទៀតដែរឬទេ។ ប្រសិនបើរកឃើញថាមាន គណនីទាំងនោះក៏ត្រូវបានទប់ស្កាត់ដូចគ្នាដែរ។

ការអប់រំអ្នកប្រើ

យើងផ្តល់ជូននូវគន្លឹះសុវត្ថិភាពនានា ទាំងតាមអនឡាញ និងតាមរយៈកម្មវិធីនេះ ដើម្បីអប់រំ និងផ្តល់សិទ្ធិអំណាចដល់អ្នកប្រើ ក្នុងការសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃ និងសុវត្ថិភាព ពេលប្រាស្រ័យទាក់ទងគ្នានៅលើ Tinder។

មើលគន្លឹះរបស់យើងសម្រាប់ការរក្សាសុវត្ថិភាពនៅទីនេះ

ទំនាក់ទំនងរដ្ឋាភិបាល និងការងារនីតិបញ្ញត្តិ

យើងយល់ថា វាជាការទទួលខុសត្រូវរបស់យើងក្នុងការដើរតួនាទីនៅក្នុងការកំណត់ស្តង់ដាសម្រាប់ឧស្សាហកម្មនេះទាំងមូល។ ហេតុនេះហើយបានយើងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ Match Group ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសមាជិកសភា និងនិយ័តករទូទាំងពិភពលោក ដើម្បីកំណត់ និងអនុម័តច្បាប់ថ្មីៗដែលផ្តោតលើសុវត្ថិភាព ដែលអាចជួយធ្វើឲ្យមានសុវត្ថិភាពដល់អ្នកប្រើរបស់យើង ក៏ដូចជាអ្នកទាំងឡាយដែលប្រើផ្លេតហ្វមបច្ចេកវិទ្យាផ្សេងទៀតផងដែរ។ ក្រុមការងាររបស់យើងកំពុងសហការយ៉ាងសកម្មជាមួយរដ្ឋមួយចំនួន ដើម្បីលើកកម្ពស់ការតាក់តែងច្បាប់ សំដៅប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលទីនេះ។ 

យើងស្វាគមន៍ចំពោះឱកាសនានាក្នុងការសហការជាមួយរដ្ឋាភិបាលទូទាំងពិភពលោក ដើម្បីធ្វើឲ្យអ៊ីនធឺណិតក្លាយជាកន្លែងមួយដែលកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។

ការក្លែងបន្លំ

នៅ Tinder យើងយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះបញ្ហាក្លែងបន្លំ។ យើងមានគោលការណ៍គ្មានការអត់ឱនចំពោះអាកប្បកិរិយារំលោភបំពានគ្រប់ប្រភេទ។ យើងមានក្រុមការងារដែលផ្តោតលើសកម្មភាពក្លែងបន្លំ ដោយប្រើប្រាស់បណ្តាញបច្ចេកវិទ្យាឈានមុខគេក្នុងឧស្សាហកម្ម ដើម្បីស្គែនរកការក្លែងបន្លំ និងពិនិត្យមើលប្រូហ្វាល់របស់សមាជិកគ្រប់រូបដើម្បីរកមើលពាក្យពេចន៍មិនសមរម្យ ហើយធ្វើការពិនិត្យមើលដោយផ្ទាល់នូវការរាយការណ៍ដែលបង្កើតដោយអ្នកប្រើ សកម្មភាព និងប្រូហ្វាល់ដែលគួរឲ្យសង្ស័យ។ នរណាក៏ដោយ មិនថាពួកគេបានជួបគ្នានៅលើ Tinder ឬអត់នោះទេ មិនគួរផ្ញើប្រាក់ទៅនរណាម្នាក់ដែលពួកគេមិនធ្លាប់ជួបដោយផ្ទាល់នោះឡើយ។  លើសពីនេះ យើងលើកទឹកចិត្តសមាជិករបស់យើងឲ្យរាយការណ៍ពីបុគ្គលណាម្នាក់ដែលបានស្នើសុំព័ត៌មានហិរញ្ញវត្ថុ តាមរយៈឧបករណ៍រាយការណ៍ដោយខ្លួនឯងរបស់យើង។  តាមរយៈការអនុវត្តតាមជំហានទាំងពីរនេះ យើងនឹងអាចទប់ស្កាត់ការបោកប្រាស់បានស្ទើរតែទាំងអស់ និងជួយការពារមិនឲ្យមានជនរងគ្រោះបន្ទាប់។ 

