ឧបករណ៍

របៀបរាយការណ៍

យើងមានវិធីផ្សេងៗគ្នាដើម្បីរាយការណ៍ពីនរណាម្នាក់នៅក្នុងកម្មវិធី។


ការរាយការណ៍មុនពេលអ្នកផ្គូផ្គង

ពេលអ្នកកំពុងមើលប្រូហ្វាល់ថ្មីៗរបស់គូផ្គូផ្គងដែលមានសក្តានុពល…

  1. បើកមើលប្រូហ្វាល់របស់បុគ្គលនោះ

  2. ចុចលើរូបចំណុចបី

  3. ជ្រើសរើសជម្រើសដើម្បីរាយការណ៍។

Howto Report Prematch

រាយការណ៍ក្រោយពេលអ្នកផ្គូផ្គង

នៅលើបញ្ជីផ្គូផ្គងរបស់អ្នក…

  1. បើកផ្ទាំងអេក្រង់សារ

  2. ចុចលើរូបចំណុចបី ឬរូបខែល

  3. ជ្រើសរើសជម្រើសដើម្បីរាយការណ៍

Howto Report Postmatch

រាយការណ៍ពីអាកប្បកិរិយាពេលគ្មានអ៊ីនធឺណិត

ប្រសិនបើអ្នកចង់រាយការណ៍ពីអ្វីមួយដែលបានកើតឡើងពេលគ្មានអ៊ីនធឺណិត៖ សូមសរសេរមកយើង ហើយរួមបញ្ចូលព័ត៌មានដូចខាងក្រោម៖

  • មូលហេតុសម្រាប់ការរាយការណ៍នេះ

  • ឈ្មោះ អាយុពិតប្រាកដ ការពណ៌នាពីខ្លួន និងរូបថតដែលបង្ហាញលើប្រូហ្វាល់ ដែលអ្នកកំពុងរាយការណ៍ (បើមានរូបថតអេក្រង់កាន់តែល្អ)

  • ព័ត៌មានផ្សេងទៀតដែលអាចជួយយើងបានរួមមាន ទីតាំង លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល និង/ឬតំណភ្ជាប់ទៅគណនីហ្វេសប៊ុករបស់បុគ្គលនោះ។

យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរាយការណ៍។ កាលណាអ្នកអាចផ្តល់ព័ត៌មានលម្អិតបន្ថែមបានកាន់តែច្រើន យើងអាចកំណត់អត្តសញ្ញាណ និងស៊ើបអង្កេតប្រូហ្វាល់ ឬបុគ្គលនោះបានកាន់តែរហ័ស។


រាយការណ៍ពីនរណាម្នាក់ដែលអ្នកឈប់ផ្គូផ្គង ឬអ្នកណាដែលឈប់ផ្គូផ្គងជាមួយអ្នក

ទោះបីជាគូផ្គូផ្គងរបស់អ្នកលែងបង្ហាញនៅលើអេក្រង់សាររបស់អ្នកទៀតក៏ដោយ អ្នកនៅតែអាចរាយការណ៍ពីពួកគេតាមអនឡាញបានដដែល។ ក្រុមការងាររបស់យើងនឹងពិនិត្យមើល និងកំណត់ថាត្រូវចាត់វិធានការអ្វីខ្លះ។

អ្វីដែលត្រូវរាយការណ៍

យើងយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុវត្ថិភាពសហគមន៍របស់យើង ហើយយើងចង់ធ្វើឲ្យ Tinder ជាកន្លែងល្អបំផុតសម្រាប់ជួបមនុស្សថ្មីៗ និងកម្សាន្តសប្បាយ។ ប្រសិនបើអ្នកប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់នៅលើ Tinder ដែលជាមនុស្សឈ្លើយ មិនសមរម្យ ឬជាមនុស្សគួរឲ្យខ្លាច សូមប្រាប់យើងឲ្យបានដឹង។ ដើម្បីជាការរំលឹកនូវអ្វីដែលយើងអនុញ្ញាត និងមិនអនុញ្ញាតនៅលើ Tinder សូមអានគោលការណ៍ណែនាំសម្រាប់អ្នកប្រើប្រាស់របស់យើង។