លក្ខខណ្ឌប្រើប្រាស់ Tinder

មានប្រសិទ្ធភាពនៅថ្ងៃទី 1 ខែមីនា ឆ្នាំ 2026។ទាញយកលក្ខខណ្ឌប្រើប្រាស់ទាំងនេះជាទម្រង់ PDF

នេះគឺជាខ្លឹមសារសង្ខេបខ្លីនៃលក្ខខណ្ឌប្រើប្រាស់របស់យើង

  • អ្នកជាវនៅរដ្ឋកាលីហ្វ័រញ៉ា៖ អ្នកអាចធ្វើការលុបចោលការជាវរបស់អ្នក (ដោយពុំមានការផាកពិន័យ ឬជាប់កាតព្វកិច្ចអ្វីឡើយ) បានគ្រប់ពេលវេលា នៅមុនពេលពាក់កណ្ដាលអធ្រាត្រនៃថ្ងៃធ្វើការទីបី បន្ទាប់ពីកាលបរិច្ឆេទដែលអ្នកបានជាវរួច ។

  • ការជាវសេវាកម្មខាងក្រៅ៖ ប្រសិនបើអ្នកបានជាវដោយប្រើសេវាកម្មខាងក្រៅណាមួយ (ឧ. Apple ID, Google Play) អ្នកត្រូវតែធ្វើការលុបចោលតាមរយៈសេវាកម្មខាងក្រៅរបស់អ្នក ដូចមានចែងលម្អិតនៅក្នុងផ្នែកទី 8a។

  • ការបង្វិលសងប្រាក់តាម Apple ID៖ ប្រសិនបើអ្នកបានជាវតាមរយៈ Apple ID របស់អ្នក នោះការបង្វិលសងប្រាក់វិញ ត្រូវចាត់ចែងដោយក្រុមហ៊ុន Apple មិនមែនដោយ Tinder នោះទេ។ អ្នកអាចស្នើសុំប្រាក់បង្វិលសងវិញពីក្រុមហ៊ុន Apple តាមរយៈគណនី Apple ID របស់អ្នក នៅលើទូរសព្ទរបស់អ្នក ឬតាមរយៈ https://getsupport.apple.com

  • រាល់ការបង្វិលសងប្រាក់វិញផ្សេងទៀត៖ អ្នកប្រើប្រាស់ផ្សេងទៀតទាំងអស់ អាចស្នើសុំប្រាក់បង្វិលសងវិញដោយទាក់ទងទៅកាន់ផ្នែកសេវាអតិថិជនរបស់ Tinder តាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយរបស់យើង ឬតាមរយៈការផ្ញើសំបុត្រ ឬប្រគល់លិខិតជូនដំណឹងដែលមានចុះហត្ថលេខា និងកាលបរិច្ឆេទ ដែលបញ្ជាក់ថា អ្នក (ដែលជាអ្នកទិញ) នឹងធ្វើការលុបចោលកិច្ចព្រមព្រៀងនេះ ឬដោយប្រើពាក្យពេចន៍ដែលមានប្រសិទ្ធភាពស្រដៀងគ្នានេះ។ សូមបញ្ចូលឈ្មោះ និងអាសយដ្ឋានអ៊ីមែលរបស់អ្នក លេខទូរសព្ទ ឬឯកសារបញ្ជាក់អត្តសញ្ញាណពិសេសផ្សេងទៀត ដែលអ្នកធ្លាប់បានប្រើដើម្បីចុះឈ្មោះបង្កើតគណនីរបស់អ្នក។

ព័ត៌មានទំនាក់ទំនងសម្រាប់ការលុបចោល/ការជូនដំណឹង៖ Tinder, Attn: Cancellations, P.O. 25472, Dallas, Texas 75225, USA.

អាសយដ្ឋានអាជីវកម្ម៖ អាជីវកម្មរបស់ក្រុមហ៊ុន ត្រូវបានធ្វើឡើងដោយផ្នែក នៅអាសយដ្ឋាន 8750 N. Central Expressway, Suite 1400, Dallas, TX 75231។

សំណួរអំពីលក្ខខណ្ឌ៖ អ្នកអាចស្នើឱ្យយើងផ្ញើលក្ខខណ្ឌប្រើប្រាស់ទាំងនេះ ("លក្ខខណ្ឌ") តាមអ៊ីម៉ែលទៅឱ្យអ្នកបាន ដោយផ្ញើសំបុត្រទៅកាន់ Terms Inquiries, P.O. 25472, Dallas, Texas 75225, USA.

ពាក្យបណ្តឹងរបស់អ្នកប្រើប្រាស់នៅរដ្ឋកាលីហ្វ័រញ៉ា៖ អនុលោមទៅតាម ក្រមរដ្ឋប្បវេណី រដ្ឋកាលីហ្វ័រញ៉ា §1789.3, អ្នកអាចរាយការណ៍ពាក្យបណ្តឹងទៅអង្គភាពផ្ដល់ជំនួយខាងពាក្យបណ្ដឹងនៃផ្នែកសេវាអតិថិជននៃនាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់រដ្ឋកាលីហ្វ័រញ៉ា ដោយទាក់ទងទៅកាន់ពួកគេជាលាយលក្ខណ៍អក្សរ នៅអង្គភាពព័ត៌មានអ្នកប្រើប្រាស់, 1625 North Market Blvd., Suite N112 Sacramento, CA 95834 ឬតាមទូរសព្ទលេខ (800) 952-5210។

សម្គាល់៖ យើងបានដាក់បញ្ចូលសេចក្ដីសង្ខេបខ្លីៗនៅខាងដើមនៃផ្នែកជាច្រើន ដើម្បីឱ្យអ្នកកាន់តែងាយស្រួលអាន និងយល់ពីកិច្ចព្រមព្រៀងនេះ។ សេចក្តីសង្ខេបទាំងនេះត្រូវបានផ្តល់ជូនសម្រាប់ភាពងាយស្រួល និងបង្កើតជាផ្នែកមួយនៃ ប៉ុន្តែមិនមែនជំនួសអត្ថបទនៃផ្នែកនីមួយៗទេ ហើយអ្នកគួរតែអានផ្នែកនីមួយៗឱ្យបានពេញលេញ។

  1. 1. សេចក្ដីផ្ដើម

    តាមរយៈការចូលប្រើ ឬការប្រើប្រាស់សេវាកម្មរបស់ Tinder អ្នកយល់ព្រមភ្ជាប់កាតព្វកិច្ចទៅនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះ (“លក្ខខណ្ឌ” ឬ “កិច្ចព្រមព្រៀង”) រួមទាំងគោលការណ៍ឯកជនភាព, គោលការណ៍ខូឃីស៍, គោលការណ៍ណែនាំសហគមន៍ និង គន្លឹះសុវត្ថិភាពរបស់យើង។ ដូច្នេះជាការសំខាន់ដែលអ្នកត្រូវអានកិច្ចព្រមព្រៀងនេះ ព្រមទាំងគោលការណ៍ និងនីតិវិធីទាំងនេះដោយយកចិត្តទុកដាក់ មុនពេលអ្នកបង្កើតគណនី។

    ការដោះស្រាយវិវាទ៖ សូមត្រួតពិនិត្យបញ្ញត្តិស្ដីពីការដោះស្រាយវិវាទនៅក្នុងផ្នែកទី 15 ខាងក្រោមដោយយកចិត្តទុកដាក់។ បញ្ញត្តិទាំងនេះគ្រប់គ្រងលើរបៀបដែលវិវាទរវាងអ្នក និង TINDER នឹងត្រូវបានដោះសា្រយ។

    ផ្នែកទី 15 តម្រូវ (ដោយមានការលើកលែងមានកំណត់) ថារាល់វិវាទរវាងអ្នក និង Tinder ត្រូវដោះស្រាយដោយមជ្ឈត្តកម្មភ្ជាប់កាតព្វកិច្ច និងជាសេចក្ដីសម្រេចចុងក្រោយ រួមទាំងវិវាទដែលពាក់ព័ន្ធនឹងមជ្ឈត្តភាព។ ផ្នែកទី 15 ក៏រួមមានដំណើរការដោះស្រាយវិវាទក្រៅផ្លូវការមុនមជ្ឈត្តកម្មជាកាតព្វកិច្ច ការជ្រើសរើសតុលាការផ្នែកបណ្ដឹងទាមទារតូចតាច ការលះបង់សិទ្ធិក្នុងការទាមទារតាំងនាមក្រុមនិងការជំនុំជម្រះក្ដីដោយគណៈវិនិច្ឆយ និង នីតិវិធីបន្ថែមសម្រាប់ការដាក់បណ្ដឹងតាមមជ្ឈត្តកម្មទ្រង់ទ្រាយធំ ដែលប៉ះពាល់ដល់សិទ្ធិរបស់អ្នកផងដែរ។ ក្នុងមជ្ឈត្តកម្ម ជាធម្មតា មានការប្ដូរឯកសារសំណុំរឿងរវាងគូក្ដី និងការពិនិត្យបណ្តឹងឧទ្ធរណ៍តិចជាងនៅក្នុងតុលាការ។

    យើងអាចនឹងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌទាំងនេះពីពេលមួយទៅពេលមួយ ដូច្នេះ សូមឆែកមើលទំព័រនេះជាប្រចាំ ក្រែងលោមានបច្ចុប្បន្នភាពណាមួយ។

    អង្គភាពដែលចុះកិច្ចសន្យា៖ សូមស្វាគមន៍មកកាន់ Tinder។

    • បើសិនជាអ្នករស់នៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ឬប្រទេសស្វ៊ីស លក្ខខណ្ឌប្រើប្រាស់ទាំងនេះ គឺរវាងអ្នកនិង៖ ក្រុមហ៊ុន MTCH Technology Services Limited ("MTCH Technology") 10 Earlsfort Terrace Dublin 2, D01 T380 Ireland

    • ប្រសិនបើអ្នករស់នៅប្រទេសជប៉ុន លក្ខខណ្ឌប្រើប្រាស់ទាំងនេះអនុវត្តរវាងអ្នក និង៖ ក្រុមហ៊ុន MG Japan Services GK ("MG Japan") Sumitomo Fudosan Azabu Bldg. 1-4-1 Mita Minato-ku, Tokyo 108-0073 Japan

    • បើអ្នករស់នៅកន្លែងណាមួយផ្សេងទៀត ល័កខិកការប្រើប្រាស់ទាំងនេះអនុវត្តមានរវាងអ្នក និង Tinder LLC ("Tinder") 8750 North Central Expressway, Suite 1400 Dallas, TX 75231, USA

    ពាក្យ "យើង" "ក្រុមហ៊ុន" និង/ឬ "Tinder" សំដៅដល់ MTCH Technology, MG Japan ឬ Tinder អាស្រ័យតាមប្រទេសដែលអ្នករស់នៅ។ អ្នក និង Tinder អាចត្រូវបានហៅរួមគ្នាថា "គូភាគី" ឬដាច់ដោយឡែកថា "ភាគី"។ ដូចដែលបានប្រើក្នុងកិច្ចព្រមព្រៀងនេះ ពាក្យ "Tinder" "យើង" "ក្រុមហ៊ុន" និង "របស់យើង" សំដៅដល់ Tinder LLC និង/ឬ MTCH Technology Services Limited ទៅតាមការគួរ។

    តាមរយៈការចូលប្រើ ឬប្រើប្រាស់សេវាកម្មរបស់យើងនៅលើ Tinder.com ("គេហទំព័រ") កម្មវិធីឧបករណ៍ចល័តរបស់ Tinder ("កម្មវិធី") ឬប្រព័ន្ធ ឬសេវាកម្មដទៃផ្សេងទៀតទាំងឡាយដែល Tinder អាចនឹងផ្ដល់ជូន (ហៅជារួមថា "សេវាកម្ម" នេះ ឬ "សេវាកម្ម" របស់យើង) អ្នកយល់ព្រមតាមកិច្ចព្រមព្រៀងនេះ និងមានភ្ជាប់កាតព្វកិច្ចផង។ កិច្ចព្រមព្រៀងនេះ អនុវត្តចំពោះបុគ្គលណាដែលចូលប្រើ ឬប្រើប្រាស់សេវាកម្មរបស់យើង ដោយមិនគិតពីស្ថានភាពនៃការចុះឈ្មោះ ឬការជាវនោះទេ។

    ការចូលទៅប្រើ និងការប្រើប្រាស់សេវាកម្មរបស់យើង ក៏ស្ថិតក្រោមគោលការណ៍ឯកជនភាព គោលការណ៍ខូឃីស៍ គោលការណ៍ណែនាំសហគមន៍ និង គន្លឹះសុវត្ថិភាព ព្រមទាំងលក្ខខណ្ឌទាំងឡាយដែលបានបង្ហាញ និងដែលអ្នកបានយល់ព្រមតាម នៅពេលអ្នកទិញមុខងារ ឬសេវាកម្មបន្ថែមផ្សេងៗពី Tinder ("លក្ខខណ្ឌបន្ថែមនៅពេលទិញ") ដែលត្រូវបានដាក់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងនេះទុកជាការយោង។ ប្រសិនបើអ្នកមិនចង់ជាប់ភ្ជាប់កាតព្វកិច្ចទៅនឹងកិច្ចព្រមព្រៀងនេះទេ សូមកុំចូលប្រើ ឬប្រើប្រាស់សេវាកម្មរបស់យើង។

    មុខងារដែលតម្រូវជាចាំបាច់៖ យើងរក្សាសិទ្ធិក្នុងការដាក់បញ្ចូលមុខងារដែលតម្រូវជាចាំបាច់ទៅសេវាកម្មរបស់យើងនៅពេលណាក៏បាន។ មុខងារទាំងនេះអាចត្រូវបានរចនាឡើងដើម្បីបង្កើនមុខងារ សន្តិសុខ សុវត្ថិភាព ឬបទពិសោធជារួមរបស់អ្នកប្រើសេវាកម្មរបស់យើង។ ដោយសារមុខងារទាំងនេះគឺតម្រូវជាចាំបាច់ ប្រសិនបើអ្នកមិនចង់ចូលរួមជាមួយមុខងារទាំងនេះទេ អ្នកអាចនឹងបាត់បង់សិទ្ធិចូលប្រើគណនីរបស់អ្នក ឬត្រូវបានតម្រូវឱ្យបិទបញ្ចប់គណនីរបស់អ្នក ដូចដែលបានកំណត់ក្នុងផ្នែកទី 9។

    ការផ្លាស់ប្តូរលក្ខខណ្ឌ៖ លក្ខខណ្ឌទាំងនេះអាចនឹងផ្លាស់ប្តូរម្តងម្កាល។ ការជូនដំណឹងអំពីការផ្លាស់ប្ដូរសំខាន់ៗ នឹងត្រូវបានបង្ហោះនៅលើទំព័រនេះ ដោយមានកាលបរិច្ឆេទចូលជាធរមានដែលបានធ្វើបច្ចុប្បន្នភាព។ យើងអាចនឹងជូនដំណឹងដល់អ្នកអំពីការផ្លាស់ប្តូរលក្ខខណ្ឌនេះតាមរយៈអ៊ីមែល ការជូនដំណឹងក្នុងកម្មវិធី ឬមធ្យោបាយផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ អ្នកទទួលខុសត្រូវក្នុងការត្រួតពិនិត្យទំព័រនេះជាប្រចាំសម្រាប់ការផ្លាស់ប្តូរណាមួយ។ ក្នុងវិសាលភាពអតិបរមាដែលច្បាប់ជាធរមានអនុញ្ញាត ការបន្តចូលប្រើ ឬការប្រើប្រាស់សេវាកម្មរបស់យើងបន្ទាប់ពីកាលបរិច្ឆេទចូលជាធរមាននៃលក្ខខណ្ឌនេះ មានន័យថាអ្នកយល់ព្រមតាមការផ្លាស់ប្តូរទាំងឡាយ ហើយជាលទ្ធផល អ្នកនឹងត្រូវបានភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ទៅនឹងលក្ខខណ្ឌដែលបានធ្វើបច្ចុប្បន្នភាពនោះ។ ប្រសិនបើអ្នកមិនទទួលយកការផ្លាស់ប្តូរលក្ខខណ្ឌទាំងនោះទេ អ្នកត្រូវតែបញ្ឈប់ការចូលប្រើ ឬឈប់ប្រើប្រាស់សេវាកម្មរបស់យើងភ្លាមៗ។

    ទោះបីជាមានចែងដូចខាងលើនេះក្ដី ក៏រាល់ការផ្លាស់ប្តូរសំខាន់ៗទៅលើដែនកំណត់នៃការទទួលខុសត្រូវនៅក្នុងផ្នែកទី 14 និងបញ្ញត្តិអំពីដំណោះស្រាយវិវាទក្នុងផ្នែកទី 15 ឬករណីផ្សេងទៀតដែលច្បាប់តម្រូវ នឹងតម្រូវឱ្យមានការបញ្ជាក់ការយល់ព្រមពីអ្នក។ លើសពីនេះ (អាស្រ័យលើច្បាប់ជាធរមាន) យើងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលទ្ធភាពផ្ដល់ជូនមុខងារនានានៅក្នុងគម្រោងជាវរបស់យើង តាមរបៀបណាមួយ និងនៅពេលណាក៏បាន តាមដែលយើងអាចកំណត់តាមឆន្ទានុសិទ្ធិផ្ដាច់មុខរបស់យើង។

  2. 2. សិទ្ធិទទួលបានគណនី និងទំនួលខុសត្រូវរបស់អ្នក

    មុនពេលអ្នកបង្កើតគណនីនៅលើ Tinder ត្រូវប្រាកដថា អ្នកមានសិទ្ធិក្នុងការប្រើប្រាស់សេវាកម្មផ្សេងៗរបស់យើង។ ផ្នែកនេះក៏រៀបរាប់លម្អិតអំពីអ្វីដែលអ្នកអាចធ្វើបាន និងមិនអាចធ្វើនៅពេលប្រើប្រាស់សេវាកម្មនេះ ក៏ដូចជាសិទ្ធិដែលអ្នកផ្តល់ជូនទៅខាង Tinder ផងដែរ។

    2a. សិទ្ធិទទួលបាន

    អ្នកមិនត្រូវបានអនុញ្ញាតឱ្យបង្កើតគណនី ឬប្រើប្រាស់សេវាកម្មនេះនោះទេ លុះត្រាតែចំណុចទាំងអស់នៅផ្នែកខាងក្រោម គឺជាការពិត ហើយតាមរយៈការប្រើសេវាកម្មរបស់យើង អ្នកអះអាង និងធានាថា៖

    • អ្នកគឺជាបុគ្គលម្នាក់ (ឧ.ទា. មិនមែនជាក្រុមហ៊ុនសាជីវកម្ម ភាពជាដៃគូ ឬអង្គភាពអាជីវកម្មដទៃផ្សេងទៀត) ដែលមានអាយុយ៉ាងហោចណាស់ 18 ឆ្នាំ

    • អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមផ្លូវច្បាប់ក្នុងការចុះកិច្ចសន្យាភ្ជាប់កាតព្វកិច្ចជាមួយ Tinder

    • អ្នកមិនមានទីតាំងស្ថិតនៅក្នុងប្រទេសដែលស្ថិតក្រោមការដាក់ទណ្ឌកម្មពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ឬទីតាំងដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានកំណត់ថាជាប្រទេស "គាំទ្រភេរវកម្ម"

    • អ្នកមិនមានឈ្មោះនៅក្នុងបញ្ជីបុគ្គលដែលត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មជាមួយសហរដ្ឋអាមេរិក (ឧទាហរណ៍ បញ្ជីជនជាតិដែលបានកំណត់ជាពិសេសដោយក្រសួងរតនាគារសហរដ្ឋអាមេរិក ឬបញ្ជីទីភ្នាក់ងាររដ្ឋាភិបាលស្រដៀងគ្នាណាមួយ) ហើយអ្នកក៏មិនប្រឈមមុខនឹងការហាមឃាត់ដទៃផ្សេងទៀតណាមួយដែលស្រដៀងគ្នានេះដែរ)។

    • អ្នកមិនត្រូវបានច្បាប់ហាមឃាត់មិនឱ្យប្រើប្រាស់សេវាកម្មរបស់យើង

    • អ្នកមិនធ្លាប់បានប្រព្រឹត្ត ត្រូវបានផ្តន្ទាទោស ឬធ្លាប់ទទួលស្គាល់បទឧក្រិដ្ឋណាមួយដែលពាក់ព័ន្ធនឹងអំពើហិង្សា ការគំរាមកំហែងនៃអំពើហិង្សា ឬការប្រព្រឹត្តខុសផ្លូវភេទ។

    • អ្នកមិនត្រូវបានគេតម្រូវឱ្យចុះឈ្មោះជាអ្នកប្រព្រឹត្តបទល្មើសផ្លូវភេទជាមួយរដ្ឋ សហព័ន្ធ ឬក្នុងបញ្ជីឈ្មោះអ្នកប្រព្រឹត្តបទល្មើសផ្លូវភេទក្នុងតំបន់ណាមួយ

    • អ្នកមិនមានគណនីសកម្មផ្សេងទៀតនៅលើសេវាកម្មរបស់យើងទេ។ និង

    • ពីមុនមក អ្នកមិនធ្លាប់ត្រូវបានយើង ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង ដកចេញពីសេវាកម្មរបស់យើង ឬសេវាកម្មរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង លើកលែងតែអ្នកទទួលការអនុញ្ញាតជាលាយលក្ខណ៍អក្សរច្បាស់លាស់ពីយើងឱ្យបង្កើតគណនីថ្មីមួយ។

    ប្រសិនបើនៅពេលណាមួយ អ្នកឈប់បំពេញតាមលក្ខខណ្ឌតម្រូវទាំងនេះ នោះរាល់ការអនុញ្ញាតឱ្យចូលទៅប្រើសេវាកម្ម ឬប្រព័ន្ធរបស់យើងទាំងអស់ នឹងត្រូវបានដកហូតដោយស្វ័យប្រវត្តិ ហើយអ្នកត្រូវតែលុបគណនីរបស់អ្នកភ្លាម ហើយយើងរក្សាសិទ្ធិក្នុងការលុបគណនីរបស់អ្នក ព្រមទាំងដកសិទ្ធិរបស់អ្នកមិនឱ្យចូលទៅប្រើសេវាកម្មរបស់យើងដោយពុំចាំបាច់មានការព្រមានអ្វីឡើយ តាមឆន្ទានុសិទ្ធិផ្ដាច់មុខរបស់យើង។

    2b. ការទទួលខុសត្រូវរបស់អ្នក

    អ្នកយល់ព្រម៖

    1. អនុលោមទៅតាមលក្ខខណ្ឌទាំងនេះ ហើយឆែកមើលទំព័រនេះពីពេលមួយទៅពេលមួយ ដើម្បីធានាថា អ្នកបានដឹងពីការផ្លាស់ប្តូរណាមួយ

    2. អនុលោមទៅតាមច្បាប់ដែលអាចអនុវត្តបានទាំងអស់ រួមមានជាអាទិ៍ ច្បាប់ស្ដីពីឯកជនភាព ច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា ច្បាប់ស្ដីពីការប្រឆាំងសារឥតបានការ និងលក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិផ្សេងៗ

    3. ប្រើកំណែចុងក្រោយបំផុតនៃគេហទំព័រ និង/ឬកម្មវិធីនេះ

    4. ប្រព្រឹត្តចំពោះអ្នកប្រើប្រាស់ផ្សេងទៀតដោយសុភាពរាបសារ និងគោរព ទាំងនៅក្នុង និងក្រៅសេវាកម្មរបស់យើង។

    5. មានការគោរពនៅពេលទំនាក់ទំនងជាមួយតំណាងសេវាបម្រើអតិថិជនរបស់យើង ឬបុគ្គលិកផ្សេងទៀត។

    6. ត្រួតពិនិត្យគន្លឹះស្ដីពីសុវត្ថិភាព

    7. ពិនិត្យ និងអនុលោមតាមគោលការណ៍ណែនាំសហគមន៍ ដូចបានធ្វើបច្ចុប្បន្នភាពពីពេលមួយទៅពេលមួយ និង