ឯកជនភាពទិន្នន័យ និងសុវត្ថិភាពកម្មវិធី

នៅ Tinder យើងផ្តល់អាទិភាពខ្ពស់បំផុតដល់ភាពឯកជនរបស់អ្នកប្រើរបស់យើង ហើយយើងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីធានាថាយើងមានលើសពីច្បាប់ឯកជនភាព និងស្តង់ដារឧស្សាហកម្មដែលពាក់ព័ន្ធ។ យើងដឹងថាពេលវេលារបស់អ្នកនៅលើកម្មវិធីគឺជារឿងឯកជន ហើយយើងមានគោលការណ៍ និងប្រព័ន្ធបច្ចេកទេសដ៏តឹងរ៉ឹងដែលរួមបញ្ចូលទាំងការអ៊ីនគ្រីបសម្រាប់រូបថត និងសាររបស់អ្នកប្រើ ក៏ដូចជាឧបករណ៍ដែលកំហិតការចូលប្រើរបស់បុគ្គលិកនូវការប្រាស្រ័យទាក់ទងគ្នារបស់អ្នកប្រើ និងទិន្នន័យអ្នកប្រើផ្សេងទៀត។ ទាក់ទិននឹងទិន្នន័យរបស់អ្នកប្រើ Tinder ការរក្សាសុវត្ថិភាពរបស់អ្នកប្រើ និងឯកជនភាពនៃទិន្នន័យរបស់ពួកគេគឺជាអាទិភាពចម្បងរបស់យើង។

ខុសពីកម្មវិធីបណ្តាញសង្គមផ្សេងទៀត គំរូអាជីវកម្មរបស់យើងផ្តោតលើការផ្តល់ជូនអ្នកប្រើនូវមុខងារកម្រិតខ្ពស់ ដូចជាការដំឡើងកម្រិត និងការជាវក្នុងកម្មវិធី ដើម្បីធ្វើឲ្យបទពិសោធន៍របស់ពួកគេនៅលើកម្មវិធីរបស់យើងកាន់តែប្រសើរឡើង។ យើងមិនលក់ទិន្នន័យទៅឲ្យភាគីទីបី ឬពឹងផ្អែកលើការផ្សាយពាណិជ្ជកម្មដើម្បីរក្សា ឬពង្រីកអាជីវកម្មរបស់យើងទេ។ តាមពិតទៅ នៅឆ្នាំ 2018 ក្នុងចំណោមចំណូលទាំងអស់ ចំណូលដែលរកបានតាមរយៈការផ្សាយពាណិជ្ជកម្មមានមិនដល់ប្រាំភាគរយទេ។ ទិន្នន័យរបស់អ្នកគឺជាកម្មសិទ្ធិរបស់អ្នក។ អាស្រ័យហេតុនេះ អ្នកប្រើទាំងឡាយអាចស្នើសុំច្បាប់ចម្លងនៃទិន្នន័យរបស់ពួកគេនៅទីនេះ នៅពេលណាក៏បាន។ ព័ត៌មានចុងក្រោយបំផុតស្តីពីការអនុវត្តរបស់យើងទាក់ទងនឹងទិន្នន័យគឺតែងតែមានសម្រាប់សាធារណជនទូទៅជានិច្ច តាមរយៈគោលការណ៍ឯកជនភាពរបស់យើង ដែលអាចចូលមើលបានដែរតាមរយៈកម្មវិធីរបស់យើង។

លើសពីនេះ យើងកំពុងពង្រឹងការការពាររបស់យើងជាប់ជានិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងបុគ្គលដែលមានចេតនាអាក្រក់។  ទោះជាយ៉ាងណាក៏ដោយ យើងមិនលើកឡើងអំពីឧបករណ៍សុវត្ថិភាពជាក់លាក់ណាមួយដែលយើងប្រើ ឬការកែលម្អផ្សេងៗដែលយើងអាចនឹងអនុវត្តដើម្បីការពារអ្នកប្រើរបស់យើងឲ្យបានល្អបំផុតនោះឡើយ និងដើម្បីជៀសវាងការផ្តល់ព័ត៌មានសំខាន់ដល់បុគ្គលដែលអាចជាជនល្មើស។


គោលការណ៍ និងព័ត៌មានបន្ថែម

គោលដៅជាមូលដ្ឋានគ្រឹះរបស់យើងគឺណែនាំសហគមន៍អ្នកប្រើរបស់យើងឲ្យស្គាល់មនុស្សថ្មីៗ។ ទោះបីជាវានាំមកនូវភាពរីករាយជាច្រើនក៏ដោយ វាជារឿងសំខាន់ដែលត្រូវចងចាំថាមានគោលការណ៍ណែនាំសហគមន៍ ដែលអ្នកប្រើរបស់យើងត្រូវតែគោរពតាម ដើម្បីជួយធ្វើឲ្យ Tinder ក្លាយជាកម្មវិធីដ៏ល្អបំផុតសម្រាប់ការជួបមនុស្សថ្មីៗ។

