ការណែនាំ

របៀបដោះស្រាយ

ប្រសិនបើអ្នកឃើញអ្វីមួយមិនប្រក្រតី សូមរាយការណ៍។


ក្នុងករណីដែលមាននរណាម្នាក់ឆ្លងបន្ទាត់ក្រហមប្រព្រឹត្តអំពើមិនសមរម្យ យើងចង់ទទួលបានដំណឹងអំពីបញ្ហានោះពីព្រោះយើងចង់ធ្វើឲ្យ Tinder ជាមជ្ឈដ្ឋានដ៏មានសុវត្ថិភាពបំផុតសម្រាប់ការជួបមនុស្សថ្មីៗ៖ អ្នកអាចរាយការណ៍ពីនរណាម្នាក់នៅលើកម្មវិធីដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្ត ឬបំពានគោលការណ៍ណែនាំរបស់យើង បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ ត្រូវបានចុះបញ្ជីនៅក្នុងបញ្ជីឈ្មោះជនល្មើសផ្លូវភេទ ឬអំពីនរណាដែលអ្នកធ្លាប់ដឹងតាមបទពិសោធន៍ផ្ទាល់ខ្លួន ថាបានប្រព្រឹត្តទង្វើបែបនេះពីមុនមក។ វាជារឿងងាយស្រួលទេក្នុងការប្រាប់យើងឲ្យបានដឹងថាមាននរណាម្នាក់កំពុងធ្វើសកម្មភាពមិនសមរម្យនោះ ហើយវានឹងត្រូវបានរក្សាជាការសម្ងាត់។

យើងនៅទីនេះដើម្បីអ្នក។ យើងយកចិត្តទុកដាក់ខ្ពស់លើការបៀតបៀន ហើយនិយាយឲ្យត្រង់ទៅយើងមិនចង់ឃើញវានៅលើ Tinder ទេ។ នេះគឺជាឧទាហរណ៍មួយចំនួនដែលនាំឲ្យយើងមានបម្រាមហាមឃាត់៖

  • ការជេរប្រមាថជាតិសាសន៍ ឬភាសាបន្ទាបបន្ថោកផ្សេងទៀត

  • ការផ្ញើសារគំរាមកំហែង ឬប៉ះពាល់អារម្មណ៍ទៅនរណាម្នាក់នៅលើ ឬក្រៅកម្មវិធី

  • ការបៀតបៀនគូផ្គូផ្គងរបស់អ្នកនៅលើ ឬក្រៅកម្មវិធី

  • ការផ្ញើខ្លឹមសារអាសអាភាសនៅលើ ឬក្រៅកម្មវិធី ដោយគ្មានការយល់ព្រមពីគូផ្គូផ្គងរបស់អ្នក

  • ការផ្ញើសារឥតបានការ ឬការល្បួង រួមទាំងតំណភ្ជាប់ទៅកាន់គេហទំព័រពាណិជ្ជកម្ម ឬការព្យាយាមលក់ផលិតផល ឬសេវាកម្មណាមួយ