    8. ចាត់វិធានការសមស្របដើម្បីការពារសុវត្ថិភាពគណនី និងព័ត៌មានចូលគណនីរបស់អ្នក។

    2c. ការប្រព្រឹត្តដែលត្រូវបានហាមឃាត់

    អ្នកយល់ព្រមថា អ្នកនឹងមិន៖

    1. បង្ហាញដោយខុសពីការពិតនូវអត្តសញ្ញាណ អាយុ មុខរបរ (បច្ចុប្បន្ន ឬពីមុន) គុណវុឌ្ឍិ ឬទំនាក់ទំនងរបស់អ្នកជាមួយបុគ្គល ឬអង្គភាពណាមួយ

    2. ប្រើប្រាស់សេវាកម្មនេះក្នុងលក្ខណៈណាមួយដែលបំផ្លាញដល់សេវាកម្មនេះ ឬរារាំងអ្នកប្រើប្រាស់ដទៃមិនឱ្យប្រើប្រាស់សេវាកម្មនេះ

    3. ប្រើប្រាស់សេវាកម្មរបស់យើងក្នុងលក្ខណៈណាមួយដើម្បីធ្វើការជ្រៀតជ្រែក រំខាន ឬបង្កផលប៉ះពាល់អវិជ្ជមានដល់ផ្លេតហ្វម ម៉ាស៊ីនមេ ឬបណ្តាញសេវាកម្មរបស់យើង

    4. ប្រើប្រាស់សេវាកម្មរបស់យើងក្នុងគោលបំណងគ្រោះថ្នាក់ ខុសច្បាប់ ឬមិនសមរម្យណាមួយ រួមមានជាអាទិ៍ ការប្រើប្រាស់វត្ថុនិម្មិតណាមួយសម្រាប់គោលបំណងនៃការសម្អាតប្រាក់ ឬឧក្រិដ្ឋកម្មហិរញ្ញវត្ថុផ្សេងទៀត

    5. បៀតបៀន ធ្វើបាប តាមឈ្លបមើល បំភិតបំភ័យ វាយដំ បង្ខូចកេរ្តិ៍ឈ្មោះ បង្កគ្រោះថ្នាក់ ឬប្រព្រឹត្តអាក្រក់ចំពោះបុគ្គលណាម្នាក់ឡើយ។

    6. បង្ហោះ ឬចែកចាយមាតិកាហាមឃាត់ (សូមមើលខាងក្រោម)

    7. បញ្ចុះបញ្ចូលសុំពាក្យសម្ងាត់សម្រាប់គោលបំណងណាមួយ ឬព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់គោលបំណងពាណិជ្ជកម្ម ឬគោលបំណងខុសច្បាប់ពីអ្នកប្រើប្រាស់ដទៃ ឬចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ផ្សេងទៀតដោយគ្មានការអនុញ្ញាតពីពួកគេ

    8. រៃអង្គាសប្រាក់ ឬវត្ថុមានតម្លៃពីអ្នកប្រើប្រាស់ផ្សេងទៀត មិនថាជាអំណោយ ប្រាក់កម្ចី ឬក្នុងទម្រង់នៃការផ្ដល់សំណងណាមួយនោះទេ

    9. ប្រើគណនីរបស់អ្នកប្រើផ្សេងទៀត ឬចែករំលែកគណនីរបស់អ្នកជាមួយអ្នកផ្សេងទៀត

    10. ប្រើប្រាស់សេវាកម្មរបស់យើងជាប់ពាក់ព័ន្ធនឹងការឆបោក គ្រោងការណ៍លក់បែបពីរ៉ាមីត ឬការអនុវត្តស្រដៀងគ្នាផ្សេងទៀត

    11. ប្រើប្រាស់សេវាកម្មរបស់យើងជាប់ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានយុទ្ធនាការឃោសនានយោបាយណាមួយ ឬសម្រាប់គោលបំណងនៃការជះឥទ្ធិពលលើការបោះឆ្នោតណាមួយ ជាជាងការចែករំលែកទស្សនៈនយោបាយផ្ទាល់ខ្លួនរបស់អ្នក។

    12. បំពានលើលក្ខខណ្ឌអាជ្ញាបណ្ណដែល Tinder បានផ្តល់ជូនដល់អ្នក (សូមមើលផ្នែកទី 6 ខាងក្រោម)។

    13. បញ្ចេញព័ត៌មានឯកជន ឬព័ត៌មានកម្មសិទ្ធិដែលអ្នកគ្មានសិទ្ធិបញ្ចេញ

    14. ចម្លង កែប្រែ បញ្ជូន ចែកចាយ ឬបង្កើតស្នាដៃចម្លងណាមួយពីខ្លឹមសារសមាជិកណាម្នាក់ ឬខ្លឹមសាររបស់យើង ឬសម្ភារៈដែលជាប់សិទ្ធិអ្នកនិពន្ធ រូបភាព ម៉ាកពាណិជ្ជកម្ម ឈ្មោះពាណិជ្ជកម្ម ម៉ាកសេវាកម្ម ឬកម្មសិទ្ធិបញ្ញាដទៃផ្សេងទៀត ខ្លឹមសារ ឬព័ត៌មានកម្មសិទ្ធិដែលអាចចូលទៅប្រើបានតាមរយៈសេវាកម្មរបស់យើង ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី Tinder

    15. បង្ហាញ ឬបង្កប់ន័យថា សេចក្តីថ្លែងការណ៍ទាំងឡាយដែលអ្នកធ្វើឡើងត្រូវបានគាំទ្រដោយ Tinder

    16. ប្រើរ៉ូបូត រ៉ូបូតពីងពាង កម្មវិធីស្វែងរក/ទាញយកគេហទំព័រ ឧបករណ៍ជំនួស ឬឧបករណ៍ប្រើដោយដៃ ឬឧបករណ៍ស្វ័យប្រវត្តិផ្សេងទៀត វិធីសាស្រ្តឬដំណើរការដើម្បីចូលទៅប្រើ ទាញយក ធ្វើសន្ទស្សន៍ "ច្រោះយកទិន្នន័យ" ឬផលិតឡើងវិញតាមវិធីណាមួយ ឬគេចវេះពីរចនាសម្ព័ន្ធរុករក ឬធ្វើការបង្ហាញសេវាកម្មរបស់យើង ឬខ្លឹមសារនៃសេវាកម្មនោះ

    17. បង្ហោះមេរោគ ឬកូដគ្រោះថ្នាក់ផ្សេងទៀត ឬក៏បង្កបញ្ហាប៉ះពាល់ដល់សុវត្ថិភាពនៃសេវាកម្មរបស់យើង

    18. ក្លែងបន្លំក្បាលឯកសារ ឬក៏កែព័ត៌មានកំណត់អត្តសញ្ញាណដើម្បីក្លែងបន្លំប្រភពដើមនៃព័ត៌មានដែលបានបញ្ជូនទៅកាន់ ឬតាមរយៈសេវាកម្មរបស់យើង

    19. "រៀបចំ" ឬ "ចម្លងឱ្យដូច" នូវផ្នែកណាមួយនៃសេវាកម្មរបស់យើងដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពី Tinder

    20. ប្រើកូដ ឬស្លាកមេតា ឬឧបករណ៍ផ្សេងទៀតដែលមានការយោងណាមួយទៅកាន់ Tinder ឬផ្លេតហ្វមនេះ (ឬពាណិជ្ជសញ្ញា ឈ្មោះពាណិជ្ជកម្ម ម៉ាកសេវាកម្ម និមិត្តសញ្ញា ឬពាក្យស្លោកណាមួយរបស់ Tinder) ដើម្បីណែនាំបុគ្គលណាមួយទៅកាន់គេហទំព័រផ្សេងទៀតក្នុងគោលបំណងណាមួយ

    21. កែប្រែ យកលំនាំតាម ផ្តល់អាជ្ញាប័ណ្ណបន្ត បកប្រែ លក់ ធ្វើវិស្វកម្មបញ្ច្រាស ដោះកូដ បំប្លែង ឬបំបែកផ្នែកណាមួយនៃសេវាកម្មរបស់យើង ឬជំរុញឱ្យអ្នកផ្សេងទៀតធ្វើបែបនេះ

    22. ប្រើប្រាស់ ឬបង្កើតកម្មវិធីឬសេវាកម្មរបស់ភាគីទីបីណាមួយ ដែលធ្វើអន្តរកម្មផ្ទាល់ជាមួយសេវាកម្មរបស់យើង ឬខ្លឹមសារសមាជិក ឬព័ត៌មាន ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីយើង ដែលរួមមានជាអាទិ៍ បញ្ញាសិប្បនិម្មិត ឬប្រព័ន្ធរៀនរបស់ម៉ាស៊ីន។

    23. ប្រើប្រាស់ ចូលទៅប្រើ ឬចុះផ្សាយអ៊ីនធឺហ្វេសនៃការបង្កើតកម្មវិធីរបស់ Tinder ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីយើង។

    24. ស៊ើបអង្កេត ស្គែន ឬសាកល្បងភាពងាយរងគ្រោះនៃសេវាកម្មរបស់យើង ឬប្រព័ន្ធ ឬបណ្តាញណាមួយ

    25. លើកទឹកចិត្ត ផ្សព្វផ្សាយ ឬយល់ព្រមចូលរួមក្នុងសកម្មភាពណាមួយដែលបំពានលក្ខខណ្ឌទាំងនេះ

    26. បង្កើតគណនីថ្មីមួយ បន្ទាប់ពីយើងបានផ្អាក ឬបិទគណនីរបស់អ្នក លើកលែងតែអ្នកទទួលបានការអនុញ្ញាតច្បាស់លាស់ពីខាងយើង ឬ

    27. ធ្វើការរាយការណ៍អំពីអាកប្បកិរិយា ឬខ្លឹមសារសមាជិកដែលមិនពិត នាំឱ្យមានការយល់ច្រឡំ ឬមិនមានមូលដ្ឋានច្បាស់លាស់ ឬបំពានលើប្រព័ន្ធរាយការណ៍ ឬប្រព័ន្ធស្នើសុំប្ដឹងតវ៉ាណាមួយរបស់ Tinder ដែលមានផ្តល់ជូន។

    ក្នុងករណីដែលអ្នកបានធ្វើរឿងណាមួយដូចខាងលើ នោះអាជ្ញាប័ណ្ណដែលបានផ្តល់ជូនអ្នកស្ថិតក្រោមលក្ខខណ្ឌទាំងនេះ ព្រមទាំងការអនុញ្ញាតឱ្យចូលទៅប្រើសេវាកម្មណាមួយ នឹងត្រូវបានដកហូតដោយស្វ័យប្រវត្តិ។

    2d. ខ្លឹមសារហាមឃាត់

    Tinder ហាមឃាត់ការបង្ហោះ ឬចែករំលែកខ្លឹមសារដែល៖

    1. អាចត្រូវបានចាត់ទុកដោយសមហេតុផលថា ជាការប្រមាថ ឬបៀតបៀន ធ្វើឱ្យអន់ចិត្ត ខ្មាស់អៀន ឬធ្វើឱ្យអ្នកដទៃភ័យខ្លាច។

    2. មានលក្ខណៈអាសអាភាស ជារូបអាសអាភាស ហិង្សា ឬអាចបណ្តាលឲ្យខូចសេចក្តីថ្លៃថ្នូររបស់មនុស្ស ឬមានរូបអាក្រាតកាយ។

    3. មានលក្ខណៈរំលោភបំពាន គំរាមកំហែង រើសអើង ឬដែលជំរុញ ឬលើកទឹកចិត្តឱ្យមានការរើសអើងជាតិសាសន៍ ការរើសអើងភេទ ការស្អប់ ឬការរើសអើង។

    4. ខុសច្បាប់ ឬលើកទឹកចិត្ត ឬសម្របសម្រួលសកម្មភាពខុសច្បាប់ណាមួយ រួមមានជាអាទិ៍ អំពើភេរវកម្ម ការជួញដូរមនុស្ស ការបោកប្រាស់យកប្រាក់ ការរំលោភបំពាន និងការកេងប្រវ័ញ្ចកុមារ ឬការញុះញង់ឱ្យមានអំពើហិង្សា ឬការស្អប់ខ្ពើម។

    5. លើកទឹកចិត្ត ឬសម្របសម្រួលសកម្មភាពណាមួយដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ឬបគ្គលម្នាក់ទៀត រួមមានជាអាទិ៍ ការជំរុញឱ្យមានការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ការបរិភោគមិនប្រក្រតី ការល្បងប្រកួតដែលគ្រោះថ្នាក់ អំពើហិង្សាជ្រុលនិយម ការផ្សព្វផ្សាយព័ត៌មានខុសឆ្គងដែលបង្កគ្រោះថ្នាក់។

    6. មានលក្ខណៈបង្ខូចកេរ្តិ៍ មួលបង្កាច់ ឬមិនពិត

    7. ជាប់ពាក់ព័ន្ធនឹងសកម្មភាពពាណិជ្ជកម្ម (រួមមានជាអាទិ៍ ការលក់ ការប្រកួតប្រជែង ឱកាសការងារឬវិនិយោគ ប្រូម៉ូសិន និងការផ្សាយពាណិជ្ជកម្ម ការបញ្ចុះបញ្ចូលឱ្យទិញសេវាកម្ម ការងារផ្លូវភេទ ទំនាក់ទំនងបែប sugar daddy" ឬ "sugar baby" តំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត ឬលេខទូរសព្ទខ្សែពិសេស ជាដើម)។

    8. ចូលរួម ឬសម្រួលដល់ការបញ្ជូន "អ៊ីមែលគ្មានប្រយោជន៍" ឬសារឥតបានការ។

    9. មានផ្ទុកកម្មវិធី spyware, adware, មេរោគ ឯកសារខូច កម្មវិធីមេរោគដង្កូវ ឬកូដគ្រោះថ្នាក់ផ្សេងទៀតដែលត្រូវបានបង្កើតឡើងដើម្បីបង្អាក់ បំផ្លាញ ឬដាក់កំហិតដំណើរការ ឬរំខានដល់សូហ្វវែរ ហាដវែរ ទូរគមនាគមន៍ បណ្តាញ ម៉ាស៊ីនមេណាមួយ ឬបរិក្ខារផ្សេងទៀត, មេរោគ Trojan ឬសម្ភារៈផ្សេងទៀតដែលបានបង្កើតឡើងដើម្បីបំផ្លាញ ជ្រៀតជ្រែក ស្ទាក់ចាប់ ឬដកហូតទិន្នន័យ ឬព័ត៌មានផ្ទាល់ខ្លួនណាមួយដោយមិនត្រឹមត្រូវ មិនថាព័ត៌មាននោះមកពី Tinder ឬប្រភពផ្សេងទៀតឡើយ។

    10. រំលោភលើសិទ្ធិរបស់ភាគីទីបីណាមួយ (រួមមានជាអាទិ៍ សិទ្ធិកម្មសិទ្ធិបញ្ញា និងសិទ្ធិឯកជនភាព)

    11. រួមបញ្ចូលរូបភាព ឬរូបរាងរបស់បុគ្គលផ្សេងទៀត ដោយគ្មានការយល់ព្រមពីបុគ្គលនោះ (ឬគ្មានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលរបស់អនីតិជន ក្នុងករណីជាអនីតិជន)

    12. រួមបញ្ចូលរូបភាព ឬរូបរាងរបស់អនីតិជន ដែលមិនមានអមដំណើរដោយឪពុកម្តាយ ឬអាណាព្យាបាលរបស់អនីតិជន ឬមិនបានស្លៀកពាក់ជិតខ្លួនល្អ ឬក៏បង្ហាញ ឬបង្កប់ន័យថា អនីតិជនចូលរួមក្នុងសកម្មភាពផ្លូវភេទ។

    13. មិនស្របគ្នាទៅនឹងគោលបំណងនៃការប្រើប្រាស់សេវាកម្ម ឬ

    14. អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ Tinder ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន មានន័យថា ការបង្ហោះ ឬការចែករំលែកខ្លឹមសារនៅលើប្រព័ន្ធរបស់ Tinder ដែលមានលក្ខណៈបង្ខូចកេរ្តិ៍ឈ្មោះរបស់ Tinder ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ឬផ្សព្វផ្សាយឱ្យមានការប្រើប្រាស់ពុំបានត្រឹមត្រូវចំពោះសេវាកម្មនេះ ឬសេវាកម្មណាមួយដែលផ្តល់ដោយបុត្រសម្ព័ន្ធរបស់ Tinder។

    ការបង្ហោះ ឬចែករំលែកខ្លឹមសារដែលបំពានលក្ខខណ្ឌទាំងនេះ ("ខ្លឹមសារហាមឃាត់") អាចបណ្តាលឱ្យមានការផ្អាក ឬបិទគណនីរបស់អ្នកភ្លាមៗ។

  3. 3. ខ្លឹមសារ

    ការដែលអ្នកយល់ពីសិទ្ធិ និងទំនួលខុសត្រូវរបស់អ្នកទាក់ទងនឹងខ្លឹមសារនៅលើសេវាកម្មរបស់យើង រួមទាំងខ្លឹមសារដែលអ្នកផ្តល់ជូន ឬបង្ហោះផងនោះ គឺពិតជាសំខាន់ណាស់។ អ្នកត្រូវបានហាមឃាត់មិនឱ្យបង្ហោះខ្លឹមសារដែលមិនសមស្របឡើយ។

    នៅពេលកំពុងប្រើប្រាស់សេវាកម្មរបស់យើង អ្នកនឹងអាចចូលទៅប្រើ៖ (i) ខ្លឹមសារដែលអ្នកបង្ហោះ ផ្ដល់ ឬចែករំលែកនៅពេលកំពុងប្រើប្រាស់សេវាកម្មរបស់យើង ទោះបីជាបានណែនាំពីខាងសេវាកម្មរបស់យើងក៏ដោយ ("ខ្លឹមសាររបស់អ្នក") (ii) ខ្លឹមសារដែលអ្នកប្រើប្រាស់ដទៃបង្ហោះ ឬផ្ដល់ជូននៅពេលកំពុងប្រើប្រាស់សេវាកម្មរបស់យើង ("ខ្លឹមសារសមាជិក") និង (iii) ខ្លឹមសារដែល Tinder ផ្ដល់ជូននៅលើ និងតាមរយៈសេវាកម្មរបស់យើង ("ខ្លឹមសាររបស់យើង")។

    ពីមួយពេលទៅមួយពេល Tinder ខ្លួនឯងអាចប្រើប្រាស់ ឬផ្តល់ជូនអ្នកនូវបច្ចេកវិទ្យាដែលបើកដំណើរការដោយកម្មវិធីមួយចំនួន ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬប្រព័ន្ធរៀនរបស់ម៉ាស៊ីន ("បច្ចេកវិទ្យា AI") ជាផ្នែកមួយនៃសេវាកម្ម។ អ្នកទទួលខុសត្រូវទាំងស្រុងចំពោះខ្លឹមសារណាមួយដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ដែលអ្នកបង្កើត បង្ហោះ ឬចែករំលែក។ ក្នុងកិច្ចព្រមព្រៀងនេះ "ខ្លឹមសារ" រួមមានជាអាទិ៍ អត្ថបទ រូបភាព វីដេអូ សំឡេង ឬសម្ភារៈផ្សេងទៀតនៅលើសេវាកម្មរបស់យើង រួមបញ្ចូលទាំងព័ត៌មានអំពីប្រូហ្វាល់របស់អ្នកប្រើ និងសារផ្ទាល់ រវាងអ្នកប្រើនានា និងខ្លឹមសារណាមួយដែលបង្កើតដោយបច្ចេកវិទ្យា AI ដែលអ្នកបង្កើត បង្ហោះ ឬចែករំលែក។

    3a. ខ្លឹមសាររបស់អ្នក

    អ្នកទទួលខុសត្រូវចំពោះខ្លឹមសាររបស់អ្នក។ ហាមចែករំលែកខ្លឹមសារណាដែលអ្នកមិនចង់ឱ្យអ្នកដទៃឃើញ ដែលអាចនឹងបំពានលើកិច្ចព្រមព្រៀងនេះ ឬដែលអាចធ្វើឱ្យអ្នក ឬយើងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។

     អ្នកមានទំនួលខុសត្រូវ និងការទទួលខុសត្រូវទាំងស្រុងចំពោះខ្លឹមសាររបស់អ្នក ហេតុដូច្នេះហើយ អ្នកយល់ព្រមសងសំណង ការពារ លើកលែង និងមិនឱ្យពួកយើងពាក់ព័ន្ធនឹងការទាមទារណាមួយជាប់ទាក់ទងនឹងខ្លឹមសាររបស់អ្នកឡើយ។

    អ្នកអះអាង និងធានាចំពោះយើងថា ព័ត៌មានដែលអ្នកផ្តល់ជូនយើង ឬអ្នកប្រើណាម្នាក់ដទៃទៀត គឺត្រឹមត្រូវពិតប្រាកដមែន រួមទាំងព័ត៌មានណាមួយ ដែលបានប្រគល់ជូនតាមរយៈប្រភពពីភាគីទីបី (ប្រសិនបើមាន) ហើយអ្នកនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានគណនីរបស់អ្នកទៅតាមការចាំបាច់ ដើម្បីធានានូវភាពត្រឹមត្រូវ។ ខ្លឹមសារដែលបានដាក់បញ្ចូលក្នុងប្រូហ្វាល់ផ្ទាល់ខ្លួនរបស់អ្នក គួរតែពាក់ព័ន្ធនឹងគោលបំណងនៃការប្រើប្រាស់សេវាកម្មរបស់យើង។ អ្នកមិនអាចបង្ហោះខ្លឹមសារហាមឃាត់ណាមួយបានឡើយ ហើយខ្លឹមសាររបស់អ្នក ត្រូវតែគោរពតាមគោលការណ៍ណែនាំសហគមន៍បន្ថែមទៀត។

    អ្នកមិនអាចបង្ហាញព័ត៌មានទំនាក់ទំនងផ្ទាល់ខ្លួន ព័ត៌មានធនាគារ ឬព័ត៌មានទូទាត់រវាងគ្នានិងគ្នាបានឡើយ មិនថាពាក់ព័ន្ធនឹងអ្នក ឬបុគ្គលដទៃផ្សេងទៀតណាមួយឡើយ (ឧទាហរណ៍៖ ឈ្មោះ អាសយដ្ឋានផ្ទះ ឬលេខកូដប្រៃសណីយ៍ លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល URL កាតឥណទាន/កាតឥណពន្ធ ឈ្មោះអ្នកប្រើប្រាស់ការទូទាត់រវាងគ្នានិងគ្នា ឬព័ត៌មានលម្អិតផ្សេងទៀតរបស់ធនាគារ)។ ប្រសិនបើអ្នកជ្រើសរើសបង្ហាញព័ត៌មានផ្ទាល់ខ្លួនណាមួយអំពីខ្លួនអ្នកទៅកាន់អ្នកប្រើប្រាស់ដទៃ អ្នកបង្ហាញព័ត៌មាននោះដោយការប្រថុយនឹងគ្រោះថ្នាក់ដោយខ្លួនអ្នកផ្ទាល់។ យើងសូមលើកទឹកចិត្តឱ្យអ្នកមានការប្រុងប្រយ័ត្ននៅក្នុងការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនណាមួយនៅលើអ៊ីនធឺណិត។

    ប្រូហ្វាល់ផ្ទាល់ខ្លួនរបស់អ្នកនឹងអាចឱ្យមនុស្សផ្សេងទៀតនៅជុំវិញពិភពលោកមើលឃើញបាន ដូច្នេះ មុនពេលអ្នកបង្ហោះ ត្រូវប្រាកដថា ការចែករំលែកខ្លឹមសាររបស់អ្នក នឹងគ្មានបញ្ហាណាមួយឡើយ។ អ្នកទទួលស្គាល់ និងយល់ព្រមថា ខ្លឹមសាររបស់អ្នកអាចត្រូវអ្នកប្រើប្រាស់ដទៃមើល ហើយទោះបីជាមានលក្ខខណ្ឌទាំងនេះក៏ដោយ ក៏អ្នកប្រើប្រាស់ដទៃ អាចចែករំលែកខ្លឹមសាររបស់អ្នកជាមួយភាគីទីបីបានដែរ។ តាមរយៈការបង្ហោះខ្លឹមសាររបស់អ្នក អ្នកអះអាង និងធានាចំពោះយើងថា អ្នកមានសិទ្ធិ និងអាជ្ញាប័ណ្ណចាំបាច់ទាំងអស់ក្នុងការបង្ហោះខ្លឹមសាររបស់អ្នក ហើយផ្តល់អាជ្ញាប័ណ្ណដល់យើងដោយស្វ័យប្រវត្តិ ដើម្បីប្រើប្រាស់ខ្លឹមសាររបស់អ្នក ដូចមានចែងក្នុងផ្នែកទី 7 ខាងក្រោម។