យើងលើកទឹកចិត្តអ្នកប្រើរបស់យើងឲ្យរាយការណ៍អំពីរាល់ករណីនៃអាកប្បកិរិយាមិនសមរម្យទាំងនៅលើ ឬនៅក្រៅកម្មវិធីរបស់យើង។ ការរាយការណ៍អំពីអ្នកប្រើចំពោះការប្រព្រឹត្តមិនសមរម្យគឺជារឿងសាមញ្ញ និងងាយស្រួលធ្វើ។ នៅលើប្រូហ្វាល់ជាក់លាក់ណាមួយ អ្នកប្រើអាចចុចលើរូប ‘ចំណុចបី’ ហើយជ្រើសរើស ‘រាយការណ៍’។ អ្នកប្រើក៏អាចរាយការណ៍អំពីអ្នកប្រើផ្សេងទៀតបានដែរ ដោយដាក់បញ្ជូនសំណើសុំជំនួយតាមអនឡាញ

ខាងក្រោមនេះគឺជាព័ត៌មានលម្អិតបន្ថែមអំពីគោលការណ៍មួយចំនួនរបស់យើងដែលយើងបានអនុវត្តដើម្បីរក្សា Tinder ឲ្យកាន់តែមានសុវត្ថិភាព។

ការប្តេជ្ញាចិត្តចំពោះការរួមបញ្ចូលគ្នា

មិនថាអ្នកមានអត្តសញ្ញាណភេទ ទំនោរផ្លូវភេទ ជាតិពន្ធុ ឬសាវតារបែបណាឡើយ Tinder ស្វាគមន៍អ្នកជានិច្ច។ យើងខិតខំព្យាយាមធ្វើឲ្យ Tinder ក្លាយជាកម្មវិធីមួយដែលទូលំទូលាយបំផុតសម្រាប់ជួបមនុស្សថ្មីៗ ហើយយើងបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការនានាជុំវិញពិភពលោក ដើម្បីធ្វើឲ្យការអនុវត្តរបស់យើងប្រសើរឡើងជាប់ជានិច្ច។ សព្វថ្ងៃនេះ យើងផ្តល់ជូនអ្នកប្រើនូវជម្រើសអត្តសញ្ញាណភេទជាង 50 នៅក្នុងប្រទេសនានាជុំវិញពិភពលោក និងទំនោរផ្លូវភេទចំនួន 9។

ការបៀតបៀន

យើងមានគោលការណ៍គ្មានការអត់ឱនចំពោះការបៀតបៀននៅលើកម្មវិធីរបស់យើង។ យើងលើកទឹកចិត្តអ្នកប្រើទាំងអស់ឲ្យរាយការណ៍អំពីអាកប្បកិរិយាណាមួយដែលមិនអាចទទួលយកបាន ដើម្បីឲ្យក្រុមការងារសហគមន៍អាចស៊ើបអង្កេត និងចាត់វិធានការសមស្រប។

ការប្រើប្រាស់ដោយអនីតិជន

Tinder គឺជាកម្មវិធីសម្រាប់អ្នកប្រើដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ហើយយើងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីរក្សាសហគមន៍នេះដែលសម្រាប់តែមនុស្សពេញវ័យប៉ុណ្ណោះ។ យើងប្រើប្រាស់បណ្តាញនៃការសម្របសម្រួលដោយស្វ័យប្រវត្តិ និងដោយផ្ទាល់ដែលឈានមុខគេក្នុងឧស្សាហកម្ម ក៏ដូចជាឧបករណ៍ ប្រព័ន្ធ និងដំណើរការត្រួតពិនិត្យនានា ហើយវិនិយោគលើធនធានសំខាន់ៗ ដើម្បីការពារ និងដកអនីតិជនចេញពីកម្មវិធីរបស់យើង។