    យើងអាចផ្តល់ជូនឧបករណ៍ និងមុខងារដើម្បីធ្វើឱ្យប្រសើរឡើងដល់ការបញ្ចេញលក្ខណៈបុគ្គលតាមរយៈខ្លឹមសាររបស់អ្នក និងខ្លឹមសារសមាជិក ហើយយើងកំពុងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗជាប់ជាប្រចាំ ដើម្បីកែលម្អសេវាកម្មរបស់យើង។ ឧបករណ៍ ឬមុខងារជាក់លាក់មួយចំនួន អាចអនុញ្ញាតឱ្យអ្នកបង្កើត ឬកែលម្អខ្លឹមសារផ្អែកលើខ្លឹមសាររបស់អ្នក រួមទាំងតាមរយៈការប្រើបច្ចេកវិទ្យា AI។ ខ្លឹមសារនេះនៅតែជាខ្លឹមសាររបស់អ្នកដដែល ហើយអ្នកទទួលខុសត្រូវចំពោះខ្លឹមសារ និងភាពត្រឹមត្រូវនៃខ្លឹមសារនោះ ក៏ដូចជាការដែលអ្នកប្រើប្រាស់ខ្លឹមសារនោះនៅលើសេវាកម្មរបស់យើង ព្រមទាំងរាល់ការសម្រេចចិត្តណាមួយនិងទាំងអស់ វិធានការដែលបានអនុវត្ត និងការខកខានមិនបានចាត់វិធានការផ្អែកលើខ្លឹមសាររបស់អ្នកផងដែរ។ ត្រូវមានការប្រយ័ត្នក្នុងការជ្រើសរើស និងចែករំលែកខ្លឹមសាររបស់អ្នក។

    អ្នកយល់ និងឯកភាពថា យើងអាចវិភាគ ចូលប្រើ រក្សាទុក និងប្រើប្រាស់ខ្លឹមសាររបស់អ្នក រួមទាំងសារ និងការប្រាស្រ័យទាក់ទងគ្នាផ្សេងទៀត ដើម្បីពិនិត្យតាមដាន អភិវឌ្ឃ កំណត់ឱ្យមានលក្ខណៈផ្ទាល់ខ្លួន និងកែលម្អសេវាកម្មរបស់យើង រួមទាំងតាមរយៈការប្រើប្រាស់បច្ចេកវិទ្យារៀនរបស់ម៉ាស៊ីន និងបច្ចេកវិទ្យាស្វ័យប្រវត្តិ ដោយគោរពតាមច្បាប់ដែលអាចអនុវត្ត។

    អ្នកយល់ និងឯកភាពថា យើងអាចនឹងពិនិត្យតាមដាន ឬត្រួតពិនិត្យខ្លឹមសាររបស់អ្នក ហើយយើងមានសិទ្ធិក្នុងការដកចេញ លុបចោល កែតម្រូវ ដាក់កំហិត ឬប្លុកចោល ឬរារាំងមិនឱ្យមានការចូលប្រើខ្លឹមសារណាមួយរបស់អ្នកបានគ្រប់ពេលវេលា តាមឆន្ទានុសិទ្ធិផ្ដាច់មុខរបស់យើង។ ប្រសិនបើខ្លឹមសាររបស់អ្នកគឺត្រូវបានហាមឃាត់តាមច្បាប់នៃយុត្តាធិការណាមួយដែលសេវាកម្មរបស់យើងមានផ្ដល់ជូន យើងអាចដកចេញខ្លឹមសារនោះ ទោះបីវាមិនខុសច្បាប់នៅឯទីតាំងរបស់អ្នកក៏ដោយ។ លើសពីនេះ អ្នកយល់ និងឯកភាពថា យើងគ្មានកាតព្វកិច្ចត្រូវបង្ហាញ ឬត្រួតពិនិត្យខ្លឹមសាររបស់អ្នកនោះទេ។

    3b. ខ្លឹមសារសមាជិក

    អ្នកនឹងអាចចូលទៅប្រើខ្លឹមសារសមាជិកបាន ប៉ុន្តែខ្លឹមសារនោះមិនមែនជារបស់អ្នកទេ ហើយអ្នកមិនអាចចម្លង ឬប្រើខ្លឹមសារសមាជិកសម្រាប់គោលបំណងណាមួយបានឡើយ លើកលែងតែគោរពតាមលក្ខខណ្ឌទាំងនេះ។ 

    អ្នកប្រើប្រាស់ដទៃ ក៏នឹងចែករំលែកខ្លឹមសាររបស់ពួកគេនៅលើសេវាកម្មរបស់យើងផងដែរ។ ខ្លឹមសារសមាជិក គឺជាកម្មសិទ្ធិរបស់អ្នកប្រើប្រាស់ដែលបានបង្ហោះខ្លឹមសារនោះ ហើយត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេរបស់យើង និងត្រូវបានង្ហាញទៅតាមទិសដៅរបស់អ្នកប្រើនោះ។

    អ្នកគួរតែត្រួតពិនិត្យខ្លឹមសារនៃសមាជិកដោយប្រុងប្រយ័ត្នជាប់ជានិច្ច ហើយត្រូវផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃខ្លឹមសារនោះ។ អ្នកប្រើប្រាស់ដទៃអាចនឹងប្រើឧបករណ៍ដើម្បីបង្កើត ឬពង្រឹងគុណភាពខ្លឹមសាររបស់ខ្លួនផ្អែកលើខ្លឹមសារសមាជិកដែលបានផ្ដល់ជូន។ ខ្លឹមសារសមាជិកអាចរួមបញ្ចូលនូវព័ត៌មានលម្អៀង មិនត្រឹមត្រូវ គ្រោះថ្នាក់ ធ្វើឱ្យប៉ះពាល់អារម្មណ៍ ឬព័ត៌មានបំភាន់។ អ្នកប្រើប្រាស់ផ្សេងទៀត ត្រូវទទួលខុសត្រូវចំពោះខ្លឹមសារសមាជិករបស់ពួកគេ ក៏ដូចជាការសម្រេចចិត្តណាមួយនិងទាំងអស់ វិធានការដែលបានអនុវត្ត និងការខកខានមិនបានចាត់វិធានការផ្អែកលើការប្រើប្រាស់ខ្លឹមសារសមាជិករបស់ពួកគេផងដែរ។ Tinder បដិសេធយ៉ាងច្បាស់លាស់ចំពោះការទទួលខុសត្រូវណាមួយចំពោះខ្លឹមសាររបស់សមាជិកបែបនេះ។

    អ្នកពុំមានសិទ្ធិណាមួយជាប់ពាក់ព័ន្ធនឹងខ្លឹមសារសមាជិកទេ ហើយលើកលែងតែមានការអនុញ្ញាតច្បាស់លាស់ពី Tinder បើពុំដូច្នោះទេ អ្នកអាចត្រឹមប្រើខ្លឹមសាររបស់សមាជិកក្នុងកម្រិតដែលការប្រើប្រាស់របស់អ្នកនោះ ស្របតាមគោលបំណងនៃសេវាកម្មរបស់យើងក្នុងការអនុញ្ញាតឱ្យអ្នកប្រាស្រ័យទាក់ទងគ្នា និងជួបគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ អ្នកមិនអាចចម្លងខ្លឹមសារសមាជិក ឬប្រើខ្លឹមសារសមាជិកសម្រាប់គោលបំណងផ្នែកពាណិជ្ជកម្ម ដើម្បីផ្ញើសារឥតបានការ ដើម្បីបៀតបៀន ឬដើម្បីធ្វើការគំរាមកំហែងដោយខុសច្បាប់បានឡើយ។ យើងរក្សាសិទ្ធិក្នុងការបិទបញ្ចប់គណនីរបស់អ្នក ប្រសិនបើអ្នកប្រើខ្លឹមសារសមាជិកមិនបានត្រឹមត្រូវ។ ដែនកំណត់នៃការប្រើប្រាស់ដែលមានចែងក្នុងផ្នែកទី 2 ទាក់ទងនឹងខ្លឹមសារហាមឃាត់ អនុវត្តចំពោះការប្រើប្រាស់ខ្លឹមសារសមាជិករបស់អ្នក ក៏ដូចជាខ្លឹមសារផ្សេងទៀតផងដែរ។ សម្រាប់ព័ត៌មានអំពីរបៀបដែលប្រូហ្វាល់ដែលបានណែនាំ ត្រូវបានតម្រៀបតាមលំដាប់ សូមមើល វិធីសាស្រ្តបង្ហាញការផ្គូផ្គងរបស់យើង

    3c. ខ្លឹមសាររបស់យើង

    Tinder ជាម្ចាស់នៃខ្លឹមសារ ឬមានអាជ្ញាបណ្ណខ្លឹមសារដទៃផ្សេងទៀតទាំងអស់នៅលើសេវាកម្មរបស់យើង។ 

    ដូចជារវាងអ្នក និង Tinder ដែរ អត្ថបទ ខ្លឹមសារណាមួយ ក្រាហ្វិក អ៊ីនធឺហ្វេសអ្នកប្រើ ពាណិជ្ជសញ្ញា រូបសញ្ញា សំឡេង ស្នាដៃសិល្បៈ រូបភាព និងកម្មសិទ្ធិបញ្ញាផ្សេងទៀត ដែលបង្ហាញនៅលើ ឬបញ្ចូលទៅក្នុងសេវាកម្មរបស់យើង គឺជាកម្មសិទ្ធិ ស្ថិតក្រោមការគ្រប់គ្រង ឬត្រូវបានផ្ដល់អាជ្ញាបណ្ណដោយយើង និងត្រូវបានការពារដោយច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា និងច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញាដទៃផ្សេងទៀត។ រាល់សិទ្ធិ កម្មសិទ្ធិ និងផលប្រយោជន៍ពាក់ព័ន្ធនឹងខ្លឹមសាររបស់យើង នៅតែរបស់យើងគ្រប់ពេលវេលាទាំងអស់។ យើងផ្តល់អាជ្ញាបណ្ណមានដែនកំណត់ដល់អ្នក ដើម្បីចូលទៅប្រើ និងប្រើប្រាស់ខ្លឹមសាររបស់យើង ដូចមានចែងក្នុងផ្នែកទី 6 ខាងក្រោម ហើយយើងរក្សាសិទ្ធិដទៃផ្សេងទៀតទាំងអស់។

  4. 4. ខ្លឹមសារមិនសមរម្យ និងការប្រព្រឹត្តពុំត្រឹមត្រូវ, ការរាយការណ៍

    Tinder មិនអត់ឱនចំពោះខ្លឹមសារ ឬអាកប្បកិរិយាពុំសមរម្យនៅលើសេវាកម្មរបស់យើងឡើយ។ 

    យើងប្តេជ្ញាចិត្តក្នុងការរក្សាឱ្យមានសហគមន៍មួយដែលវិជ្ជមាន និងគោរពគ្នាទៅវិញទៅមក ហើយយើងមិនអត់ឱនចំពោះខ្លឹមសារមិនសមរម្យ ឬការប្រព្រឹត្តពុំត្រឹមត្រូវណាមួយឡើយ មិនថានៅលើ ឬនៅក្រៅសេវាកម្មនេះឡើយ (រួមមានជាអាទិ៍ នៅលើសេវាកម្មដែលដំណើរការដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង)។ យើងសូមលើកទឹកចិត្តឱ្យអ្នករាយការណ៍ពីខ្លឹមសារសមាជិកណាមួយដែលមិនសមរម្យ ឬការប្រព្រឹត្តពុំត្រឹមត្រូវដោយអ្នកប្រើផ្សេងទៀត។ អ្នកអាចរាយការណ៍ពីអ្នកប្រើណាម្នាក់បានដោយផ្ទាល់តាមរយៈតំណភ្ជាប់ "រាយការណ៍អំពីអ្នកប្រើ" នៅលើប្រូហ្វាល់របស់អ្នកប្រើ ឬនៅក្នុងផ្នែកបទពិសោធផ្ញើសារ។ អ្នកក៏អាចទាក់ទងទៅផ្នែកជំនួយអតិថិជនបានផងដែរ។

    ដូចដែលមានចែងនៅក្នុងគោលការណ៍ឯកជនភាពរបស់យើង យើងអាចនឹងចែករំលែកទិន្នន័យរវាងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងដើម្បីសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកប្រើរបស់យើង ហើយអាចចាត់វិធានការចាំបាច់ ប្រសិនបើយើងជឿថា អ្នកបានបំពានលក្ខខណ្ឌទាំងនេះ រួមមាន ការហាមឃាត់អ្នកមិនឱ្យប្រើសេវាកម្មរបស់យើង និង/ឬសេវាកម្មរបស់ក្រុមហ៊ុនបុត្រសម្ព័នរបស់យើង (ដូចជា Hinge, Plenty of Fish, OkCupid, Match, Meetic, BLK, LoveScout24, OurTime និង Pairs ជាដើម (សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមមើលទំព័រសុវត្ថិភាពរបស់យើង) និង/ឬ ទប់ស្កាត់អ្នកមិនឱ្យបង្កើតគណនីថ្មី។ អ្នកយល់ និងឯកភាពថា យើងអាចនឹងមិនចែករំលែកព័ត៌មានជាមួយអ្នកពាក់ព័ន្ធនឹងគណនីរបស់អ្នកនោះទេ ប្រសិនបើការចែករំលែកព័ត៌មាននោះអាចប៉ះពាល់ដល់សុវត្ថិភាព ឬឯកជនភាពរបស់អ្នកប្រើប្រាស់ផ្សេងៗទៀតរបស់យើង។

    ខ្លឹមសារសមាជិក ត្រូវស្ថិតនៅក្រោមខនិងលក្ខខណ្ឌនៃផ្នែក 512(c) និង/ឬ 512(d) នៃច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធសហស្សវត្ស៍ឌីជីថល (Digital Millennium Copyright Act) ឆ្នាំ 1998។ ដើម្បីដាក់បញ្ជូនពាក្យបណ្តឹងទាក់ទងនឹងខ្លឹមសារសមាជិកដែលរាប់បញ្ចូលជាការរំលោភលើកម្មសិទ្ធិបញ្ញា សូមមើលផ្នែកទី 12 (ច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធសហស្សវត្ស៍ឌីជីថល) ខាងក្រោម។

    យើងប្រើប្រាស់ការរួមបញ្ចូលគ្នានៃឧបករណ៍ស្វ័យប្រវត្តិ និងអ្នកត្រួតពិនិត្យដែលជាមនុស្ស ដើម្បីអនុវត្តវិធានខ្លឹមសាររបស់យើង។ នេះរួមមានបច្ចេកវិទ្យាដែលចាប់ដឹងយ៉ាងសកម្មជាមុន និងដកចេញនូវប្រភេទខ្លឹមសារដែលត្រូវបានហាមឃាត់ជាក់លាក់មួយចំនួន។ យើងក៏លើកទឹកចិត្តឲ្យអ្នកប្រើរាយការណ៍អំពីខ្លឹមសារមិនសមរម្យណាមួយដែលពួកគេជួបប្រទះ។ ប្រព័ន្ធ និងដំណើរការរបស់យើងជាទូទៅត្រូវបានរចនាឡើងដើម្បីផ្តល់អាទិភាពដល់ការចាប់ និងការដកចេញនូវការរំលោភបំពានធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់បំផុត (ឧទាហរណ៍ ខ្លឹមសារកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឬខ្លឹមសារភេរវកម្ម) ទោះបីជាករណីនៃខ្លឹមសារបែបនេះកម្រមានក៏ដោយ។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលយើងសម្របសម្រួលខ្លឹមសារ សូមមើលទំព័រសុវត្ថិភាពរបស់យើង។

    ការរំលោភបំពានអាចបណ្តាលឱ្យមានផលវិបាក ដែលមានចាប់ពីការព្រមានចំពោះបទល្មើសដែលមិនសូវធ្ងន់ធ្ងររហូត ដល់ការហាមឃាត់គណនីសម្រាប់ការរំលោភបំពានធ្ងន់ធ្ងរជាង ឬម្តងហើយម្តងទៀត។ ឧទាហរណ៍ ខ្លឹមសារខុសច្បាប់ និងបង្កគ្រោះថ្នាក់យ៉ាងច្បាស់លាស់ ដូចជាខ្លឹមសារភេរវកម្ម ឬខ្លឹមសារកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នឹងបណ្តាលឱ្យមានការហាមឃាត់។ ប្រសិនបើអ្នកជឿថាខ្លឹមសាររបស់អ្នកត្រូវបានដកចេញដោយកំហុស អ្នកអាចដាក់បណ្តឹងតវ៉ាបាន។ ព័ត៌មានបន្ថែមអាចរកបានទីនេះ

    របាយការណ៍ដែលគ្មានមូលដ្ឋានច្បាស់លាស់អាចនាំឱ្យមានសកម្មភាពអនុវត្តច្បាប់ប្រឆាំងនឹងអ្នករាយការណ៍។ ក្នុងការវាយតម្លៃការប្រើប្រាស់ខុស យើងពិចារណាលើកត្តាដូចជា ភស្តុតាងដែលបង្ហាញថារបាយការណ៍មួយត្រូវបានជំរុញដោយភាពលំអៀង ឬការស្អប់ (ឧទាហរណ៍ ផ្អែកលើលក្ខណៈដែលត្រូវបានការពារដូចជា ពូជសាសន៍ ទំនោរផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រ) ឬចេតនាព្យាបាទផ្សេងទៀត។ ការដាក់បញ្ជូនការរាយការណ៍ដែលគ្មានមូលដ្ឋានច្បាស់លាស់ម្ដងហើយម្ដងទៀត នឹងបណ្តាលឱ្យមានការហាមឃាត់។

  5. 5. ឯកជនភាព

    ឯកជនភាពគឺសំខាន់ចំពោះយើង។ យើងមានគោលការណ៍ដាច់ដោយឡែកអំពីវា ដែលអ្នកយល់ព្រមអាន។ 

    សម្រាប់ព័ត៌មានអំពីរបៀបដែល Tinder និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ប្រមូល ប្រើប្រាស់ និងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សូមអានគោលការណ៍ឯកជនភាពរបស់យើង។ តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើង អ្នកយល់ស្របថា យើងអាចនឹងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកស្របទៅតាមគោលការណ៍ឯកជនភាពរបស់យើង។

  6. 6. សិទ្ធិដែល TINDER ផ្ដល់ជូនទៅឱ្យអ្នក

    Tinder ផ្តល់សិទ្ធិឱ្យអ្នកប្រើប្រាស់ និងទទួលបានសេវាកម្មរបស់យើង ស្ថិតក្រោមលក្ខខណ្ឌទាំងនេះ។

    ឱ្យតែអ្នកអនុលោមទៅតាមលក្ខខណ្ឌទាំងនេះ នោះ Tinder នឹងផ្តល់អាជ្ញាប័ណ្ណផ្ទាល់ខ្លួន ទូទាំងពិភពលោក ឥតគិតកម្រៃអ្នកនិពន្ធ មិនអាចផ្ទេរបាន មិនអាចដកហូតបាន និងមិនអាចផ្ដល់អាជ្ញាប័ណ្ណបន្តបាន ដើម្បីចូលទៅប្រើ និងប្រើប្រាស់សេវាកម្មរបស់យើងសម្រាប់គោលបំណងដូចដែល Tinder ប៉ងទុក និងដែលមានការអនុញ្ញាតពីលក្ខខណ្ឌទាំងនេះ និងច្បាប់ជាធរមានផង។ ក្នុងករណីដែលអ្នកមិនបានគោរពតាមលក្ខខណ្ឌទាំងនេះទេ នោះអាជ្ញាប័ណ្ណនេះ និងការអនុញ្ញាតណាមួយឱ្យចូលទៅប្រើសេវាកម្មនេះ នឹងត្រូវដកហូតដោយស្វ័យប្រវត្តិ។

  7. 7. សិទ្ធិដែលអ្នកផ្តល់ជូនទៅខាង TINDER

    អ្នកជាម្ចាស់នៃខ្លឹមសារទាំងអស់ដែលអ្នកផ្តល់ជូនទៅ Tinder ប៉ុន្តែអ្នកក៏ផ្តល់សិទ្ធិដល់យើងក្នុងការប្រើខ្លឹមសាររបស់អ្នក ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះផងដែរ។

    ដោយការបង្កើតគណនីមួយ អ្នកផ្តល់សិទ្ធិនិងអាជ្ញាប័ណ្ណដែលមានលក្ខណៈទូទាំងពិភពលោក ជានិរន្តន៍ អាចផ្ទេរបាន អាចផ្ដល់អាជ្ញាបណ្ណបន្តបាន មិនជាប់សិទ្ធិអ្នកនិពន្ធ ជូនដល់ Tinder ដើម្បីធ្វើជាម្ចាស់ រក្សាទុក ប្រើប្រាស់ ចម្លង បង្ហាញ ផលិតឡើងវិញ ណែនាំលំនាំថ្ងៃ កែសម្រួល បោះពុម្ពផ្សាយ បកប្រែ កែសម្រួល កែទ្រង់សារថ្មី ដាក់បញ្ចូលទៅក្នុងស្នាដៃផ្សេងទៀត ផ្សាយពាណិជ្ជកម្ម ចែកចាយ ហើយបើមិនដូច្នោះទេ គឺធ្វើឱ្យខ្លឹមសាររបស់អ្នកមានលក្ខណៈសាធារណៈ រួមទាំងព័ត៌មានណាមួយដែលអ្នកអនុញ្ញាតឱ្យយើងចូលទៅប្រើបានពីប្រភពភាគីទីបីផ្សេងទៀត (ប្រសិនបើមាន) ទាំងស្រុង ឬដោយផ្នែក និងក្នុងលក្ខណៈណាមួយ និងក្នុងទម្រង់ ឬមធ្យោបាយណាមួយ ដែលបច្ចុប្បន្នមានយើងដឹង ឬនឹងត្រូវអភិវឌ្ឍនាពេលអនាគត។

    អ្នកថែមទាំងផ្តល់សិទ្ធិ និងអាជ្ញាប័ណ្ណទូទាំងពិភពលោក អចិន្ត្រៃយ៍ អាចផ្ទេរបាន អាចផ្តល់អាជ្ញាប័ណ្ណបន្ត និងគ្មានថ្លៃសួយសារ ដល់ Tinder ដើម្បី (a) ប្រមូល និងប្រើប្រាស់ខ្លឹមសាររបស់អ្នកក្នុងកម្រិតចាំបាច់ ដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួន និងអនុវត្តសិទ្ធិរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ និង (b) ដើម្បីបណ្តុះបណ្តាល អភិវឌ្ឍ សម្របតាម កែប្រែ បង្កើនប្រសិទ្ធភាព ឬកែលម្អសេវាកម្ម និងផលិតផល ឬសេវាកម្មផ្សេងទៀត រួមទាំងតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI របស់យើង។ អ្នកទទួលស្គាល់ថាសេវាកម្មរបស់ Tinder អាច "រៀន" និងកែលម្អដោយផ្អែកលើព័ត៌មានដែលទទួលបាន និងបានបង្កើត (រួមទាំងខ្លឹមសាររបស់អ្នក) ហើយបន្ទាប់ពីនោះមិនអាច "លុបចេញពីការរៀន" វិញបានទេ។

    អាជ្ញាប័ណ្ណរបស់ Tinder ចំពោះខ្លឹមសាររបស់អ្នក មិនត្រូវមានលក្ខណៈផ្តាច់មុខឡើយ លើកលែងតែអាជ្ញាប័ណ្ណរបស់ Tinder ចេញ ដែលត្រូវមានលក្ខណៈផ្តាច់មុខពាក់ព័ន្ធនឹងស្នាដៃចម្លងដែលបានបង្កើតឡើងតាមរយៈការប្រើប្រាស់សេវាកម្មរបស់យើង (រួមទាំងតាមរយៈប្រើប្រាស់បច្ចេកវិជ្ជា AI របស់យើង)។ ឧទាហរណ៍៖ Tinder នឹងមានអាជ្ញាប័ណ្ណផ្តាច់មុខលើរូបថតអេក្រង់នៃសេវាកម្មរបស់យើង ដែលមានខ្លឹមសាររបស់អ្នកក្នុងនោះ។

    បន្ថែមលើនេះ ដើម្បីឱ្យ Tinder អាចការពារការប្រើប្រាស់ខ្លឹមសាររបស់អ្នកនៅខាងក្រៅសេវាកម្មរបស់យើងបាន អ្នកផ្តល់សិទ្ធិឱ្យ Tinder ធ្វើសកម្មភាពជំនួសមុខអ្នក ពាក់ព័ន្ធនឹងការរំលោភលើការប្រើប្រាស់ខ្លឹមសាររបស់អ្នក ដែលអ្នកប្រើដទៃផ្សេងទៀត ឬភាគីទីបីបានដកស្រង់ចេញពីសេវាកម្មរបស់យើង។ ច្បាស់ណាស់ថា ចំណុចនេះរួមបញ្ចូលនូវសិទ្ធិអំណាច ដែលមិនមែនជាកាតព្វកិច្ច ក្នុងការផ្ញើការជូនដំណឹង ដោយអនុលោមទៅតាម 17 USC § 512(c)(3) (ឧ.ទា. ការជូនដំណឹងអំពីការដកចេញតាមច្បាប់ DMCA) ក្នុងនាមអ្នក ប្រសិនបើខ្លឹមសាររបស់អ្នកត្រូវបានភាគីទីបីយក និងប្រើប្រាស់នៅខាងក្រៅសេវាកម្មរបស់យើង។ Tinder មិនមានកាតព្វកិច្ចត្រូវចាត់វិធានការណាមួយទាក់ទងនឹងការប្រើប្រាស់ខ្លឹមសាររបស់អ្នកដោយអ្នកប្រើដទៃផ្សេងទៀត ឬភាគីទីបីឡើយ។

    អាជ្ញាបណ្ណរបស់ Tinder ចំពោះខ្លឹមសាររបស់អ្នក ត្រូវស្ថិតក្រោមសិទ្ធិរបស់អ្នកក្រោមច្បាប់ដែលអាចអនុវត្តបាន (ឧទាហរណ៍ ច្បាប់ពាក់ព័ន្ធនឹងការការពារទិន្នន័យផ្ទាល់ខ្លួនក្នុងវិសាលភាពដែលខ្លឹមសារនោះស្ថិតនៅ ព័ត៌មានផ្ទាល់ខ្លួន ដូចដែលបានកំណត់ដោយច្បាប់ទាំងនោះ)។ ដោយសារ Tinder អនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាកម្មរបស់យើង ដូច្នេះ អ្នកយល់ព្រមឱ្យយើង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង និងដៃគូជាភាគីទីបីរបស់យើង អាចនឹងដាក់ការផ្សាយពាណិជ្ជកម្មនៅលើសេវាកម្មរបស់យើង។ តាមរយៈការផ្ដល់មតិយោបល់ ឬមតិកែលម្អទៅកាន់ Tinder ពាក់ព័ន្ធនឹងសេវាកម្មរបស់យើង អ្នកយល់ព្រមឱ្យ Tinder ប្រើប្រាស់ និងចែករំលែកមតិកែលម្អនោះសម្រាប់គោលបំណងណាមួយ ដោយមិនចាំបាច់ផ្តល់ប្រាក់កម្រៃដល់អ្នកឡើយ ហើយអ្នកលះបង់សិទ្ធិទាំងអស់នៅក្នុង ឬចំពោះយោបល់ ឬមតិកែលម្អបែបនេះ។

    អ្នកយល់ព្រមឱ្យ Tinder អាចចូលទៅប្រើ ថែរក្សាទុក និងបញ្ចេញព័ត៌មានគណនីរបស់អ្នក រួមទាំងខ្លឹមសាររបស់អ្នកផង ប្រសិនបើច្បាប់តម្រូវឱ្យធ្វើបែបនោះ ឬនៅពេលមានការជឿជាក់ដោយសុទ្ធចិត្តថា ការចូលទៅប្រើ ការថែរក្សាទុក ឬការបញ្ចេញនោះ គឺមានការចាំបាច់សមហេតុផល ដើម្បី៖ (i) អនុលោមទៅតាមដំណើរការច្បាប់ (ii) ពង្រឹងការអនុវត្តលក្ខខណ្ឌទាំងនេះ (iii) ឆ្លើយតបទៅនឹងការអះអាងដែលថា ខ្លឹមសារណាមួយរំលោភលើសិទ្ធិរបស់ភាគីទីបី (iv) ឆ្លើយតបទៅនឹងសំណើសុំសេវាអតិថិជនរបស់អ្នក (v) ការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ឬបុគ្គលណាម្នាក់ផ្សេងទៀត (vi) ស៊ើបអង្កេត ទប់ស្កាត់ ឬចាត់វិធានការផ្សេងទៀតទាក់ទងនឹងសកម្មភាពខុសច្បាប់ ការសង្ស័យថាមានការឆបោក ឬអំពើខុសឆ្គងដទៃផ្សេងទៀត ឬ (vii) អនុលោមទៅតាមសំណើសុំសិទ្ធិនៃទិន្នន័យរបស់អ្នកប្រើផ្សេងទៀត។

  8. ការទិញ និងការបន្តការជាវដោយស្វ័យប្រវត្តិ

    អ្នកនឹងមានឱកាសក្នុងការទិញផលិតផល និងសេវាកម្មពី Tinder។ ប្រសិនបើអ្នកទិញការជាវណាមួយ ការទិញនោះនឹងបន្តដោយស្វ័យប្រវត្តិ ហើយអ្នកនឹងត្រូវគិតប្រាក់រហូតដល់អ្នកលុបចោល។

    Tinder អាចនឹងមានផ្តល់ជូនផលិតផល និងសេវាកម្មសម្រាប់ការទិញតាមរយៈ iTunes, Google Play ឬសេវាកម្មពីខាងក្រៅផ្សេងទៀតដែលទទួលបានការអនុញ្ញាតពី Tinder (ផលិតផល និងសេវាកម្មនីមួយៗហៅថា "សេវាកម្មពីខាងក្រៅ" ហើយការទិញណាមួយដែលធ្វើឡើងនៅលើនោះ ហៅថា "ការទិញសេវាកម្មពីខាងក្រៅ")។ Tinder ក៏អាចនឹងមានផ្តល់ជូននូវផលិតផល និងសេវាកម្មសម្រាប់ការទិញតាមរយៈប័ណ្ណឥណទាន ឬក្រុមហ៊ុនទូទាត់ផ្សេងទៀតនៅលើគេហទំព័រ ឬនៅខាងក្នុងកម្មវិធី ("ការទិញពីខាងក្នុង") ផងដែរ។

    ប្រសិនបើអ្នកទិញការជាវ ការទិញនោះនឹងបន្តដោយស្វ័យប្រវត្តិរហូតដល់អ្នកលុបចោល ស្របទៅតាមលក្ខខណ្ឌដែលបានបង្ហាញជូនអ្នកនៅពេលទិញ ដូចមានរៀបរាប់បន្ថែមខាងក្រោម។

    ប្រសិនបើអ្នកលុបចោលការជាវរបស់អ្នក អ្នកនឹងបន្តមានសិទ្ធិចូលទៅប្រើអត្ថប្រយោជន៍នៃការជាវរបស់អ្នកនោះ រហូតដល់ចុងបញ្ចប់នៃរយៈពេលនៃការជាវរបស់អ្នក ដែលដល់ពេលនោះ វានឹងអស់សុពលភាព។

    ដោយសារតែសេវាកម្មរបស់យើងអាចនឹងត្រូវបានគេប្រើដោយគ្មានការជាវណាមួយ ដូច្នេះ ការលុបចោលការជាវរបស់អ្នក ពុំដកប្រូហ្វាល់របស់អ្នកចេញពីសេវាកម្មរបស់យើងឡើយ។ ប្រសិនបើអ្នកមានបំណងចង់បិទបញ្ចប់គណនីរបស់អ្នកទាំងស្រុង អ្នកត្រូវតែបិទបញ្ចប់គណនីរបស់អ្នក ដូចមានចែងក្នុងផ្នែកទី 9។

    Tinder បើកដំណើរការអាជីវកម្មកម្រិតពិភពលោក ហើយតម្លៃរបស់យើងខុសគ្នាផ្អែកលើកត្តាមួយចំនួន។ យើងផ្តល់អត្រាប្រូម៉ូសិនជាញឹកញាប់ ដែលអាចខុសគ្នាអាស្រ័យទៅតាមតំបន់ រយៈពេលនៃការជាវ ទំហំកញ្ចប់ ការទិញពីមុន សកម្មភាពគណនី និងកត្តាជាច្រើនទៀត។ យើងក៏ធ្វើតេស្តលក្ខណៈពិសេស និងជម្រើសនៃការទូទាត់ជាប្រចាំផងដែរ។ ប្រសិនបើអ្នកមិនបានលុបចោលការជាវរបស់អ្នកឱ្យទាន់ពេលវេលា ហើយអ្នកពុំមានចំណាត់ការបន្ថែមណាមួយទេ នោះការជាវរបស់អ្នកនឹងត្រូវបន្តដោយគិតតម្លៃពេញ ដូចដែលបានបញ្ជាក់នៅពេលធ្វើការទិញ ហើយអ្នកអនុញ្ញាតឱ្យយើងគិតប្រាក់តាមវិធីទូទាត់របស់អ្នកក្នុងចំនួនទឹកប្រាក់ទាំងនេះ។ ក្នុងវិសាលភាពដែលច្បាប់អនុញ្ញាត យើងរក្សាសិទ្ធិដោយពុំចាំបាច់មានការជូនដំណឹងជាមុន ដើម្បីកំណត់បរិមាណដែលមានផ្ដល់ជូន ឬឈប់លែងឱ្យមានផ្ដល់ជូននូវផលិតផល មុខងារ សេវាកម្ម ឬការផ្តល់ជូនដទៃផ្សេងទៀត ដើម្បីដាក់លក្ខខណ្ឌឱ្យគោរពតាមប័ណ្ណគូប៉ុង ការបញ្ចុះតម្លៃ ការផ្តល់ជូន ឬប្រូម៉ូសិនផ្សេងទៀត ដើម្បីរារាំងមិនឱ្យអ្នកប្រើប្រាស់ណាមួយធ្វើប្រតិបត្តិការណាមួយ និងដើម្បីបដិសេធមិនផ្តល់ជូនផលិតផល សេវាកម្មណាមួយ ឬការផ្តល់ជូនដទៃផ្សេងទៀតទៅអ្នកប្រើប្រាស់ណាម្នាក់។ 

    8a. ការទិញ និងការជាវសេវាកម្មពីខាងក្រៅ

    ការទិញសេវាកម្មពីខាងក្រៅ រួមទាំងការជាវផង អាចធ្វើទៅបានតាមរយៈសេវាកម្មពីខាងក្រៅ ដែលក្នុងករណីនេះ ការទិញទាំងនោះត្រូវតែគ្រប់គ្រងតាមរយៈគណនីសេវាកម្មពីខាងក្រៅរបស់អ្នក។ ការជាវបន្តដោយស្វ័យប្រវត្តិរហូតដល់អ្នកលុបចោល។

    នៅពេលធ្វើការទិញនៅលើសេវាកម្មនោះ អ្នកអាចនឹងមានជម្រើសក្នុងការទូទាត់តាមរយៈសេវាកម្មពីខាងក្រៅ ដូចជា តាមរយៈគណនី Apple ID ឬ Google Play របស់អ្នក ("គណនីសេវាកម្មពីខាងក្រៅរបស់អ្នក") ហើយគណនីសេវាកម្មពីខាងក្រៅរបស់អ្នក នឹងត្រូវបានគិតប្រាក់សម្រាប់ការទិញនោះ ស្របទៅតាមលក្ខខណ្ឌដែលបានបង្ហាញជូនអ្នកនៅពេលទិញ និងលក្ខខណ្ឌទូទៅដែលអនុវត្តចំពោះគណនីសេវាកម្មពីខាងក្រៅរបស់អ្នក។ សេវាកម្មពីខាងក្រៅមួយចំនួន អាចគិតពន្ធលើការលក់របស់អ្នក អាស្រ័យលើកន្លែងដែលអ្នករស់នៅ ដែលអាចផ្លាស់ប្តូរពីពេលមួយទៅពេលមួយ។

    ប្រសិនបើការទិញសេវាកម្មពីខាងក្រៅរបស់អ្នក រួមបញ្ចូលនូវការជាវដែលបន្តដោយស្វ័យប្រវត្តិ នោះគណនីសេវាកម្មពីខាងក្រៅរបស់អ្នកនឹងត្រូវគិតថ្លៃជាទៀងទាត់ សម្រាប់ការជាវនោះ រហូតដល់អ្នកលុបចោល។ បន្ទាប់ពីរយៈពេលប្តេជ្ញាចិត្តនៃការជាវដំបូងរបស់អ្នក ហើយម្តងទៀត បន្ទាប់ពីរយៈពេលនៃការជាវលើកក្រោយទៀតណាមួយ ការជាវនោះនឹងបន្តដោយស្វ័យប្រវត្តិក្នុងតម្លៃនិងរយៈពេលដែលអ្នកបានយល់ព្រម នៅពេលជាវ។ ប្រសិនបើអ្នកបានទទួលការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃ នោះតម្លៃរបស់អ្នកអាចកើនឡើងទៅតាមលក្ខខណ្ឌនៃការផ្តល់ជូននោះ នៅក្រោយរយៈពេលនៃការជាវដំបូងសម្រាប់រយៈពេលបន្តជាថ្មីលើកក្រោយទៀតណាមួយ។

    ដើម្បីលុបការជាវណាមួយ៖ ប្រសិនបើអ្នកមិនចង់ឱ្យការជាវរបស់អ្នកបន្តដោយស្វ័យប្រវត្តិ ឬប្រសិនបើអ្នកចង់ផ្លាស់ប្តូរ ឬបញ្ចប់ការជាវរបស់អ្នក អ្នកត្រូវតែចូលគណនីសេវាកម្មពីខាងក្រៅរបស់អ្នក ហើយអនុវត្តតាមការណែនាំ ដើម្បីគ្រប់គ្រង ឬលុបចោលការជាវរបស់អ្នក សូម្បីតែអ្នកបានលុបចោលគណនីរបស់អ្នកជាមួយយើង ឬសូម្បីតែអ្នកបានលុបចោលកម្មវិធីចេញពីឧបករណ៍របស់អ្នកក៏ដោយ។ ឧទាហរណ៍៖ ប្រសិនបើអ្នកបានជាវដោយប្រើ Apple ID របស់អ្នក ការលុបចោលគឺត្រូវចាត់ចែងដោយក្រុមហ៊ុន Apple មិនមែនដោយ Tinder នោះទេ។ ដើម្បីលុបការទិញដែលបានធ្វើឡើងដោយប្រើ Apple ID របស់អ្នក សូមចូលទៅកាន់ការកំណត់នៅក្នុងកម្មវិធីនោះ ហើយអនុវត្តតាមការណែនាំដើម្បីធ្វើការលុបចោល។ អ្នកក៏អាចស្នើសុំជំនួយបានផងដែរ នៅ ផ្នែកផ្ដល់ជំនួយរបស់ក្រុមហ៊ុន Apple

    ស្រដៀងគ្នានេះដែរ ប្រសិនបើអ្នកបានជាវនៅលើ Google Play ការលុបចោលត្រូវបានចាត់ចែងដោយក្រុមហ៊ុន Google។ ដើម្បីលុបចោលការទិញដែលបានធ្វើឡើងតាមរយៈ Google Play សូមបើកកម្មវិធី Google Play នៅលើឧបករណ៍ចល័តរបស់អ្នក ហើយចូលទៅកាន់ការកំណត់។ អ្នកក៏អាចស្នើសុំជំនួយបានផងដែរ នៅ Google Play។ ប្រសិនបើអ្នកលុបចោលការជាវ អ្នកអាចនឹងបន្តប្រើប្រាស់សេវាកម្មដែលបានលុបចោលនោះ រហូតដល់ចុងបញ្ចប់នៃរយៈពេលជាវបច្ចុប្បន្នរបស់អ្នកគិតត្រឹមពេលនោះ។ ការជាវនឹងមិនត្រូវបានបន្តឡើយ នៅពេលដែលរយៈពេលបច្ចុប្បន្នរបស់អ្នកគិតត្រឹមពេលនោះ ផុតកំណត់។

    ប្រសិនបើអ្នកចាប់ផ្ដើមដំណើរការប្រាក់បង្វិលសង ឬក៏ត្រឡប់ប្រាក់ទូទាត់ ដែលធ្វើឡើងតាមគណនីសេវាកម្មពីខាងក្រៅរបស់អ្នក នោះ Tinder អាចបិទបញ្ចប់គណនីរបស់អ្នកភ្លាមៗ ស្របតាមឆន្ទានុសិទ្ធិផ្ដាច់មុខរបស់ខ្លួន ដោយផ្អែកលើមូលដ្ឋានដែលអ្នកបានកំណត់ថា អ្នកមិនចង់ជាវ Tinder ទេ។ នៅក្នុងករណីដែលប្រាក់បង្វិលសងអ្នកវិញ ឬការត្រឡប់ប្រាក់ទូទាត់ផ្សេងទៀត ត្រូវបានបដិសេធ សូមទាក់ទងផ្នែកថែទាំអតិថិជន។ Tinder នឹងរក្សាទុកប្រាក់ទាំងអស់ដែលបានគិតពីគណនីសេវាកម្មពីខាងក្រៅរបស់អ្នក រហូតដល់អ្នកបានលុបចោលការជាវរបស់អ្នកតាមរយៈគណនីសេវាកម្មពីខាងក្រៅរបស់អ្នក។ អ្នកប្រើជាក់លាក់មួយចំនួន អាចមានសិទ្ធិស្នើសុំប្រាក់បង្វិលសងទៅវិញបាន។ សម្រាប់ព័ត៌មានបន្ថែម សូមមើលផ្នែក 8d ខាងក្រោម។

    8b. ការទិញ និងការជាវសេវាកម្មពីខាងក្នុង

    ការទិញពីខាងក្នុង រួមទាំងការជាវផង ត្រូវបានធ្វើឡើងដោយប្រើវិធីទូទាត់ដែលអ្នកផ្តល់ជូននៅលើគេហទំព័រ ឬកម្មវិធីនេះ។ ការជាវបន្តដោយស្វ័យប្រវត្តិរហូតដល់អ្នកលុបចោល។

    ប្រសិនបើអ្នកធ្វើការទិញពីខាងក្នុង អ្នកយល់ព្រមបង់ប្រាក់ទៅតាមតម្លៃដែលបានបង្ហាញជូនអ្នកសម្រាប់សេវាកម្មដែលអ្នកបានជ្រើសរើស ក៏ដូចជាការលក់ណាមួយ ឬពន្ធស្រដៀងគ្នាដែលអាចនឹងគិតពីការបង់ប្រាក់របស់អ្នក (ហើយអាចមានការផ្លាស់ប្តូរពីពេលមួយទៅពេលមួយ) ហើយអ្នកអនុញ្ញាតឱ្យ Tinder គិតប្រាក់តាមវិធីទូទាត់ដែលអ្នកផ្តល់ជូន ("វិធីទូទាត់" របស់អ្នក)។ Tinder អាចកែការភាន់ច្រឡំ ឬកំហុសនៅក្នុងការចេញវិក្កយបត្របាន បើទោះបីជាយើងបានស្នើសុំ ឬបានទទួលប្រាក់ទូទាត់រួចហើយក៏ដោយ។ ប្រសិនបើអ្នកចាប់ផ្ដើមដំណើរការប្រាក់បង្វិលសង ឬត្រឡប់ប្រាក់ទូទាត់ដែលបានទូទាត់តាមវិធីទូទាត់របស់អ្នកមកវិញ នោះ Tinder អាចបិទគណនីរបស់អ្នកភ្លាមៗ ស្របតាមឆន្ទានុសិទ្ធិចិត្តផ្ដាច់មុខរបស់ខ្លួន ដោយផ្អែកលើមូលដ្ឋានដែលអ្នកបានកំណត់ថា អ្នកមិនចង់ជាវ Tinder ទេ។ នៅក្នុងករណីដែលប្រាក់បង្វិលសងអ្នកវិញ ឬការត្រឡប់ប្រាក់ទូទាត់ផ្សេងទៀត ត្រូវបានបដិសេធ សូមទាក់ទងផ្នែកថែទាំអតិថិជន។

    ប្រសិនបើការទិញសេវាកម្មពីខាងក្នុងរបស់អ្នក រួមបញ្ចូលនូវការជាវដែលបន្តដោយស្វ័យប្រវត្តិ នោះវិធីទូទាត់របស់អ្នក នឹងត្រូវគិតថ្លៃជាទៀងទាត់សម្រាប់ការជាវនោះ រហូតដល់អ្នកលុបចោល។ បន្ទាប់ពីរយៈពេលនៃការប្តេជ្ញាចិត្តនៃការជាវដំបូងរបស់អ្នក ហើយម្តងទៀត បន្ទាប់ពីរយៈពេលនៃការជាវលើកក្រោយទៀតណាមួយ ការជាវរបស់អ្នកនឹងបន្តដោយស្វ័យប្រវត្តិក្នុងតម្លៃ និងរយៈពេលដែលអ្នកបានយល់ព្រមនៅពេលជាវ រហូតដល់ពេលដែលអ្នកលុបចោល។

    ដើម្បីលុបចោលការជាវ សូមចូលគណនីទៅកាន់គេហទំព័រ ឬកម្មវិធី ហើយចូលទៅកាន់ផ្នែកគណនី។ ប្រសិនបើអ្នកលុបចោលការជាវ អ្នកអាចបន្តប្រើប្រាស់សេវាកម្មដែលបានលុបចោលនោះ រហូតដល់ចុងបញ្ចប់នៃរយៈពេលជាវបច្ចុប្បន្នរបស់អ្នកគិតត្រឹមពេលនោះ។ ការជាវនឹងមិនត្រូវបានបន្តឡើយ នៅពេលដែលរយៈពេលបច្ចុប្បន្នរបស់អ្នកគិតត្រឹមពេលនោះ ផុតកំណត់។

    អ្នកអាចធ្វើការកែប្រែព័ត៌មានវិធីទូទាត់របស់អ្នកបាន ដោយប្រើប្រាស់ឧបករណ៍កំណត់ និងចូលទៅតាមតំណ ដើម្បីឱ្យការអាប់ហ្គ្រេតរបស់អ្នកផុតសុពលភាព។ ប្រសិនបើការទូទាត់ប្រាក់មិនបានដំណើរការដោយជោគជ័យ ដោយសារតែការផុតកំណត់ ថវិកាមិនគ្រប់គ្រាន់ ឬមូលហេតុផ្សេងទៀត នោះអ្នកនៅតែត្រូវទទួលខុសត្រូវចំពោះចំនួនទឹកប្រាក់ណាមួយដែលមិនទាន់បានប្រមូលដដែល ហើយអនុញ្ញាតឱ្យយើងបន្តចេញវិក្កយបត្រលើវិធីទូទាត់នោះ ដោយសារតែអាចមានការធ្វើបច្ចុប្បន្នភាព។ ចំណុចនេះអាចនាំឱ្យមានការផ្លាស់ប្តូរកាលបរិច្ឆេទចេញវិក្កយបត្រទូទាត់របស់អ្នក។