ឧបករណ៍ទាំងនេះអាចរួមមានការស្គែនប្រូហ្វាល់ដោយស្វ័យប្រវត្តិដើម្បីរកមើលពាក្យពេចន៍ និងរូបភាពដែលមិនសមរម្យ ការពិនិត្យមើលដោយផ្ទាល់នូវការរាយការណ៍ដែលបង្កើតដោយអ្នកប្រើ សកម្មភាព និងប្រូហ្វាល់ដែលគួរឲ្យសង្ស័យ ព្រមទាំងទប់ស្កាត់អាសយដ្ឋានអ៊ីមែល លេខទូរសព្ទ និងអង្គសម្គាល់ផ្សេងៗទៀតដែលជាប់ទាក់ទងទៅនឹងអ្នកប្រើមិនទាន់គ្រប់អាយុដែលព្យាយាមជៀសវាងពីការរឹតបន្តឹងទាំងនេះ។ យើងក៏ពឹងផ្អែកលើអ្នកប្រើរបស់យើងផងដែរក្នុងការរាយការណ៍អំពីប្រូហ្វាល់ទាំងឡាយដែលអាចមានអ្នកប្រើជាអនីតិជន ដើម្បីឲ្យយើងអាចធ្វើការស៊ើបអង្កេត និងដកពួកគេចេញបាន។

យើងមិនចង់មានអនីតិជននៅលើ Tinder ទេ។ ហាមដាច់ខាត។

ការល្បួងសុំ/ពេស្យាចារ

ការល្បួងសុំគ្រប់ប្រភេទ មិនថាជាការប៉ុនប៉ងទិញ ឬលក់នោះទេ គឺផ្ទុយនឹងលក្ខខណ្ឌប្រើប្រាស់របស់យើង។ ប្រសិនបើអ្នកប្រើជួបប្រទះប្រូហ្វាល់ដែលបំពានលើលក្ខខណ្ឌរបស់យើង យើងលើកទឹកចិត្តឲ្យពួកគេរាយការណ៍តាមរយៈឧបករណ៍រាយការណ៍ដោយខ្លួនឯងដែលមាននៅលើប្រូហ្វាល់ Tinder ទាំងអស់ ឬតាមអនឡាញ។  តាមរយៈការរាយការណ៍ណាមួយបែបនេះ ក្រុមការងារសហគមន៍ដែលពោរពេញដោយការប្តេជ្ញាចិត្តរបស់យើងអាចចាត់វិធានការសមស្រប ដែលអាចរួមមានការលុបប្រូហ្វាល់ ឬការហាមឃាត់អ្នកប្រើ។

សារធាតុខុសច្បាប់

ប្រូហ្វាល់ (ឬអ្នកប្រើ Tinder) ដែលផ្សព្វផ្សាយសារធាតុខុសច្បាប់បំពានលើលក្ខខណ្ឌប្រើប្រាស់របស់យើង ហើយយើងមានប្រព័ន្ធដើម្បីដកប្រូហ្វាល់ទាំងនេះចេញពីកម្មវិធី។ ប្រសិនបើអ្នកប្រើជួបប្រទះប្រូហ្វាល់ដែលបំពានលើលក្ខខណ្ឌរបស់យើង យើងលើកទឹកចិត្តឲ្យពួកគេរាយការណ៍ពីវានៅក្នុងកម្មវិធី។

ប្រភពព័ត៌មានសម្រាប់ការគាំទ្រ ដំបូន្មាន ឬជំនួយ

ក្នុងករណីមានគ្រោះអាសន្ន សូមទូរសព្ទទៅលេខ 911 (សហរដ្ឋអាមេរិក ឬកាណាដា) ឬទីភ្នាក់ងារអនុវត្តច្បាប់ក្នុងមូលដ្ឋានរបស់អ្នក។

ទូរសព្ទទាន់ហេតុការណ៍នៃ Rape, Abuse and Incest National Network (RAINN)

1-800-656-HOPE (4673) I www.rainn.org  

Planned Parenthood

(+1)-800-230-7526 I www.plannedparenthood.org

ទូរសព្ទទាន់ហេតុការណ៍នៃ National Domestic Violence

1-800-799-SAFE (7233) or 1-800-787-3224 I www.thehotline.org

ទូរសព្ទទាន់ហេតុការណ៍នៃ National Human Trafficking

(+1)-888-272-7888 or text 233733 I www.humantraffickinghotline.org

National Sexual Violence Resource Center

(+1)-877-739-3895 I www.nsvrc.org

National Center for Missing & Exploited Children

(+1)-800-THE-LOST (843-5678) I www.cybertipline.com

Cyber Civil Rights Initiative

(+1)-844-878-2274 I www.cybercivilrights.org

FBI Internet Crime Complaint Center

www.ic3.gov

ប្រសិនបើអ្នកស្ថិតនៅក្រៅសហរដ្ឋអាមេរិក សូមមើល បញ្ជីប្រភពព័ត៌មានពី Match Group នៅទូទាំងប្រទេសជាច្រើនដែលយើងដំណើរការ។