    លើសពីនេះ អ្នកអនុញ្ញាតឱ្យយើងទទួលបានកាលបរិច្ឆេទផុតកំណត់ដែលបានធ្វើបច្ចុប្បន្នភាព ឬបានជំនួសរួច និងលេខប័ណ្ណសម្រាប់ប័ណ្ណឥណទាន ឬប័ណ្ណឥណពន្ធរបស់អ្នក ដូចដែលបានផ្តល់ជូនដោយក្រុមហ៊ុនចេញប័ណ្ណឥណទាន ឬប័ណ្ណឥណពន្ធរបស់អ្នក។ លក្ខខណ្ឌនៃការទូទាត់របស់អ្នក នឹងត្រូវផ្អែកលើវិធីទូទាត់របស់អ្នក ហើយអាចត្រូវបានកំណត់ដោយកិច្ចព្រមព្រៀងរវាងអ្នក និងស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនចេញប័ណ្ណឥណទាន ឬក្រុមហ៊ុនផ្តល់សេវាកម្មនៃវិធីទូទាត់ដែលអ្នកបានជ្រើសរើសផ្សេងទៀត។ ប្រសិនបើអ្នកស្នាក់នៅក្រៅសហរដ្ឋអាមេរិក អ្នកយល់ព្រមថា ការទូទាត់ប្រាក់របស់អ្នកទៅឱ្យ Tinder អាចធ្វើឡើងតាមរយៈក្រុមហ៊ុន MTCH Technology Services Limited បាន។ អ្នកប្រើជាក់លាក់មួយចំនួន អាចមានសិទ្ធិស្នើសុំប្រាក់បង្វិលសងទៅវិញបាន។ សម្រាប់ព័ត៌មានបន្ថែម សូមមើលផ្នែក 8d ខាងក្រោម។

    8c. វត្ថុនិម្មិត

    វត្ថុនិម្មិតមិនអាចបង្វិលសងប្រាក់ត្រឡប់មកវិញបាននោះទេ ហើយត្រូវស្ថិតក្រោមលក្ខខណ្ឌជាក់លាក់។

    ពីពេលមួយទៅពេលមួយ អ្នកអាចមានឱកាសទិញអាជ្ញាប័ណ្ណមានដែនកំណត់ ផ្ទាល់ខ្លួន មិនអាចផ្ទេរបាន មិនអាចផ្ដល់អាជ្ញាប័ណ្ណបន្តបាន ដែលអាចដកហូតបាន ដើម្បីប្រើ ឬចូលទៅប្រើមុខងារប្រើប្រាស់ពិសេសដែលមានដែនកំណត់ រួមមានជាអាទិ៍ ឥណទានដែលអាចប្តូរយកវត្ថុនិម្មិតបាន ដូចជា មុខងារចូលចិត្តខ្លាំង បង្កើនឱកាស ឥណទានបន្តផ្ទាល់ ឬកាដូ ("វត្ថុនិម្មិត") ពី Tinder។ អ្នកអាចទិញវត្ថុនិម្មិតតែពីខាងយើង ឬដៃគូដែលមានការអនុញ្ញាតពីយើង តាមរយៈសេវាកម្មរបស់យើងប៉ុណ្ណោះ។

    វត្ថុនិម្មិតតំណាងឱ្យសិទ្ធិអាជ្ញាប័ណ្ណដែលមានដែនកំណត់ ដែលគ្រប់គ្រងដោយកិច្ចព្រមព្រៀងនេះ ហើយគ្មានកម្មសិទ្ធិ ឬម្ចាស់កម្មសិទ្ធិពាក់ព័ន្ធនឹងវត្ថុនិម្មិតនេះ ត្រូវបានផ្ទេរ ឬប្រគល់ទៅឱ្យអ្នកឡើយ លើកលែងតែត្រូវបានហាមឃាត់ដោយច្បាប់ដែលអាចអនុវត្តបាន។ កិច្ចព្រមព្រៀងនេះមិនគួរបកស្រាយថាជាការលក់សិទ្ធិណាមួយពាក់ព័ន្ធនឹងវត្ថុនិម្មិតឡើយ។

    សមតុល្យវត្ថុនិម្មិតណាមួយដែលបង្ហាញនៅក្នុងគណនីរបស់អ្នក ពុំរាប់ជាសមតុល្យពិតប្រាកដ ឬឆ្លុះបញ្ចាំងពីតម្លៃដែលបានរក្សាទុកណាមួយឡើយ ប៉ុន្តែផ្ទុយទៅវិញ រាប់ជាការវាស់ស្ទង់វិសាលភាពនៃអាជ្ញាប័ណ្ណរបស់អ្នក។ វត្ថុនិម្មិតដែលពុំបានប្រើប្រាស់ ពុំជាប់ថ្លៃសេវានោះទេ ក៏ប៉ុន្តែ អាជ្ញាប័ណ្ណដែលបានផ្តល់ជូនដល់អ្នកពាក់ព័ន្ធនឹងវត្ថុនិម្មិត នឹងត្រូវបញ្ចប់ស្របទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ នៅមុនពេលដែល Tinder ឈប់ផ្តល់សេវាកម្មរបស់យើង ឬបើមិនដូច្នោះទេ មុនពេលគណនីរបស់អ្នកត្រូវបានបិទ ឬបិទបញ្ចប់។

    ស្របតាមឆន្ទានុសិទ្ធិផ្ដាច់មុខរបស់ខ្លួន Tinder រក្សាសិទ្ធិក្នុងការគិតថ្លៃសេវាសម្រាប់សិទ្ធិចូលទៅប្រើ ឬការប្រើប្រាស់វត្ថុនិម្មិត និង/ឬអាចនឹងចែកចាយវត្ថុនិម្មិតនោះដោយមាន ឬគ្មានការគិតថ្លៃ។ Tinder អាចនឹងចាត់ចែង កំណត់ គ្រប់គ្រង កែប្រែ ឬលុបបំបាត់វត្ថុនិម្មិតបានគ្រប់ពេល រួមទាំងការចាត់វិធានការដែលអាចប៉ះពាល់ដល់តម្លៃដែលទទួលបាន ឬតម្លៃទិញនៃវត្ថុនិម្មិតណាមួយផងដែរ ប្រសិនបើអាចអនុវត្តបាន។ ក្នុងករណីដែល Tinder អនុវត្តសិទ្ធិបែបនេះ នោះ Tinder មិនត្រូវមានទំនួលខុសត្រូវចំពោះអ្នក ឬភាគីទីបីណាមួយឡើយ។ ការផ្ទេរវត្ថុនិម្មិតត្រូវបានហាមឃាត់ ហើយអ្នកមិនត្រូវលក់ ដូរ ឬផ្ទេរវត្ថុនិម្មិតទៅឱ្យបុគ្គល ឬអង្គភាពណាមួយឡើយ។ អាចដូរយកវត្ថុនិម្មិតបានតែតាមរយៈសេវាកម្មរបស់យើងប៉ុណ្ណោះ។

    រាល់ការទិញ និងការដូរយកវត្ថុនិម្មិតដែលធ្វើឡើងតាមរយៈសេវាកម្មរបស់យើង គឺជាការសម្រេចចុងក្រោយ ហើយមិនអាចបង្វិលសងប្រាក់វិញបានឡើយ។ អ្នកទទួលស្គាល់ថា TINDER មិនត្រូវបានតម្រូវឱ្យសងប្រាក់វិញសម្រាប់ហេតុផលណាមួយនោះទេ ដូច្នេះហើយ អ្នកនឹងមិនទទួលបានប្រាក់ ឬសំណងដទៃផ្សេងទៀតសម្រាប់វត្ថុនិម្មិតដែលមិនបានប្រើនោះឡើយ នៅពេលដែលគណនីត្រូវបានបិទ ទោះបីជាការបិទនោះ ធ្វើឡើងដោយការស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្តក៏ដោយ។

    8d. ប្រាក់បង្វិលសង

    ជាទូទៅ គ្រប់ការទិញទាំងអស់ គឺមិនអាចបង្វិលសងវិញបានទេ។ លក្ខខណ្ឌពិសេសដើម្បីទទួលបានប្រាក់បង្វិលសង អនុវត្តនៅក្នុងសហភាពអឺរ៉ុប តំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ប្រទេសស្វីស កូរ៉េ និងអ៊ីស្រាអែល។ លក្ខខណ្ឌពិសេសសម្រាប់ការសងប្រាក់មកវិញ ក៏អនុវត្តនៅក្នុងរដ្ឋអារីហ្សូណា កាលីហ្វ័រញ៉ា កូឡូរ៉ាដូ ខន់និជទីខាត់ អ៊ីលីណយ អាយអូវ៉ា មីននេសូតា ញូវយ៉ក ការ៉ូឡាយណាខាងជើង អូហាយ៉ូ រ៉ូតអាយឡិនដ៍ និងវីនខុនស៊ីនផងដែរ។

    ជាទូទៅ គ្រប់ការទិញទាំងអស់ គឺជាការសម្រេចចុងក្រោយ និងមិនអាចបង្វិលសងប្រាក់វិញបានទេ ហើយគ្មានប្រាក់សំណងត្រឡប់ទៅវិញ ឬប្រាក់ជំពាក់សម្រាប់រយៈពេលដែលបានប្រើដោយផ្នែកនោះទេ លើកលែងតែច្បាប់ដែលអនុវត្តនៅក្នុងដែនសមត្ថកិច្ចរបស់អ្នកមានចែងអំពីប្រាក់បង្វិលសង។

    សម្រាប់អ្នកជាវដែលរស់នៅសហភាពអឺរ៉ុប តំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស និងស្វ៊ីស

    អនុលោមទៅតាមច្បាប់ក្នុងស្រុក អ្នកមានសិទ្ធិទទួលបានប្រាក់បង្វិលសងគ្រប់ចំនួន ក្នុងរយៈពេល 14 ថ្ងៃ បន្ទាប់ពីការជាវបានចាប់ផ្តើម។ សូមចំណាំថា រយៈពេល 14 ថ្ងៃនេះ គិតចាប់ពីពេលដែលការជាវនោះចាប់ផ្តើម។

    សម្រាប់អ្នកជាវដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់៖ 

    អ្នកអាចបញ្ចប់ការជាវរបស់អ្នកបាន បន្ទាប់ពីការជាវនោះបានបន្ត ដោយមានរយៈពេលនៃការជូនដំណឹងចំនួនមួយខែ។ សិទ្ធិរបស់អ្នកក្នុងការបញ្ចប់ដោយមានមូលហេតុសមស្រប នៅតែរក្សាដដែល មិនមានប៉ះពាល់នោះទេ។

    សម្រាប់អ្នកជាវ និងអ្នកទិញវត្ថុនិម្មិតដែលរស់នៅក្នុងសាធារណរដ្ឋកូរ៉េ

    យោងទៅតាមច្បាប់ក្នុងស្រុក អ្នកមានសិទ្ធិទទួលបានប្រាក់បង្វិលសងគ្រប់ចំនួនចំពោះការជាវ និង/ឬវត្ថុនិម្មិតដែលមិនបានប្រើក្នុងអំឡុងពេល 7 ថ្ងៃ បន្ទាប់ពីការទិញនោះ។ សូមចំណាំថា រយៈពេល 7 ថ្ងៃនេះ គឺគិតចាប់ពីពេលទិញនោះ។

    សម្រាប់អ្នកជាវដែលរស់នៅក្នុងរដ្ឋអារីហ្សូណា កាលីហ្វ័រញ៉ា កូឡូរ៉ាដូ ខន់និជទីខាត់ អ៊ីលីណយ អាយអូវ៉ា មីនីសូតា ញូវយ៉ក ការ៉ូលីណាខាងជើង អូហាយ៉ូ រ៉ូតអាយឡិនដ៍ វីនខុនស៊ីន និងប្រទេសអ៊ីស្រាអែល

    សិទ្ធិរបស់អ្នកក្នុងការលុបចោល៖ អ្នកអាចលុបចោលការជាវរបស់អ្នកបានគ្រប់ពេល មុនពាក់កណ្តាលអធ្រាត្រនៃថ្ងៃធ្វើការទីបី បន្ទាប់ពីកាលបរិច្ឆេទដែលអ្នកបានជាវរួច ដោយគ្មានការពិន័យ ឬកាតព្វកិច្ចអ្វីឡើយ។ ក្នុងករណីដែលអ្នកបានស្លាប់មុនបញ្ចប់រយៈពេលនៃការជាវរបស់អ្នក ទ្រព្យសម្បត្តិរបស់អ្នក នឹងមានសិទ្ធិទទួលបានការបង្វិលសងមកវិញនូវចំណែកនៃការទូទាត់ណាមួយដែលអ្នកបានបង់សម្រាប់ការជាវរបស់អ្នក ដែលអាចលៃទុកបានសម្រាប់រយៈពេលបន្ទាប់ពីអ្នកស្លាប់។ ក្នុងករណីដែលអ្នកធ្លាក់ខ្លួនពិការ (ដូចជា អ្នកមិនអាចប្រើប្រាស់សេវាកម្មរបស់យើងបាន) មុនពេលបញ្ចប់រយៈពេលនៃការជាវរបស់អ្នក អ្នកត្រូវមានសិទ្ធិទទួលបានប្រាក់បង្វិលសងមកវិញនៃចំណែកប្រាក់ទូទាត់ណាមួយ ដែលអ្នកបានបង់សម្រាប់ការជាវរបស់អ្នក ដែលអាចលៃទុកបានទៅតាមរយៈពេលនោះ បន្ទាប់ពីអ្នកធ្លាក់ខ្លួនពិការ ដោយត្រូវធ្វើការជូនដំណឹងទៅក្រុមហ៊ុនក្នុងលក្ខណៈដូចគ្នានឹងការដែលអ្នកស្នើសុំបង្វិលប្រាក់សងមកវិញដែរ ដូចបានរៀបរាប់ខាងក្រោមនេះ។

    ប្រសិនបើចំណុចណាមួយខាងលើអនុវត្តចំពោះអ្នក ហើយអ្នកបានជាវដោយប្រើ Apple ID របស់អ្នក សំណើសុំបង្វិលប្រាក់សងវិញរបស់អ្នកនឹងត្រូវចាត់ចែងដោយក្រុមហ៊ុន Apple មិនមែន Tinder នោះទេ។ ដើម្បីស្នើសុំការបង្វិលប្រាក់សងវិញ សូមទាក់ទងសេវាកម្មពីខាងក្រៅរបស់អ្នកដោយផ្ទាល់ ឧទាហរណ៍ តាមរយៈការប្រើឧបករណ៍ Apple របស់អ្នក សូមចូលទៅកាន់ Settings > iTunes & App Stores > [ចុចលើ Apple ID របស់អ្នក] > View Apple ID > Purchase History។ ស្វែងរកប្រតិបត្តិការ រួចជ្រើសរើស "Report a Problem"។ អ្នកក៏អាចស្នើសុំការបង្វិលសងប្រាក់វិញបានផងដែរតាមផ្នែកជំនួយរបស់ក្រុមហ៊ុន Apple។ សម្រាប់ការទិញដទៃផ្សេងទៀត សូមទាក់ទងផ្នែកសេវាអតិថិជនរបស់ Tinder តាមរយៈលេខបញ្ជាទិញរបស់អ្នក (មើលអ៊ីមែលបញ្ជាក់របស់អ្នក) ដោយផ្ញើ ឬប្រគល់ជូនការជូនដំណឹងដែលមានចុះហត្ថលេខា និងកាលបរិច្ឆេទតាមប្រៃសណីយ៍ ដោយបញ្ជាក់ថា អ្នក ដែលជាអ្នកទិញ នឹងធ្វើការលុបចោលកិច្ចព្រមព្រៀងនេះ ឬដោយប្រើពាក្យពេចន៍ដែលមានប្រសិទ្ធភាពស្រដៀងគ្នានេះ។ សូមបញ្ចូលអាសយដ្ឋានអ៊ីមែល ឬលេខទូរសព្ទដែលពាក់ព័ន្ធជាមួយនឹងគណនីរបស់អ្នក រួមជាមួយនឹងលេខបញ្ជាទិញរបស់អ្នកផង។ ការជូនដំណឹងនេះ ត្រូវផ្ញើទៅកាន់៖

    Tinder,
    កម្មវត្ថុ៖ ការលុបចោល,
    ប្រអប់ សំបុត្រលេខ 25472,

    Dallas, Texas 75225, USA

  9. 9. ការបិទបញ្ចប់គណនី

    ប្រសិនបើអ្នកលែងចង់ប្រើសេវាកម្មរបស់យើង ឬប្រសិនបើយើងបិទបញ្ចប់គណនីរបស់អ្នកដោយសារហេតុផលណាមួយ អ្នកត្រូវដឹងពីចំណុចទាំងនេះ។

    អ្នកអាចលុបគណនីរបស់អ្នកបានគ្រប់ពេល ដោយចូលគណនីតាមគេហទំព័រ ឬកម្មវិធី រួចចូលទៅកាន់ "ការកំណត់" ដោយចុចពាក្យ "លុបគណនី" ហើយអនុវត្តតាមការណែនាំដើម្បីបញ្ចប់ដំណើរការនៃការលុបនេះ។ ប៉ុន្តែ អ្នកនឹងត្រូវគ្រប់គ្រង ឬលុបចោលការទិញសេវាកម្មខាងក្រៅណាមួយ តាមរយៈគណនីសេវាកម្មខាងក្រៅរបស់អ្នក (ឧ. Apple App Store, Google Play Store) ដើម្បីជៀសវាងការទូទាត់វិក្កយបត្របន្ថែម។

    Tinder ក៏រក្សាសិទ្ធិក្នុងការពិនិត្យឡើងវិញ ហើយ (ប្រសិនបើសមស្រប) ផ្អាក បញ្ចប់ ឬហាមឃាត់គណនីរបស់អ្នកដោយមិនមានការបង្វិលសងប្រាក់វិញទេ ប្រសិនបើ Tinder ជឿជាក់ថាអ្នកបានរំលោភលើលក្ខខណ្ឌទាំងនេះ ប្រើប្រាស់សេវាកម្មរបស់យើងខុស ឬប្រព្រឹត្តក្នុងលក្ខណៈណាមួយដែល Tinder ចាត់ទុកថាមិនសមរម្យ ឬខុសច្បាប់ នៅលើ ឬនៅក្រៅសេវាកម្មរបស់យើង តាមឆន្ទានុសិទ្ធិផ្ដាច់មុខរបស់យើង។ យើងរក្សាសិទ្ធិក្នុងការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន បច្ចេកវិទ្យា ផ្លូវច្បាប់ ឬមធ្យោបាយដទៃផ្សេងទៀតដែលមាន ដើម្បីអនុវត្តលក្ខខណ្ឌទាំងនេះ គ្រប់ពេលវេលា ដោយគ្មានការទទួលខុសត្រូវ និងដោយគ្មានកាតព្វកិច្ចក្នុងការជូនដំណឹងដល់អ្នកជាមុននោះទេ រួមមានជាអាទិ៍ ការរារាំងអ្នកមិនឱ្យចូលទៅប្រើសេវាកម្មជាដើម។

    ស្របតាមច្បាប់ដែលអាចអនុវត្តបាន អ្នកយល់ដឹង និងយល់ព្រមថា Tinder ប្រហែលមិនចែករំលែកព័ត៌មានជាមួយអ្នកទាក់ទងនឹងការបិទគណនីរបស់អ្នកទេ ប្រសិនបើធ្វើការបែបនោះអាចប៉ះពាល់ដល់សុវត្ថិភាព ឬឯកជនភាពរបស់អ្នកប្រើប្រាស់ផ្សេងទៀត។ ប្រសិនបើគណនីរបស់អ្នកត្រូវបានបិទដោយអ្នក ឬដោយ Tinder ដោយសារហេតុផលណាមួយ លក្ខខណ្ឌទាំងនេះនៅតែបន្តអាចអនុវត្តបានរវាងអ្នក និង Tinder ដដែល ហើយអ្នកនឹងមិនមានសិទ្ធិទទួលបានការបង្វិលសងប្រាក់វិញណាមួយសម្រាប់ការទិញដែលបានធ្វើឡើងនោះទេ។ ព័ត៌មានរបស់អ្នកនឹងត្រូវបានរក្សាទុក និងលុបចោលស្របទៅតាមគោលការណ៍ឯកជនភាពរបស់យើង។

  10. 10. គ្មានការត្រួតពិនិត្យសាវតារបទឧក្រិដ្ឋ ឬការផ្ទៀងផ្ទាត់អត្តសញ្ញាណឡើយ

    Tinder មិនធ្វើការត្រួតពិនិត្យសាវតារបទឧក្រិដ្ឋ ឬការផ្ទៀងផ្ទាត់អត្តសញ្ញាណលើអ្នកប្រើប្រាស់របស់ខ្លួននោះទេ។ ទោះបីជា Tinder ខិតខំលើកទឹកចិត្តឱ្យមានបទពិសោធអ្នកប្រើប្រាស់ដែលគួរឱ្យគោរពក៏ដោយ ក៏ខ្លួនមិនទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់អ្នកប្រើណាម្នាក់នៅលើ ឬនៅក្រៅសេវាកម្មនេះនោះដែរ។ ប្រើការវិនិច្ឆ័យដ៏ល្អបំផុតរបស់អ្នក នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ហើយត្រូវពិនិត្យមើលគន្លឹះសុវត្ថិភាពរបស់យើង។

    អ្នកយល់ថា Tinder មិនធ្វើការត្រួតពិនិត្យសាវតារបទឧក្រិដ្ឋ ឬផ្ទៀងផ្ទាត់អត្តសញ្ញាណចំពោះអ្នកប្រើប្រាស់របស់ខ្លួន ឬសាកសួរព័ត៌មានអំពីសាវតាររបស់អ្នកប្រើប្រាស់របស់ខ្លួនឡើយ។ TINDER មិនធ្វើការអះអាង ឬធានាចំពោះការប្រព្រឹត្ត អត្តសញ្ញាណ ស្ថានភាពសុខភាពផ្លូវកាយ គោលបំណង ភាពស្របច្បាប់ ឬភាពត្រឹមត្រូវនៃអ្នកប្រើប្រាស់នោះទេ។ TINDER រក្សាសិទ្ធិក្នុងការអនុវត្ត ហើយអ្នកអនុញ្ញាតឱ្យ TINDER អនុវត្តការត្រួតពិនិត្យសាវតារបទឧក្រិដ្ឋ ឬការត្រួតពិនិត្យផ្សេងទៀត (ដូចជា ការស្វែងរកបញ្ជីអ្នកប្រព្រឹត្តបទល្មើសផ្លូវភេទ) នៅពេលណាក៏បាន ដោយប្រើប្រាស់កំណត់ត្រាសាធារណៈដែលមាន ហើយអ្នកយល់ព្រមថា រាល់ព័ត៌មានដែលអ្នកបានផ្ដល់ជូន អាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងនោះ។ ប្រសិនបើក្រុមហ៊ុនសម្រេចចិត្តធ្វើការត្រួតពិនិត្យណាមួយតាមរយៈទីភ្នាក់ងាររាយការណ៍អតិថិជន នោះអ្នកអនុញ្ញាតឱ្យក្រុមហ៊ុនទទួលបាន និងប្រើប្រាស់របាយការណ៍អតិថិជនពាក់ព័ន្ធនឹងអ្នក ដើម្បីកំណត់ពីលក្ខខណ្ឌចូលរួមរបស់អ្នក ដែលស្ថិតក្រោមលក្ខខណ្ឌទាំងនេះ។

    អ្នកទទួលខុសត្រូវទាំងស្រុងចំពោះការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយអ្នកប្រើផ្សេងទៀត។ យើងមិនអាច (ហើយការត្រួតពិនិត្យអ្នកប្រព្រឹត្តបទល្មើសផ្លូវភេទ និងឧបករណ៍ផ្សេងទៀតមិនអាច) ធានាសុវត្ថិភាពរបស់អ្នកបានទេ ហើយក៏មិនមែនជាការជំនួសឱ្យការអនុវត្តតាមគន្លឹះសុវត្ថិភាព និងការប្រុងប្រយ័ត្នជាមុនផ្នែកសុវត្ថិភាពផ្សេងទៀតឡើយ។ សូមប្រើការវិនិច្ឆ័យដ៏ល្អបំផុតរបស់អ្នកជានិច្ច ហើយអនុវត្តបម្រុងប្រយ័ត្នផ្នែកសុវត្ថិភាពដែលសមស្រប នៅពេលប្រាស្រ័យទាក់ទង ឬជួបជាមួយមនុស្សថ្មី។ ការប្រាស្រ័យទាក់ទងតាមរយៈសេវាកម្មនេះ រួមទាំងសារជូនដំណឹងដោយស្វ័យប្រវត្តិដែលផ្ញើដោយ Tinder អាចបណ្តាលមកពីករណីអ្នកប្រើប្រាស់ខ្លះចូលពាក់ព័ន្ធដោយមានគោលបំណងមិនត្រឹមត្រូវលើសេវាកម្ម ហើយនេះរួមមាន ការក្លែងបន្លំ ការរំលោភបំពាន ការបៀតបៀន ឬបុគ្គលិកម្មមិនសមរម្យផ្សេងៗ។

    ទោះបីជា Tinder ខិតខំលើកទឹកចិត្តឱ្យមានបទពិសោធអ្នកប្រើប្រាស់ដែលគួរឱ្យគោរពក៏ដោយ ក៏ខ្លួនមិនទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់អ្នកប្រើណាម្នាក់នៅលើ ឬនៅក្រៅសេវាកម្មនេះនោះដែរ។ អ្នកយល់ព្រមប្រាស្រ័យទាក់ទងជាមួយសមាជិកផ្សេងទៀតដោយការប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសប្រសិនបើអ្នកសម្រេចចិត្តប្រាស្រ័យទាក់ទងនៅក្រៅសេវាកម្ម ឬជួបគ្នាដោយផ្ទាល់។

  11. 11. ការបដិសេធការទទួលខុសត្រូវ

    សេវាកម្មរបស់ Tinder ត្រូវបានផ្តល់ជូន "តាមភាពជាក់ស្ដែង" ហើយយើងមិនធ្វើការអះអាង ក៏មិនអាចធ្វើការអះអាងណាមួយអំពីខ្លឹមសារ ឬមុខងារនៃសេវាកម្មរបស់យើង ឬខ្លឹមសារសមាជិកនោះទេ។

    TINDER ផ្តល់សេវាកម្មរបស់យើងនៅលើមូលដ្ឋាន "ភាពជាក់ស្ដែង" និង "តាមដែលមានផ្ដល់ជូន" និងក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់ជាធរមាន ហើយមិនផ្តល់នូវការធានាបែបណាមួយឡើយ ទោះជាមានការបញ្ជាក់ ឬដោយការសន្មតដោយលក្ខន្តិកៈ ឬពាក់ព័ន្ធនឹងសេវាកម្មរបស់យើង (រួមបញ្ចូលទាំងខ្លឹមសារទាំងអស់ដែលមាននៅក្នុងនោះផង) រួមមានជាអាទិ៍ ការសន្មតនូវការធានាគុណភាពជាទីគាប់ចិត្ត ភាពអាចជួញដូរបាន ភាពសមស្របទៅតាមគោលបំណងជាក់លាក់ ឬការមិនរំលោភបំពានជាដើម។ TINDER ពុំធ្វើការអះអាង ឬធានាថា (A) សេវាកម្មរបស់យើងនឹងដំណើរការរលូនដោយគ្មានការរំខាន មានសុវត្ថិភាព ឬគ្មានកំហុសនោះទេ (B) ភាពខ្វះចន្លោះ ឬកំហុសណាមួយនៅក្នុងសេវាកម្មរបស់យើង នឹងត្រូវបានរកឃើញ ឬកែតម្រូវ ឬ (C) ថា ខ្លឹមសារឬព័ត៌មានណាមួយដែលអ្នកទទួលបាននៅលើ ឬតាមរយៈសេវាកម្មរបស់យើង នឹងមានភាពត្រឹមត្រូវ ពេញលេញ បច្ចុប្បន្ន ឬសមស្របទៅតាមគោលបំណងរបស់អ្នកនោះឡើយ។ បន្ថែមលើនេះ Tinder ពុំធ្វើការធានាចំពោះចំនួនអ្នកប្រើសកម្ម នៅពេលណាមួយឡើយ ហើយក៏ពុំធានាចំពោះសមត្ថភាព ឬចំណង់របស់អ្នកប្រើ ក្នុងការប្រាស្រ័យទាក់ទង ឬជួបជាមួយអ្នក ឬធានាពីភាពស៊ីសង្វាក់គ្នាទាំងស្រុង ឬការប្រព្រឹត្តរបស់អ្នកប្រើ ដែលអ្នកជួបតាមសេវាកម្មនេះឡើយ។

    TINDER ពុំទទួលខុសត្រូវចំពោះខ្លឹមសារណាមួយដែលអ្នក ឬអ្នកប្រើម្នាក់ទៀត ឬភាគីទីបី បង្ហោះ ផ្ញើ ទទួល និង/ឬធ្វើសកម្មភាព តាមរយៈសេវាកម្មរបស់យើងឡើយ ហើយក៏មិនទទួលខុសត្រូវចំពោះអត្តសញ្ញាណ គោលបំណង ភាពស្របច្បាប់ ទង្វើ ឬភាពត្រឹមត្រូវនៃអ្នកប្រើប្រាស់ណាមួយដែលអ្នកអាចនឹងប្រាស្រ័យទាក់ទងជាមួយតាមរយៈ TINDER ទាំងនៅលើ ឬក្រៅសេវាកម្មនោះដែរ។។ សម្ភារៈណាមួយដែលបានទាញយក ឬក៏ទទួលបានតាមរយៈការប្រើប្រាស់សេវាកម្មរបស់យើង គឺអ្នកជាអ្នកវាយតម្លៃទៅតាមការសម្រេចចិត្ត និងការប្រថុយប្រថានដោយខ្លួនអ្នកផ្ទាល់។

    TINDER មិនទទួលខុសត្រូវចំពោះការខូចខាតណាមួយចំពោះហាដវែរកុំព្យូទ័រ សុសវែរកុំព្យូទ័ររបស់អ្នក ឬឧបករណ៍ ឬបច្ចេកវិទ្យាផ្សេងទៀតឡើយ ដែលរួមមានជាអាទិ៍ ការខូចខាតដោយសារបទល្មើសសុវត្ថិភាពណាមួយ ឬដោយសារមេរោគ កំហុស ការអុកឡុក ការហែកចូល ការឆបោក បញ្ហាអ៊ែរឺ ការលុប ការរំខាន ភាពខ្វះចន្លោះ ការពន្យារពេលប្រតិបត្តិការ ឬការបញ្ជូន បញ្ហាខ្សែកុំព្យូទ័រ ឬបណ្ដាញអ៊ីនធឺណិត ឬកត្តាបច្ចេកទេសដទៃផ្សេងទៀតណាមួយ ឬការបង្អាក់ ឬដំណើរការខុសប្រក្រតីដទៃផ្សេងទៀត។

  12. 12. ច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធសហស្សវត្សរ៍ឌីជីថល

    យើងយកចិត្តទុកខ្លាំងចំពោះការរំលោភលើសិទ្ធិអ្នកនិពន្ធ។ យើងសូមឱ្យអ្នកជួយយើងដើម្បីធានាថា យើងដោះស្រាយបញ្ហានេះបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ 

    Tinder បានអនុម័តយកគោលការណ៍ខាងក្រោមសម្រាប់ការរំលោភលើសិទ្ធិអ្នកនិពន្ធ ដោយអនុលោមទៅតាមច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធសហសវត្សរ៍ឌីជីថល ("DMCA")។ ប្រសិនបើអ្នកជឿថា ខ្លឹមសារសមាជិកណាម្នាក់ ឬខ្លឹមសាររបស់យើងរំលោភលើសិទ្ធិកម្មសិទ្ធិបញ្ញារបស់អ្នក សូមផ្ដល់ការជូនដំណឹងដោយធ្វើការចោទប្រកាន់ពីការរំលោភសិទ្ធិនេះ ("ការជូនដំណឹងអំពីការដកចេញតាមច្បាប់ DMCA") ដោយរួមបញ្ចូលនូវចំណុចដូចខាងក្រោម៖

    • ហត្ថលេខាផ្ទាល់ដៃ ឬហត្ថលេខាអេឡិចត្រូនិករបស់បុគ្គលដែលទទួលបានការអនុញ្ញាតឱ្យធ្វើសកម្មភាពជំនួសមុខម្ចាស់នៃសិទ្ធិផ្ដាច់មុខ ដែលត្រូវបានគេចោទប្រកាន់អំពីការរំលោភសិទ្ធិ

    • អត្តសញ្ញាណនៃស្នាដៃដែលជាប់សិទ្ធិអ្នកនិពន្ធ ដែលត្រូវបានគេអះអាងថា ត្រូវបានរំលោភសិទ្ធិ ឬប្រសិនបើមានស្នាដៃជាប់សិទ្ធិអ្នកនិពន្ធជាច្រើននៅលើគេហទំព័រអនឡាញតែមួយ ត្រូវបានដាក់បញ្ចូលទៅក្នុងការជូនដំណឹងតែមួយ ត្រូវប្រើបញ្ជីតំណាងនៃស្នាដៃទាំងនោះ

    • អត្តសញ្ញាណនៃសម្ភារៈដែលត្រូវបានគេអះអាងថាកំពុងរងការរំលោភសិទ្ធិ ឬស្ថិតក្រោមសកម្មភាពនៃការរំលោភសិទ្ធិ ហើយដែលនឹងត្រូវធ្វើការដកចេញ ឬបិទដំណើរការមិនឱ្យចូលទៅប្រើ ព្រមទាំងព័ត៌មានគ្រប់គ្រាន់សមស្របដើម្បីឱ្យអ្នកផ្តល់សេវាអាចកំណត់ទីតាំងសម្ភារៈនោះបាន។

    • ព័ត៌មានគ្រប់គ្រាន់សមស្របដើម្បីឱ្យអ្នកផ្តល់សេវាអាចទាក់ទងទៅអ្នកបាន ដូចជា អាសយដ្ឋាន លេខទូរសព្ទ និងអ៊ីមែល (ប្រសិនបើមាន)

    • សេចក្តីអះអាងដែលថា អ្នកមានជំនឿដោយសុទ្ធចិត្តថា ការប្រើប្រាស់សម្ភារៈក្នុងលក្ខណៈដែលគេបានលើកឡើងនោះ មិនទទួលបានការអនុញ្ញាតពីម្ចាស់នៃសិទ្ធិអ្នកនិពន្ធ ភ្នាក់ងាររបស់ខ្លួន ឬដោយច្បាប់នោះទេ និង

    • សេចក្តីអះអាងស្ថិតក្រោមទោសទណ្ឌនៃបទភូតភរដែលបញ្ជាក់ថា ព័ត៌មាននៅក្នុងការជូនដំណឹងនេះ គឺពិតជាត្រឹមត្រូវ ហើយអ្នកទទួលបានការអនុញ្ញាតឱ្យធ្វើសកម្មភាពតាងនាមឱ្យម្ចាស់នៃសិទ្ធិផ្តាច់មុខ ដែលត្រូវបានគេចោទប្រកាន់ថាបានរំលោភសិទ្ធិ។

    រាល់ការជូនដំណឹងអំពីការដកចេញតាមច្បាប់ DMCA គប្បីផ្ញើទៅកាន់ copyright@match.com, ដោយទូរសព្ទទៅលេខ 214-576-3272 ឬតាមរយៈសំបុត្រទៅកាន់អាសយដ្ឋានដូចតទៅនេះ៖ Copyright Compliance Department c/o Tinder Legal, 8750 N. Central Expressway, Dallas, Texas 75231។ Tinder នឹងបិទបញ្ចប់គណនីទាំងឡាយរបស់អ្នកដែលរំលោភបំពានម្ដងហើយម្ដងទៀត។

  13. 13. ការផ្សាយពាណិជ្ជកម្ម និងខ្លឹមសាររបស់ភាគីទីបី

    អ្នកអាចនឹងឃើញមានការផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយពីភាគីទីបីនៅលើសេវាកម្មរបស់យើង។ Tinder ពុំបានគាំទ្រ ហើយក៏មិនទទួលខុសត្រពោះអន្តរកម្មរបស់អ្នកជាមួយនឹងផលិតផល ឬសេវាកម្មទាំងនោះដែរ។

    សេវាកម្មរបស់យើងអាចនឹងមានការផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយពីភាគីទីបី និងតំណភ្ជាប់ទៅកាន់គេហទំព័រ ឬប្រភពព័ត៌មានដទៃផ្សេងទៀត។ លើសពីនេះ សេវាកម្មរបស់យើងអាចនឹងអនុញ្ញាតឱ្យអ្នកមើលពាណិជ្ជកម្មជាថ្នូរនឹងវត្ថុនិម្មិត។ Tinder ពុំធានាថា អ្នកនឹងមានសិទ្ធិគ្រប់ពេលក្នុងការមើលពាណិជ្ជកម្មបែបនេះទេ ហើយក៏ពុំធានាថា ការផ្សាយពាណិជ្ជកម្មបែបនេះនឹងមានផ្ដល់ជូនដែរ។ Tinder ក៏អាចផ្តល់ការយោង ឬតំណដែលមិនមែនពាណិជ្ជកម្ម ទៅកាន់ភាគីទីបី នៅក្នុងខ្លឹមសាររបស់ខ្លួនផងដែរ។ Tinder ពុំទទួលខុសត្រូវចំពោះលទ្ធភាពផ្ដល់ជូន (ឬកង្វះខាតនៃការផ្ដល់ជូន) ប្រភពព័ត៌មាន ឬគេហទំព័រខាងក្រៅទាំងឡាយ ឬខ្លឹមសាររបស់ពួកគេឡើយ។ លើសពីនេះ Tinder ពុំទទួលខុសត្រូវ (ហើយក៏មិនគាំទ្រចំពោះ) ផលិតផល ឬសេវាកម្មទាំងឡាយដែលអាចនឹងមានផ្តល់ជូនដោយប្រភពព័ត៌មាន ឬគេហទំព័ររបស់ភាគីទីបីឡើយ។ ប្រសិនបើអ្នកជ្រើសរើសធ្វើអន្តរកម្មជាមួយភាគីទីបីដែលមានតាមរយៈសេវាកម្មរបស់យើង នោះលក្ខខណ្ឌរបស់ភាគីទាំងនោះ នឹងគ្រប់គ្រងលើទំនាក់ទំនងរបស់ពួកគេជាមួយអ្នក។ Tinder មិនទទួលខុសត្រូវ ឬរ៉ាប់រងចំពោះលក្ខខណ្ឌ ឬសកម្មភាពរបស់ភាគីទីបីនោះទេ។

  14. 14. ដែនកំណត់នៃទំនួលខុសត្រូវ

    ការទទួលខុសត្រូវរបស់ Tinder ត្រូវបានកំណត់ត្រឹមវិសាលភាពអតិបរមាដែលអនុញ្ញាតដោយច្បាប់ដែលអាចអនុវត្តបានប៉ុណ្ណោះ។

    ក្នុងវិសាលភាពពេញលេញដែលអនុញ្ញាតដោយច្បាប់ដែលអាចអនុវត្តបាន គ្មានករណីណាមួយដែល TINDER ក្រុមហ៊ុនបុត្រសម្ព័ន្ធ និយោជិត ម្ចាស់អាជ្ញាប័ណ្ណ ឬអ្នកផ្ដល់សេវារបស់ខ្លួន ត្រូវទទួលខុសត្រូវចំពោះការខូចខាតដោយប្រយោល សំណងដោយផលវិបាកបានបង្កឡើង សំណងទូទាត់ជំងឺចិត្ត សំណងជំងឺចិត្តបន្ទាប់បន្សំ សំណងពិសេស សំណងជំងឺចិត្តជាការព្រមាន សំណងដែលបានព្រមព្រៀងជាមុន ឬសំណងជាទឹកប្រាក់បន្ថែម រួមមានជាអាទិ៍ ការខាតបង់ប្រាក់ចំណេញ មិនថាកើតឡើងដោយផ្ទាល់ឬដោយប្រយោល ឬការបាត់បង់ទិន្នន័យ ការប្រើប្រាស់ កេរ្តិ៍ឈ្មោះអាជីវកម្ម ឬការបាត់បង់ទ្រព្យអរូបីផ្សេងទៀត ដែលបណ្ដាលមកពី (I) ការចូលប្រើ ឬការប្រើប្រាស់របស់អ្នក ឬការមិនអាចចូលប្រើ ឬប្រើប្រាស់សេវាកម្មនោះ (II) ការប្រព្រឹត្ត ឬខ្លឹមសាររបស់អ្នកប្រើប្រាស់ទាំងឡាយ (រួមមានជាអាទិ៍ ខ្លឹមសារដែលបានកំណត់ខាងលើថាជា 'ខ្លឹមសារសមាជិក' ឬ 'ខ្លឹមសាររបស់អ្នក') ឬរបស់ភាគីទីបីនៅលើ ឬតាមរយៈសេវាកម្មទាំងឡាយរបស់បុត្រសម្ព័ន្ធរបស់យើង ឬជាប់ពាក់ព័ន្ធនឹងសេវាកម្មទាំងនោះ ឬ (III) ការចូលប្រើ ការប្រើប្រាស់ ឬការកែប្រែដោយគ្មានការអនុញ្ញាតនូវខ្លឹមសាររបស់អ្នក ទោះបីជា TINDER ទទួលបានការណែនាំអំពីលទ្ធផលនៃសំណងការខូចខាតទាំងនោះក៏ដោយ។

    ក្នុងវិសាលភាពពេញលេញដែលអនុញ្ញាតដោយច្បាប់ដែលអាចអនុវត្តបាន គ្មានករណីណាមួយដែលទំនួលខុសត្រូវសរុបរួមរបស់ Tinder ចំពោះអ្នកសម្រាប់ការទាមទារទាំងអស់ដែលពាក់ព័ន្ធនឹងសេវាកម្ម នឹងមានចំនួនលើសពី (A) $100 ដុល្លារអាមេរិក ឬ (B) ចំនួនដែលអ្នកបានទូទាត់រួច (ប្រសិនបើមាន) ទៅឱ្យ Tinder សម្រាប់សេវាកម្មនោះ ក្នុងអំឡុងពេលម្ភៃបួន (24) ខែ ភ្លាមៗនៅមុនកាលបរិច្ឆេទដែលអ្នកដាក់បណ្ដឹង មជ្ឈត្តកម្ម ឬនីតិវិធីផ្លូវច្បាប់ផ្សេងទៀតលើកទីមួយប្រឆាំងនឹង Tinder មិនថាតាមលក្ខខន្តិកៈ (តាមផ្លូវច្បាប់ ឬតាមសមធម៌) នៅតុលាការណាមួយនោះទេ។

    ដែនកំណត់នៃសំណងការខូចខាតដែលមានចែងក្នុងប្រយោគមុននេះត្រូវអនុវត្ត (i) ដោយមិនគិតពីមូលដ្ឋានដែលការទទួលខុសត្រូវនោះពឹងផ្អែកលើនោះទេ (មិនថាជាការមិនបានបំពេញករណីកិច្ច កិច្ចសន្យា អំពើអនីត្យានុកូល លក្ខន្តិកៈ ឬករណីផ្សេងទៀតឡើយ) (ii) ដោយមិនគិតពីប្រភេទនៃការរំលោភលើសិទ្ធិ បុព្វសិទ្ធិ ឬកាតព្វកិច្ចឡើយ និង (iii) ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទាំងអស់ សេវាកម្ម និងកិច្ចព្រមព្រៀងនេះ។

    បញ្ញត្តិស្ដីពីដែនកំណត់នៃការទទួលខុសត្រូវ ដែលមានចែងក្នុងផ្នែកទី 14 នេះ នឹងត្រូវអនុវត្ត ទោះបីជាដំណោះស្រាយតាមផ្លូវច្បាប់របស់អ្នកស្ថិតក្រោមកិច្ចព្រមព្រៀងនេះ មិនបានជោគជ័យទៅតាមគោលបំណងសំខាន់នៃដំណោះស្រាយទាំងនោះក៏ដោយ។ ដែនយុត្តាធិការមួយចំនួនមិនអនុញ្ញាតឱ្យមានដែនកំណត់សំណងការខូចខាតជាក់លាក់នោះទេ ដូច្នេះហើយ ដែនកំណត់មួយចំនួន ឬទាំងអស់នៅក្នុងផ្នែកនេះ អាចនឹងមិនអនុវត្តចំពោះអ្នកនោះទេ។

  15. 15. ការដោះស្រាយវិវាទ

    ក្នុងករណីដែលយើងមានវិវាទផ្លូវច្បាប់ដែលមិនគួរនឹងកើតមាន គូភាគីយល់ព្រមអនុវត្តដូចតទៅនេះ លើកលែងតែចំណុចណាដែលត្រូវបានហាមឃាត់ដោយច្បាប់ជាធរមាន។

    15a. ដំណើរការនៃការដោះស្រាយវិវាទក្រៅផ្លូវការ

    ប្រសិនបើអ្នកមិនពេញចិត្តនឹងសេវាកម្មរបស់យើងដោយសារហេតុផលណាមួយ សូមទាក់ទងទៅផ្នែកសេវាអតិថិជនរបស់ Tinder ជាមុនសិន ដើម្បីឱ្យយើងអាចសាកល្បងដោះស្រាយក្ដីកង្វល់របស់អ្នក ដោយមិនចាំបាច់ត្រូវការជំនួយពីខាងក្រៅ។ ប្រសិនបើអ្នកជ្រើសរើសបន្តវិវាទ ការទាមទារ ឬភាពចម្រូងចម្រាសប្រឆាំងនឹង Tinder នោះលក្ខខណ្ឌទាំងនេះនឹងត្រូវអនុវត្ត។ សម្រាប់គោលបំណងនៃដំណើរការដោះស្រាយវិវាទ និងនីតិវិធីមជ្ឈត្តកម្មដែលមានចែងក្នុងផ្នែកទី 15, ពាក្យ "Tinder" ត្រូវរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ពន្ធ បុគ្គលិក ម្ចាស់អាជ្ញាបណ្ណ និងអ្នកផ្តល់សេវារបស់យើង។

    Tinder ឱ្យតម្លៃទៅលើទំនាក់ទំនងរបស់ខ្លួនជាមួយអ្នក ហើយធ្វើការសាទរចំពោះអត្ថប្រយោជន៍ទៅវិញទៅមកដែលទទួលបានពីការដោះស្រាយវិវាទក្រៅផ្លូវការ។ “វិវាទ” សំដៅដល់ជម្លោះ ការទាមទារ ឬភាពចម្រូងចម្រាសណាមួយរវាងអ្នក និង Tinder ដែលកើតចេញពី ឬពាក់ព័ន្ធក្នុងលក្ខណៈណាមួយទៅនឹងកិច្ចព្រមព្រៀងនេះ (រួមទាំងការចោទប្រកាន់ថាបានបំពានលើកិច្ចព្រមព្រៀងនេះផង) សេវាកម្ម ឬទំនាក់ទំនងរបស់យើងជាមួយអ្នក។ ពាក្យ “វិវាទ” ដែលបានប្រើក្នុងកិច្ចព្រមព្រៀងនេះ ត្រូវមានអត្ថន័យទូលំទូលាយបំផុតតាមដែលអាចធ្វើទៅបាន ហើយត្រូវរួមបញ្ចូលនូវការទាមទារដែលកើតឡើងមុនពេលមានកិច្ចព្រមព្រៀងនេះ ឬកិច្ចព្រមព្រៀងពីមុនណាមួយ, ការទាមទារដែលកើតឡើងក្នុងអំឡុងពេលនៃកិច្ចព្រមព្រៀងនេះ និងការទាមទារដែលកើតឡើងបន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងនេះ (លើកលែងតែកិច្ចព្រមព្រៀងនេះត្រូវបានជំនួសដោយកិច្ចព្រមព្រៀងក្រោយៗទៀតដែលធ្វើឡើងរវាងអ្នក និង Tinder)។

    ប្រសិនបើអ្នកមានវិវាទជាមួយ Tinder ("វិវាទរបស់អ្នក") មុនពេលបន្តវិវាទរបស់អ្នកជាផ្លូវការតាមមជ្ឈត្តកម្ម ឬតុលាការផ្នែកបណ្ដឹងទាមទារតូចតាច អ្នកយល់ព្រមផ្ញើការជូនដំណឹងលម្អិត ("ការជូនដំណឹង") ជាមុនសិនមក CT Corporation, c/o Tinder, 1209 Orange Street, City of Wilmington, County of New Castle, Delaware 19801, USA។ ប្រសិនបើ Tinder មានវិវាទជាមួយអ្នក ("វិវាទរបស់ Tinder") នោះ Tinder យល់ព្រមផ្ញើការជូនដំណឹងទៅអ្នកជាមុនសិន តាមអាសយដ្ឋានអ៊ីមែលថ្មីបំផុតរបស់អ្នក ដែលរក្សាទុកជាមួយយើង ឬតាមព័ត៌មានទំនាក់ទំនងផ្សេងទៀតដែលពាក់ព័ន្ធនឹងគណនីរបស់អ្នក បើគ្មានអាសយដ្ឋានអ៊ីមែលរក្សាទុកនោះទេ។

    ការជូនដំណឹងរបស់អ្នក ត្រូវតែមានព័ត៌មានទាំងអស់ ដូចតទៅនេះ៖ (1) ឈ្មោះពេញរបស់អ្នក (2) ព័ត៌មានដែលអាចឱ្យ Tinder កំណត់អត្តសញ្ញាណគណនីរបស់អ្នកបាន រួមមានរូបភាព ឬរូបថតអេក្រង់នៃប្រូហ្វាល់របស់អ្នក អាសយដ្ឋាន លេខទូរសព្ទដៃ អាសយដ្ឋានអ៊ីមែលរបស់អ្នក និងថ្ងៃខែឆ្នាំកំណើតដែលអ្នកបានប្រើដើម្បីចុះឈ្មោះបង្កើតគណនីរបស់អ្នក (ប្រសិនបើមាន) និង (3) ខ្លឹមសារលម្អិតនៃវិវាទរបស់អ្នក រួមមានលក្ខណៈ និងមូលដ្ឋានអង្គហេតុនៃការទាមទាររបស់អ្នក និងសំណងដែលអ្នកចង់បាន ដោយមានការគិតគូរទៅតាមការខូចខាតដែលអ្នកបានចោទប្រកាន់ (ប្រសិនបើមាន)។ អ្នកត្រូវតែចុះហត្ថលេខាលើការជូនដំណឹងនេះដោយផ្ទាល់ ដើម្បីឱ្យវាមានប្រសិទ្ធភាព។ ដូចគ្នាដែរ ការជូនដំណឹងអំពីវិវាទរបស់ Tinder ត្រូវតែចែងអំពីខ្លឹមសារលម្អិតនៃវិវាទរបស់ Tinder ដោយត្រូវរួមបញ្ចូលនូវលក្ខណៈ និងមូលដ្ឋានអង្គហេតុនៃការទាមទាររបស់ខ្លួន និងសំណងដែលខ្លួនចង់បាន ដោយមានការគិតគូរទៅតាមការខូចខាតរបស់យើង (ប្រសិនបើមាន)។

    អ្នក និង Tinder យល់ព្រមធ្វើការចរចាដោយសុទ្ធចិត្ត ដោយខំប្រឹងធ្វើយ៉ាងណាដើម្បីដោះស្រាយវិវាទនេះ។ ជាផ្នែកមួយនៃការចរចាដោយសុទ្ធចិត្តទាំងនេះ Tinder អាចនឹងស្នើសុំឱ្យមានការជួបគ្នាតាមទូរសព្ទជាមួយអ្នក ដើម្បីពិភាក្សាអំពីវិវាទរបស់អ្នក ហើយអ្នកយល់ព្រមចូលរួមដោយផ្ទាល់ ជាមួយនឹងមេធាវីរបស់អ្នក ប្រសិនបើអ្នកត្រូវបានតំណាងដោយមេធាវី។ ដូចគ្នានេះដែរ អ្នកអាចស្នើសុំការជួបគ្នាតាមទូរសព្ទ ដើម្បីពិភាក្សាអំពីវិវាទរបស់ Tinder ជាមួយអ្នក ហើយ Tinder យល់ព្រមឱ្យមានតំណាងម្នាក់ចូលរួម។ (ដើម្បីជៀសវាងការភាន់ច្រឡំ បើសិនអ្នកដាក់បញ្ចូនសេចក្តីជូនដំណឹងដើម្បីទាក់ទងនឹងការបិទបញ្ចប់គណនីរបស់អ្នក ដូចដែលបានចែងក្នុងផ្នែកទី 4 ខាងលើ វិវាទនោះមិនមែនជាវិវាទរបស់ Tinder ជាមួយអ្នកទេ។) ដំណើរការក្រៅផ្លូវការនេះ គួរឈានទៅសម្រេចបាននូវការដោះស្រាយវិវាទនោះ។

    ក៏ប៉ុន្តែ ប្រសិនបើវិវាទនោះមិនត្រូវបានដោះស្រាយក្នុងរយៈពេល 60 ថ្ងៃបន្ទាប់ពីទទួលបានការជូនដំណឹងពេញលេញទាំងស្រុងទេ ហើយគូភាគីមិនបានព្រមព្រៀងគ្នាចំពោះការពន្យារពេលនៃការដោះស្រាយវិវាទក្រៅផ្លូវការនេះទេ នោះអ្នក ឬ Tinder អាចចាប់ផ្ដើមដំណើរការមជ្ឈត្តកម្ម (ស្ថិតក្រោមសិទ្ធិរបស់ភាគីម្ខាងក្នុងការជ្រើសរើសតុលាការផ្នែកបណ្ដឹងទាមទារតូចតាច ដូចមានចែងខាងក្រោម)។ ការបញ្ចប់ការដោះស្រាយវិវាទក្រៅផ្លូវការនេះ គឺជាលក្ខខណ្ឌមួយមុននឹងដាក់ពាក្យទាមទារឱ្យមានមជ្ឈត្តកម្ម ឬតុលាការផ្នែកបណ្ដឹងទាមទារតូចតាច (លើកលែងតែក្នុងវិសាលភាពដែលតុលាការរកឃើញថា "ច្បាប់ស្ដីពីការបញ្ចប់មជ្ឈត្តកម្មដោយបង្ខំចំពោះករណីបៀតបៀន និងរំលោភបំពានផ្លូវភេទ" ត្រូវបានអនុវត្ត)។ ការខកខានមិនបានអនុវត្តដូចនេះ គឺជាការបំពានលើកិច្ចព្រមព្រៀងនេះ។ អាជ្ញាយុកាល និងកាលបរិច្ឆេទកំណត់នៃថ្លៃដាក់ពាក្យបណ្ដឹងណាមួយ នឹងត្រូវគិតប្រាក់ នៅពេលអ្នក និង Tinder ចូលរួមនៅក្នុងដំណើរការដោះស្រាយវិវាទក្រៅផ្លូវការនេះ។ ប្រសិនបើមិនមានការហាមឃាត់ដោយច្បាប់ជាធរមានទេ អ្នកផ្តល់សេវាមជ្ឈត្តកម្ម ពោលគឺ មជ្ឈត្តកម្មនិងសន្ធានកម្មជាតិ (ហៅកាត់ថា “NAM”) នឹងមិនត្រូវទទួលយក ឬចាត់ចែងតាមការទាមទារឱ្យមានមជ្ឈត្តកម្មណាមួយឡើយ ហើយត្រូវបិទមជ្ឈត្តកម្មណាមួយតាមលក្ខណៈរដ្ឋបាល លើកលែងតែភាគីដែលទាមទារឱ្យមានមជ្ឈត្តកម្មនោះ អាចបញ្ជាក់ជាលាយលក្ខណ៍អក្សរបានថា លក្ខខណ្ឌនៃដំណើរការដោះស្រាយវិវាទក្រៅផ្លូវការនេះត្រូវបានបំពេញតាមទាំងស្រុង។ តុលាការនៃដែនយុត្តាធិការដែលមានសមត្ថកិច្ច ត្រូវមានសិទ្ធិអំណាចក្នុងការអនុវត្តបញ្ញត្តិនេះ និងបង្គាប់ឱ្យមាននីតិវិធីមជ្ឈត្តកម្មណាមួយ ឬបញ្ជូនទៅតុលាការផ្នែកបណ្ដឹងទាមទារតូចតាច ទៅតាមការគួរ។

    រាល់ការផ្តល់ជូន ការសន្យា ការប្រព្រឹត្ត និងការអះអាងទាំងអស់ ដែលបានធ្វើឡើងនៅក្នុងដំណើរការនៃការដោះស្រាយវិវាទក្រៅផ្លូវការដោយភាគីណាមួយ ភ្នាក់ងារ បុគ្គលិក និងមេធាវីរបស់ភាគីនោះ គឺជាការសម្ងាត់ ហើយមិនអាចអនុញ្ញាតចំពោះគោលបំណងណាមួយនៅក្នុងនីតិវិធីក្រោយៗទៀតបានឡើយ (លើកលែងតែវិសាលភាពដែលតម្រូវឱ្យមាន ដើម្បីបញ្ជាក់ជាលាយលក្ខណ៍អក្សរថា ភាគីនោះបានបំពេញតាមលក្ខខណ្ឌតម្រូវនៃដំណើរការដោះស្រាយវិវាទក្រៅផ្លូវការនេះ មុនពេលចាប់ផ្តើមមជ្ឈត្តកម្មដោយ NAM) ឱ្យតែភស្តុតាងដែលអាចអនុញ្ញាតបាន ឬអាចរកឃើញបាននោះ មិនត្រូវបានចាត់ទុកថា មិនអាចអនុញ្ញាតបាន ឬមិនអាចរកឃើញបាន។

    15b. សំណងលក្ខណៈបុគ្គល៖ ការលះបង់សិទ្ធិប្ដឹងតាងនាមក្រុម និងការជំនុំជម្រះក្ដីដោយគណៈវិនិច្ឆយ

    ក្នុងវិសាលភាពពេញលេញដែលច្បាប់អនុញ្ញាត ទាំងអ្នក និង TINDER លះបង់សិទ្ធិទទួលការជំនុំជម្រះក្តីដោយគណៈវិនិច្ឆយ និងសិទ្ធិដំណើរការបណ្ដឹងវិវាទនៅក្នុងតុលាការ ដោយជ្រើសរើសយកមជ្ឈត្តកម្មលក្ខណៈបុគ្គល (លើកលែងតែតុលាការរកឃើញថា "ច្បាប់ស្ដីពីការបញ្ចប់មជ្ឈត្តកម្មដោយបង្ខំចំពោះករណីបៀតបៀន និងរំលោភបំពានផ្លូវភេទ" ត្រូវបានអនុវត្ត)។ ទាំងអ្នក និង TINDER លះបង់សិទ្ធិក្នុងការដាក់បណ្ដឹង ឬចូលរួមក្នុងបណ្ដឹងតាងនាមក្រុម ប្រឆាំងនឹងគ្នាទៅវិញទៅមក ឬបើមិនដូច្នោះទេ ស្វែងរកសំណងដោយឈរលើមូលដ្ឋានតំណាងឱ្យក្រុម រួមទាំងបណ្ដឹងកំពុងរង់ចាំចំណាត់ការនាពេលបច្ចុប្បន្នប្រឆាំងនឹង TINDER ផងដែរ។ ក្នុងវិសាលភាពពេញលេញដែលច្បាប់អាចអនុញ្ញាត នឹងគ្មានសិទ្ធិ ឬសិទ្ធិអំណាចសម្រាប់ការទាមទារណាមួយឱ្យមានមជ្ឈត្តកម្ម ឬដំណើរការបណ្ដឹងដោយឈរមូលដ្ឋានតំណាងឱ្យក្រុម សមូហភាព ជាតំណាង រួមបញ្ចូលគ្នា ឬអគ្គរដ្ឋអាជ្ញាលក្ខណៈឯកជនឡើយ។

    មជ្ឈត្តករអាចសម្រេចផ្ដល់សំណងដូចគ្នានឹងការសម្រេចនៅក្នុងតុលាការដែរ ដរាបណាមជ្ឈត្តករអាចសម្រេចផ្តល់តែសំណងជាចុងក្រោយប៉ុណ្ណោះ (រួមមាន សំណងដោយការបង្គាប់ ឬការប្រកាស) ទៅឱ្យភាគីបុគ្គលដែលស្វែងរកសំណង និងតែក្នុងវិសាលភាពចាំបាច់ ដើម្បីផ្ដល់សំណងជាចុងក្រោយដែលអះអាងដោយការទាមទារពីភាគីបុគ្គលនោះប៉ុណ្ណោះ។ មជ្ឈត្តករមិនអាចសម្រេចផ្តល់សំណងជាចុងក្រោយទៅឱ្យ ប្រឆាំងនឹង ឬតាងនាមឱ្យនរណាម្នាក់ដែលមិនមែនជាភាគីនៃមជ្ឈត្តកម្ម ដោយឈរមូលដ្ឋានតំណាងឱ្យក្រុម សមូហភាព ជាតំណាង ឬអគ្គរដ្ឋអាជ្ញាលក្ខណៈឯកជនឡើយ។

    ប្រសិនបើតុលាការកំណត់ថា ការហាមប្រាមណាមួយនៅក្នុងកថាខណ្ឌនេះ មិនអាចអនុវត្តបានចំពោះការទាមទារ ឬការស្នើសុំសំណងជាក់លាក់ណាមួយ (ដូចជា ការស្នើសុំអធិបញ្ជាជាសាធារណៈជាដើម) ហើយរាល់ការប្ដឹងតវ៉ាចំពោះសេចក្ដីសម្រេចនោះ ត្រូវតែមានការបញ្ជាក់អះអាង ហើយសេចក្ដីសម្រេចនោះនឹងក្លាយជាសេចក្ដីសម្រេចចុងក្រោយ បន្ទាប់មក អ្នក និង TINDER យល់ព្រមថា ការទាមទារ ឬការស្នើសុំសំណងជាក់លាក់នោះ នឹងត្រូវដំណើរការនៅក្នុងតុលាការ ប៉ុន្តែត្រូវស្ថិតក្រោមការរង់ចាំមជ្ឈត្តកម្មលក្ខណៈបុគ្គល ចំពោះការទាមទារដែលអ្នកបានដាក់ប្ដឹង។ ប្រសិនបើកថាខណ្ឌជាក់លាក់នេះ ត្រូវបានរកឃើញថា មិនអាចអនុវត្តបាន នោះបញ្ញត្តិមជ្ឈត្តកម្មនេះទាំងមូល (លើកលែងតែការលះបង់សិទ្ធិជំនុំជម្រះក្ដីដោយគណៈវិនិច្ឆយ និងដំណើរការដោះស្រាយវិវាទក្រៅផ្លូវការ) នឹងត្រូវចាត់ទុកជាមោឃៈ។ កថាខណ្ឌនេះ គឺជាផ្នែកសំខាន់មួយនៃកិច្ចព្រមព្រៀងមជ្ឈត្តកម្មនេះ។

    15c. ការដោះស្រាយវិវាទតាមរយៈមជ្ឈត្តកម្ម ឬតុលាការសម្រាប់បណ្ដឹងទាមទារតូចតាច

    វិវាទណាមួយ (ដែលមិនបានដោះស្រាយក្រៅផ្លូវការដោយផ្នែកសេវាអតិថិជនរបស់ Tinder ឬតាមដំណើរការដោះស្រាយវិវាទក្រៅផ្លូវការដូចដែលមានចែងនៅក្នុងផ្នែករង 15a ខាងលើទេ) នឹងត្រូវដោះស្រាយផ្ដាច់មុខតាមរយៈ "មជ្ឈត្តកម្មលក្ខណៈបុគ្គលដែលភ្ជាប់កាតព្វកិច្ច" លើកលែងតែប្រភេទវិវាទដូចខាងក្រោម៖

    1. វិវាទដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការផ្នែកបណ្ដឹងទាមទារតូចតាច៖ អ្នកឬ Tinder អាចជ្រើសរើសឱ្យមានសវនាការអំពីការទាមទារលក្ខណៈបុគ្គលនៅតុលាការផ្នែកបណ្ដឹងទាមទារតូចតាច។ ប្រសិនបើសំណើសុំបន្តនៅក្នុងតុលាការផ្នែកបណ្ដឹងទាមទារសំណងតូចតាច ត្រូវបានធ្វើឡើងបន្ទាប់ពីមជ្ឈត្តកម្មត្រូវបានផ្តួចផ្តើម ប៉ុន្តែមុនពេលមជ្ឈត្តករត្រូវបានតែងតាំងនោះ មជ្ឈត្តកម្មបែបនេះនឹងត្រូវបិទតាមលក្ខណៈរដ្ឋបាលដោយអ្នកផ្តល់មជ្ឈត្តកម្ម (ឧ. NAM)។ ពុំមានការសម្រេចណាមួយដែលធ្វើឡើងដោយតុលាការផ្នែកបណ្ដឹងទាមទារសំណងតូចតាច នឹងមានឥទ្ធិពលជាមុន នៅក្នុងនីតិវិធីណាមួយដែលពាក់ព័ន្ធនឹង Tinder និងបុគ្គលម្នាក់ផ្សេងទៀតក្រៅពីអ្នកឡើយ។ ក្នុងករណីដែលតុលាការផ្នែកបណ្ដឹងទាមទារសំណងតូចតាច កំណត់ជាក់លាក់ថា ខ្លួនគ្មានយុត្តាធិការក្នុងការបើកសវនាការអំពីវិវាទនោះទេ អ្នក និង Tinder ត្រូវដោះស្រាយវិវាទនោះតាមមជ្ឈត្តកម្មក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។ ក្នុងករណីដែលតុលាការផ្នែកបណ្ដឹងទាមទារតូចតាច រក្សាយុត្តាធិការលើការទាមទារជាក់លាក់មួយចំនួន ការទាមទារទាំងនោះនឹងបន្តដំណើរការនៅក្នុងតុលាការផ្នែកបណ្ដឹងទាមទារសំណងតូចតាចជាមុនសិន។ ប្រសិនបើមានការទាមទារបន្ថែមដែលមិនស្ថិតនៅក្នុងយុត្តាធិការរបស់តុលាការផ្នែកបណ្ដឹងទាមទារសំណងតូចតាច អ្នក និង Tinder ត្រូវដោះស្រាយការទាមទារដែលនៅសល់នៃវិវាទនោះតាមមជ្ឈត្តកម្មក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។

    2. វិវាទអំពីថាតើវិវាទមួយស្ថិតនៅក្នុងយុត្តាធិការរបស់តុលាការផ្នែកបណ្ដឹងទាមទារសំណងតូចតាចឬអត់៖ ភាពចម្រូងចម្រាសទាក់ទងនឹងយុត្តាធិការរបស់តុលាការផ្នែកបណ្ដឹងទាមទារសំណងតូចតាច នឹងត្រូវកំណត់ផ្ដាច់មុខដោយតុលាការផ្នែកបណ្ដឹងទាមទារសំណងតូចតាចនោះ។ ប្រសិនបើតុលាការផ្នែកបណ្ដឹងទាមទារសំណងតូចតាចមិនអាច ឬមិនមានឆន្ទៈក្នុងការដោះស្រាយភាពចម្រូងចម្រាសបែបនេះទេ ការមិនចុះសម្រុងគ្នាអំពីថាតើវិវាទស្ថិតនៅក្នុងយុត្តាធិការរបស់តុលាការផ្នែកបណ្ដឹងទាមទារសំណងតូចតាចឬអត់ អាចត្រូវបានដោះស្រាយនៅក្នុងតុលាការនៃដែនយុត្តាធិការដែលមានសមត្ថកិច្ច។ ប្រសិនបើអ្នក ឬ Tinder ជំទាស់នឹងការជ្រើសតាំងតុលាការផ្នែកបណ្ដឹងទាមទារសំណងតូចតាចនៅក្នុងវិវាទរបស់អ្នក ហើយតុលាការនៃដែនយុត្តាធិការដែលមានសមត្ថកិច្ច កំណត់ថា ការជ្រើសតាំងតុលាការផ្នែកបណ្ដឹងទាមទារសំណងតូចតាច គឺមិនអាចអនុវត្តបាន ដូច្នេះការជ្រើសតាំងនោះ នឹងត្រូវកាត់ចេញពីកិច្ចព្រមព្រៀងនេះ ពាក់ព័ន្ធនឹងវិវាទរបស់អ្នក។ ក៏ប៉ុន្តែ ការសម្រេចរបស់តុលាការបែបនេះ មិនត្រូវពិចារណា ឬចាត់ទុកថាជាការភ្ជាប់កាតព្វកិច្ច ឬមានឥទ្ធិពលជាមុន ទាក់ទងនឹងនីតិវិធីណាមួយពាក់ព័ន្ធនឹង Tinder និងបុគ្គលផ្សេងទៀតក្រៅពីអ្នកឡើយ។

    3. ក្នុងវិសាលភាពដែលការទាមទាររបស់អ្នកត្រូវបានគ្របដណ្តប់ដោយ "ច្បាប់ស្ដីពីការបញ្ចប់មជ្ឈត្តកម្មដោយបង្ខំចំពោះករណីបៀតបៀន និងរំលោភបំពានផ្លូវភេទ"៖ ប្រសិនបើតុលាការរកឃើញថា EFAA គ្របដណ្តប់ការទាមទាររបស់អ្នក ការទាមទារនោះអាចត្រូវបានដាក់បញ្ជូនទៅតុលាការស្របតាមផ្នែកទី 17។

    4. វិវាទនៅក្នុងដែនយុត្តាធិការមួយចំនួន៖ ផ្នែករងណាមួយនៅក្នុងផ្នែកដោះស្រាយវិវាទនេះ ដែលត្រូវបានច្បាប់ហាមឃាត់ នឹងមិនត្រូវអនុវត្តចំពោះអ្នកប្រើប្រាស់ដែលរស់នៅក្នុងដែនយុត្តាធិការនោះទេ រួមទាំងផ្នែករង 15b, 15c, 15d និង 15e ផងដែរ ដែលមិនត្រូវអនុវត្តចំពោះអ្នកប្រើប្រាស់ដែលរស់នៅក្នុងសហភាពអឺរ៉ុប តំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ឬប្រទេសស្វ៊ីសឡើយ។ ប្រព័ន្ធសម្រាប់ដោះស្រាយវិវាទតាមអនឡាញនៃគណៈកម្មការអឺរ៉ុប អាចស្វែងរកបាននៅ https://consumer-redress.ec.europa.eu/index_en។ Tinder មិនចូលរួមក្នុងនីតិវិធីដោះស្រាយវិវាទនៅចំពោះមុខអង្គភាពមជ្ឈត្តកម្មរបស់អ្នកប្រើប្រាស់ឡើយ សម្រាប់អ្នកប្រើប្រាស់ដែលរស់នៅក្នុងសហភាពអឺរ៉ុប តំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ឬប្រទេសស្វីស។

    បញ្ហាផ្សេងទៀតទាំងអស់ (លើកលែងតែមានចែងនៅទីនេះ) គឺទុកឱ្យមជ្ឈត្តករជាអ្នកសម្រេចតែប៉ុណ្ណោះ រួមមានជាអាទិ៍ វិសាលភាព និងភាពអាចអនុវត្តបាននៃផ្នែកដោះស្រាយវិវាទនេះ ដូចជាសំណួរអំពីមជ្ឈត្តភាព សំណើណាមួយដើម្បីអនុវត្តនីតិវិធីនៅក្នុងតុលាការផ្នែកបណ្ដឹងទាមទារសំណងតូចតាច ដែលបានធ្វើឡើងបន្ទាប់ពីបានតែងតាំងមជ្ឈត្តកររួច ព្រមទាំងវិវាទណាមួយដែលមានភាគីម្ខាងជាអ្នកបំពាន ឬប្រព្រឹត្តខុសលើផ្នែកដោះស្រាយវិវាទនេះ ឬបានលះបង់សិទ្ធិមជ្ឈត្តកម្មយ៉ាងច្បាស់ ឬទាំងស្រុង។

    រាល់នីតិវិធីរបស់តុលាការណាមួយដើម្បីអនុវត្តផ្នែកដោះស្រាយវិវាទទី 15 នេះ រួមទាំងនីតិវិធីណាមួយដើម្បីធ្វើការបញ្ជាក់ កែប្រែ ឬលុបចោលសេចក្ដីសម្រេចរបស់មជ្ឈត្តកម្មផង ត្រូវតែចាប់ផ្តើមដោយអនុលោមទៅតាមផ្នែកទី 17។ ក្នុងករណីដែលផ្នែកដោះស្រាយវិវាទទី 15 ត្រូវបានចាត់ទុកថាមិនអាចអនុវត្តបានដោយសារមូលហេតុណាមួយ នោះបណ្ដឹងណាមួយប្រឆាំងនឹង Tinder (លើកលែងតែបណ្ដឹងរបស់តុលាការសម្រាប់បណ្ដឹងទាមទារតូចតាច) អាចនឹងចាប់ផ្តើមបានតែនៅក្នុងតុលាការសហព័ន្ធ ឬតុលាការរដ្ឋ ដែលមានទីតាំងនៅខោនធីដាល្លាស់ (Dallas County) នៃរដ្ឋតិចសាស់តែប៉ុណ្ណោះ។ អ្នកយល់ព្រមដោយគ្មានប្រកែកតវ៉ាចំពោះការអនុវត្តយុត្តាធិការផ្ទាល់ខ្លួនរបស់តុលាការចំពោះរូបអ្នក សម្រាប់គោលបំណងដែលបានលើកឡើង ហើយអ្នកលះបង់ការទាមទារណាមួយដែលថា តុលាការនោះមានដែនយុត្តាធិការដែលមានលក្ខណៈមិនអំណោយផល។

    15d. ពិធីសារមជ្ឈត្តកម្មលក្ខណៈបុគ្គល និងមជ្ឈត្តកម្មទ្រង់ទ្រាយធំ 

    ផ្នែករង 15d នេះ អនុវត្តចំពោះវិវាទដែលបានប្រគល់ជូនទៅ NAM បន្ទាប់ពីបានបញ្ចប់ទាំងស្រុងនូវដំណើរការដោះស្រាយវិវាទក្រៅផ្លូវការដូចបានរៀបរាប់នៅក្នុងផ្នែករង 15a ខាងលើ និងនៅពេលដែលអ្នក ឬ Tinder ពុំបានជ្រើសតាំងតុលាការសម្រាប់បណ្ដឹងទាមទារតូចតាច។ មជ្ឈត្តកម្មណាមួយរវាងអ្នក និង Tinder នឹងត្រូវគ្រប់គ្រងដោយ NAM ដោយអនុលោមទៅតាមវិធាន និងនីតិវិធីនៃការដោះស្រាយវិវាទលម្អិតស៊ីជម្រៅរបស់ NAM ("វិធានរបស់ NAM") ដែលចូលជាធរមាន នៅពេលដែលមានការដាក់ប្ដឹងទាមទារឱ្យមានមជ្ឈត្តកម្មទៅ NAM ដូចដែលបានកែប្រែដោយផ្នែកដោះស្រាយវិវាទទី 15 នេះ។ សម្រាប់ច្បាប់ថតចម្លងនៃវិធានរបស់ NAM សូមចូលទៅកាន់ វិធាន, ថ្លៃសេវានិងទម្រង់បែបបទ - មជ្ឈត្តកម្មនិងសន្ធានកម្មជាតិ ឬទាក់ទងទៅ NAM នៅមជ្ឈមណ្ឌលដំណើរការទិន្នន័យជាតិរបស់ NAM នៅ 990 Stewart Avenue, 1st Floor, Garden City, NY 11530 ឬតាមអាសយដ្ឋានអ៊ីមែលតាម commercial@namadr.com។ ប្រសិនបើ NAM មិនអាច ឬមិនចង់បំពេញភារកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះទេ គូភាគីត្រូវព្រមព្រៀងគ្នាលើអ្នកគ្រប់គ្រងផ្សេងទៀតដែលនឹងត្រូវជំនួស NAM និងទទួលយកតួនាទីរបស់ NAM ស្របតាមកិច្ចព្រមព្រៀងនេះ ហើយកិច្ចព្រមព្រៀងនេះនឹងគ្រប់គ្រងដល់កម្រិតដែលវាផ្ទុយនឹងវិធានរបស់អ្នកផ្តល់សេវាមជ្ឈត្តកម្ម។ ប្រសិនបើគូភាគីមិនអាចព្រមព្រៀងគ្នាបានទេ ពួកគេត្រូវដាក់បណ្ដឹងទៅតុលាការនៃយុត្តាធិការមានសមត្ថកិច្ច ដើម្បីតែងតាំងអ្នកផ្តល់សេវាមជ្ឈត្តកម្មដែលនឹងត្រូវទទួលភារកិច្ចរបស់ NAM ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ហើយកិច្ចព្រមព្រៀងនេះនឹងគ្រប់គ្រងដល់កម្រិតដែលវាផ្ទុយនឹងវិធានរបស់អ្នកផ្តល់សេវាមជ្ឈត្តកម្ម។

    គូភាគីយល់ស្របថា នីតិវិធីខាងក្រោមនេះ នឹងអនុវត្តចំពោះមជ្ឈត្តកម្មណាមួយដែលបានបង្កើតឡើងស្ថិតក្រោមផ្នែកដោះស្រាយវិវាទនេះ (ពាក់ព័ន្ធការជ្រើសតាំងតុលាការសម្រាប់បណ្ដឹងទាមទារតូចតាចរបស់ភាគីណាមួយ ដូចបានរៀបរាប់ខាងលើ)៖

    1. ការចាប់ផ្តើមមជ្ឈត្តកម្ម – ដើម្បីចាប់ផ្តើមមជ្ឈត្តកម្មណាមួយ អ្នក ឬ Tinder ត្រូវផ្ញើទៅ NAM នូវការប្ដឹងទាមទារឱ្យមានមជ្ឈត្តកម្ម ("ពាក្យសុំឱ្យមានមជ្ឈត្តកម្ម") ដែលពិពណ៌នាលម្អិតអំពីការទាមទារ និងសំណើសុំសំណង ស្របទៅតាមលក្ខខណ្ឌតម្រូវនៅក្នុងកិច្ចព្រមព្រៀងនេះ និងវិធានរបស់ NAM។ ប្រសិនបើអ្នកផ្ញើពាក្យសុំឱ្យមជ្ឈត្តកម្មណាមួយ អ្នកក៏ត្រូវផ្ញើពាក្យសុំនោះទៅ Tinder នៅអាសយដ្ឋាន CT Corporation, 1209 Orange Street, City of Wilmington, County of New Castle, Delaware 19801, USA ផងដែរ ក្នុងរយៈពេល 7 ថ្ងៃ បន្ទាប់ពីបានប្រគល់ពាក្យសុំឱ្យមានមជ្ឈត្តកម្មទៅ NAM។ ប្រសិនបើ Tinder ផ្ញើពាក្យសុំឱ្យមានមជ្ឈត្តកម្មណាមួយ យើងក៏នឹងផ្ញើពាក្យសុំនោះទៅអាសយដ្ឋានប្រៃសណីយ៍របស់អ្នក ដែលបានរក្សាទុកជាមួយយើង ក្នុងរយៈពេល 7 ថ្ងៃដូចគ្នា។ ប្រសិនបើពុំមានអាសយដ្ឋានប្រៃសណីយ៍របស់អ្នកទេ យើងនឹងផ្ញើពាក្យសុំនោះទៅអាសយដ្ឋានអ៊ីមែលរបស់អ្នកនៅលើឯកសារ ឬប្រសិនបើគ្មានអាសយដ្ឋានអ៊ីមែលនៅលើឯកសារទេ យើងនឹងផ្ញើទៅកាន់ព័ត៌មានទំនាក់ទំនងផ្សេងទៀតដែលទាក់ទងនឹងគណនីរបស់អ្នក។ អ្នកផ្តល់សេវាមជ្ឈត្តកម្មមិនត្រូវទទួលយក ឬចាត់ចែងពាក្យសុំឱ្យមានមជ្ឈត្តកម្មណាមួយឡើយ ហើយត្រូវបិទផ្នែករដ្ឋបាលចំពោះពាក្យសុំឱ្យមានមជ្ឈត្តកម្មណាមួយ ដែលមិនអាចធ្វើការបញ្ជាក់ជាលាយលក្ខណ៍អក្សរថា ភាគីនោះបានបំពេញតាមលក្ខខណ្ឌតម្រូវនៃផ្នែកដោះស្រាយវិវាទទី 15 ឬប្រសិនបើភាគីណាមួយបានជ្រើសតាំងតុលាការសម្រាប់បណ្ដឹងទាមទារតូចតាច ដូចមានចែងខាងលើ។

    2. ថ្លៃសេវា – ការបង់ថ្លៃសេវារបស់ NAM នឹងត្រូវគ្រប់គ្រងដោយវិធានរបស់ NAM លើកលែងតែករណីនោះ គឺជាផ្នែកមួយនៃការដាក់បណ្ដឹងទ្រង់ទ្រាយធំ (ដូចមានចែងខាងក្រោម) ឬថ្លៃសេវា និងថ្លែចំណាយរបស់ NAM (រួមទាំងថ្លៃមជ្ឈត្តករផង) ដែលភាគីណាមួយបានបង់ ត្រូវបែងចែកឡើងវិញទៅតាមការបង្គាប់បញ្ជារបស់មជ្ឈត្តករ បន្ទាប់ពីបានកំណត់ថា (a) ភាគីណាមួយបានបំពានលើផ្នែកទី 15 នៃកិច្ចព្រមព្រៀងនេះ (b) ការបែងចែកឡើងវិញនោះ ត្រូវបានបង្គាប់ឱ្យធ្វើនៅក្រោមកិច្ចព្រមព្រៀងនេះ ឬក៏ (c) ការបែងចែកឡើងវិញនោះ ត្រូវបានអនុញ្ញាតដោយច្បាប់ជាធរមាន។ នៅពេលអ្នកបង្ហាញពីការលំបាកផ្នែកហិរញ្ញវត្ថុប្រាប់ដល់ Tinder នោះយើងនឹងពិចារណាលើសំណើដោយសុទ្ធចិត្តដែលបានស្នើសុំ ដើម្បីបង់ចំណែកថ្លៃដាក់ពាក្យបណ្ដឹងក្នុងចំណែកដែលអនុវត្តចំពោះអ្នកប្រើប្រាស់។ Tinder ប្តេជ្ញាចិត្តធានាថា ថ្លៃចំណាយលើមជ្ឈត្តកម្មដែលគិតពីអ្នកប្រើប្រាស់ នឹងមិនមែនជាឧបសគ្គដល់ការដោះស្រាយវិវាទនោះទេ។ ប្រសិនបើ Tinder បង្កើតឱ្យមានមជ្ឈត្តកម្មប្រឆាំងនឹងអ្នក យើងនឹងបង់ថ្លៃសេវា NAM ទាំងអស់។

    3. មជ្ឈត្តករ – មជ្ឈត្តករត្រូវតែជាមជ្ឈត្តករអព្យាក្រឹតម្នាក់ ("មជ្ឈត្តករបណ្ដឹងទាមទារ") ដោយមានការជួយពីមជ្ឈត្តករដំណើរការណាមួយ ដែលត្រូវបានតែងតាំងក្រោមវិធានរបស់ NAM។ (ពាក្យ "មជ្ឈត្តករ" អនុវត្តចំពោះទាំងមជ្ឈត្តករបណ្ដឹងទាមទារ និងមជ្ឈត្តករដំណើរការ)។ ប្រសិនបើបើភាគីណាមួយជ្រើសរើសឱ្យមានសវនាការ មជ្ឈត្តករត្រូវស្ថិតនៅក្នុង ឬនៅជិតទីតាំងដែលអ្នករស់នៅ។ មជ្ឈត្តករត្រូវបានភ្ជាប់កាតព្វកិច្ច និងត្រូវគោរពតាមកិច្ចព្រមព្រៀងនេះ។ ក្នុងករណីដែលវិធានរបស់ NAM មិនស្របគ្នាជាមួយកិច្ចព្រមព្រៀងនេះ ដូច្នេះ ត្រូវយកលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះមកគ្រប់គ្រង។ ប្រសិនបើមជ្ឈត្តករកំណត់ថា ការអនុវត្តយ៉ាងតឹងរ៉ឹងនៃលក្ខខណ្ឌណាមួយនៃផ្នែកទី 15 នៃកិច្ចព្រមព្រៀងនេះ (លើកលែងតែការជ្រើសតាំងសម្រាប់បណ្ដឹងទាមទារតូចតាច ដែលត្រូវកំណត់ដោយតុលាការសម្រាប់បណ្ដឹងទាមទារតូចតាច) នឹងនាំឱ្យមានការអនុវត្តមជ្ឈត្តកម្មដែលអយុត្តិធម៌ខ្លាំង ("លក្ខខណ្ឌមិនយុត្តិធម៌") ដូច្នេះ មជ្ឈត្តករត្រូវមានសិទ្ធិអំណាចក្នុងការកែប្រែលក្ខខណ្ឌមិនយុត្តិធម៌នោះក្នុងកម្រិតដែលចាំបាច់ ដើម្បីធានានូវការធ្វើមជ្ឈត្តកម្មដែលយុត្តិធម៌ជាគោល ដែលស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់នេះ ("លក្ខខណ្ឌដែលបានកែប្រែ")។ ក្នុងការកំណត់ខ្លឹមសារនៃលក្ខខណ្ឌដែលបានកែប្រែនោះ មជ្ឈត្តករត្រូវជ្រើសរើសពាក្យមួយដែលមានន័យបញ្ជាក់ឱ្យដូចបំផុតទៅនឹងគោលបំណងនៃលក្ខខណ្ឌអយុត្តិធម៌នោះ។

    4. សំណើសុំលើកពាក្យបណ្ដឹងចោល – គូភាគីយល់ស្របថា មជ្ឈត្តករបណ្ដឹងទាមទារ ត្រូវមានសិទ្ធិអំណាចក្នុងការពិចារណាលើសំណើសុំលើកពាក្យបណ្ដឹងចោល ដោយពុំចាំបាច់មានសវនាការផ្ដល់ភស្តុតាងដោយផ្ទាល់មាត់នោះទេ។ សំណើសុំលើកពាក្យបណ្តឹងចោល អាចត្រូវបានស្នើឡើងក្នុងកាលៈទេសៈដូចខាងក្រោម៖ (a) ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីការតែងតាំងរបស់មជ្ឈត្តករបណ្ដឹងទាមទារ ភាគីម្ខាងអាចស្នើដាក់សំណើសុំលើកពាក្យបណ្តឹងចោលបាន ដោយផ្អែកលើសេចក្តីថ្លែងសម្អាង និង (b) មិនលើសពី 30 ថ្ងៃ មុនសវនាការស្ដាប់ភស្តុតាង ភាគីម្ខាងអាចស្នើដាក់សំណើសុំលើកពាក្យបណ្តឹងចោល ជំនួសវិញដោយការវិនិច្ឆយក្ដីសង្ខេប ផ្អែកលើសេចក្តីថ្លែងសម្អាងរបស់គូភាគី និងភស្តុតាងដែលបានដាក់ជូន។

    5. ការប្ដូរឯកសារសំណុំរឿងរវាងគូក្ដី – ភាគីនីមួយៗអាច (a) ធ្វើការស្នើសុំឯកសារដែលពាក់ព័ន្ធ និងមិនតម្រូវឱ្យរក្សាការសម្ងាត់ ពីភាគីផ្សេងទៀតរហូតដល់ទៅប្រាំដង និង (b)  ស្នើសុំឱ្យភាគីម្ខាងទៀតផ្តល់ការឆ្លើយតបដែលមានការបញ្ជាក់ផ្ទៀងផ្ទាត់ទៅនឹងសំណួរដែលពាក់ព័ន្ធ មិនលើសពី 5 ដងឡើយ (រួមទាំងផ្នែករងផង)។ លើកលែងតែភាគីទាំងពីរមានការព្រមព្រៀងគ្នាផ្ទុយពីរនេះ បើពុំដូច្នោះទេ ពុំអាចប្រើទម្រង់បែបបទនៃការប្ដូរឯកសារសំណុំរឿងរវាងគូក្ដីផ្សេងទៀតបានឡើយ (រួមទាំងការប្រកាសជាលាយលក្ខណ៍អក្សរផង)។ រាល់សំណើសុំប្ដូរឯកសារសំណុំរឿងរវាងគូក្ដីបែបនេះ ត្រូវតែប្រាប់ដល់ភាគីម្ខាងទៀតក្នុងរយៈពេល 21 ថ្ងៃ បន្ទាប់ពីការតែងតាំងមជ្ឈត្តករបណ្ដឹងទាមទារ។ ភាគីឆ្លើយតបត្រូវផ្តល់ទៅឱ្យភាគីស្នើសុំនូវរាល់ឯកសារដែលឆ្លើយតបដែលមិនតម្រូវឱ្យរក្សាជាការសម្ងាត់ ការឆ្លើយតបដែលចុះហត្ថលេខាដោយភាគីនោះខ្លួនឯងផ្ទាល់ចំពោះសំណួរស៊ើបអង្កេតដែលបានស្នើសុំ និង/ឬការជំទាស់ណាមួយចំពោះសំណើនោះ ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីបានទទួលសំណើ ឬក្នុងករណីដែលមានការជំទាស់ទៅនឹងការស្នើសុំព័ត៌មានណាមួយ គឺរយៈពេល 30 ថ្ងៃ បន្ទាប់ពីមជ្ឈត្តករបណ្ដឹងទាមទារដោះស្រាយវិវាទនោះ។ ក្នុងករណីដែលភាគីណាមួយស្នើសុំឱ្យមជ្ឈត្តករបណ្ដឹងទាមទារធ្វើការពិចារណាលើសំណើសុំលើកពាក្យបណ្ដឹងចោលដោយផ្អែកលើសេចក្ដីថ្លែងសម្អាង កាលបរិច្ឆេទឆ្លើយតបនឹងការស្នើសុំប្ដូរឯកសារសំណុំរឿងរវាងគូក្ដីជាលាយលក្ខណ៍អក្សរនោះ ត្រូវពន្យារពេលរហូតដល់ 30 ថ្ងៃ ក្រោយពីសេចក្ដីសម្រេចចុងក្រោយរបស់មជ្ឈត្តករបណ្ដឹងទាមទារលើសំណើសុំលើកពាក្យបណ្ដឹងចោលនោះ។ ប្រសិនបើបន្ទាប់ពីការជួបនិងសន្ទនាគ្នាហើយ គូភាគីមិនអាចយល់ស្របទៅលើបញ្ហាវិវាទនៃការស្នើសុំប្ដូរឯកសារសំណុំរឿងរវាងគូក្ដី ឬសំណើសុំពន្យារពេលទេ បញ្ហានោះត្រូវប្រគល់ជូនទៅមជ្ឈត្តករបណ្ដឹងទាមទារឱ្យបានទាន់ពេលវេលាដើម្បីធ្វើការដោះស្រាយ។ ក្នុងការសម្រេចលើបញ្ហានៃការស្នើសុំប្ដូរឯកសារសំណុំរឿងរវាងគូក្ដីណាមួយ មជ្ឈត្តករបណ្ដឹងទាមទារត្រូវធ្វើការពិចារណាលើលក្ខណៈ ចំនួនទឹកប្រាក់ និងវិសាលភាពនៃការទាមទារឱ្យមានមជ្ឈត្តកម្មដែលពាក់ព័ន្ធ ថ្លៃចំណាយ និងកិច្ចខិតខំផ្សេងទៀត ដែលនឹងត្រូវមាននៅក្នុងការផ្ដល់ជូនឯកសារសំណុំរឿងរវាងគូក្ដីទៅតាមការស្នើសុំ ពីតារាងកាលវិភាគសំណុំរឿង និងវិសាលភាពដែលឯកសារសំណុំរឿងរវាងគូក្ដីដែលបានស្នើសុំនោះ ពិតជាមានការចាំបាច់សម្រាប់ការរៀបចំឱ្យបានគ្រប់គ្រាន់នូវការការទាមទារ ឬការការពារ និងអំពីគោលដៅរបស់ NAM ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពនិងចំណាយអស់តិច។ បន្ទុកនៃការបង្កើតមូលហេតុត្រឹមត្រូវសម្រាប់ការស្នើសុំប្ដូរឯកសារសំណុំរឿងរវាងគូក្ដីបន្ថែម គឺស្ថិតនៅលើភាគីដែលស្នើសុំនោះ។

    6. ការរក្សាការសម្ងាត់ – តាមសំណើរបស់ភាគីណាមួយ មជ្ឈត្តករនឹងចេញសេចក្តីបង្គាប់មួយដែលតម្រូវថា ព័ត៌មានសម្ងាត់របស់ភាគីណាមួយដែលបានបញ្ចេញក្នុងអំឡុងពេលមជ្ឈត្តកម្ម (មិនថាជាឯកសារ ឬដោយផ្ទាល់មាត់) នឹងមិនអាចប្រើប្រាស់ ឬបញ្ចេញឱ្យដឹងបានទេ លើកលែងតែពាក់ព័ន្ធនឹងមជ្ឈត្តកម្ម ឬនីតិវិធីដើម្បីអនុវត្តសេចក្តីសម្រេចរបស់មជ្ឈត្តកម្ម ហើយរាល់ការប្រគល់ព័ត៌មានសម្ងាត់ដែលមានការអនុញ្ញាតពីតុលាការ ត្រូវតែធ្វើឡើងដោយតាមស្រោមសំបុត្របិទជិត។

    7. សវនាការមជ្ឈត្តកម្ម – អ្នក និង Tinder មានសិទ្ធិទទួលបានសវនាការស្ដាប់ភស្តុតាងដោយយុត្តិធម៌ (ឧ.ទា. ការជំនុំជម្រះក្ដី) នៅចំពោះមុខមជ្ឈត្តករបណ្ដឹងទាមទារ។ ជាទូទៅ នីតិវិធីមជ្ឈត្តកម្មគឺសាមញ្ញនោះទេ ហើយចំណាយប្រាក់តិច និងមានប្រសិទ្ធភាពជាងការជំនុំជម្រះក្ដី និងនីតិវិធីតុលាការដទៃទៀត។ គូភាគីយល់ព្រមលះបង់សិទ្ធិសវនាការផ្ទាល់មាត់ទាំងអស់ ហើយផ្ទុយទៅវិញ ប្រគល់វិវាទទាំងអស់ទៅឱ្យមជ្ឈត្តករបណ្ដឹងទាមទារ ដើម្បីធ្វើការសម្រេចផ្អែកលើឯកសារដែលបានដាក់ជូនជាលាយលក្ខណ៍អក្សរ និងភស្តុតាងដទៃផ្សេងទៀត ទៅតាមដែលគូភាគីអាចយល់ព្រម លើកលែងតែភាគីណាមួយស្នើសុំសវនាការផ្ទាល់មាត់ យ៉ាងហោចណាស់ 10 ថ្ងៃ បន្ទាប់ពីភាគីចុងចោទដាក់ឯកសារឆ្លើយតប។ ប្រសិនបើស្នើឱ្យមានសវនាការស្ដាប់ភស្តុតាងផ្ទាល់មាត់ ភាគីទាំងពីរត្រូវតែមានវត្តមានដោយផ្ទាល់នៅក្នុងសវនាការនោះ មិនថាភាគីណាមួយមានមេធាវីឬអត់នោះទេ។ ភាគីទាំងពីរត្រូវតែចូលរួមក្នុងសវនាការនោះដោយផ្ទាល់។ ការដែលភាគីណាមួយខកខានមិនបានចូលរួមក្នុងសវនាការនោះដោយផ្ទាល់ ដោយគ្មានការលើកពេលវេលាពីមជ្ឈត្តករបណ្ដឹងទាមទារដោយហេតុផលសមស្របណាមួយទេ នោះនឹងនាំឱ្យមានការវិនិច្ឆ័យថា នោះគឺជាកំហុសរបស់ភាគីនោះ។

    8. សេចក្តីសម្រេចរបស់មជ្ឈត្តករ ៖ មិនថាមជ្ឈត្តកម្មនោះមានទម្រង់បែបណានោះទេ មជ្ឈត្តករបណ្ដឹងទាមទារ ត្រូវផ្តល់នូវសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរផ្អែកលើហេតុផល ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីសវនាការនោះ ឬករណីពុំមានសវនាការទេ គឺក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីដល់ពេលត្រូវថ្លែងបដិសេធ ឬថ្លែងអះអាងបន្ថែម។ ការសម្រេចនោះត្រូវតែបញ្ជាក់ឱ្យច្បាស់នូវសំណងដែលបានសម្រេចរួច (ប្រសិនបើមាន) ហើយត្រូវមានសេចក្តីថ្លែងសង្ខេបអំពីហេតុផងនៃការសម្រេចនោះ។ ការសម្រេចរបស់មជ្ឈត្តកម្ម គឺភ្ជាប់កាតព្វកិច្ចតែរវាងអ្នក និង Tinder ប៉ុណ្ណោះ ហើយនឹងមិនមានប្រសិទ្ធភាពជាមុនណាមួយនៅក្នុងមជ្ឈត្តកម្ម ឬនីតិវិធីផ្សេងទៀតដែលពាក់ព័ន្ធនឹងភាគីផ្សេងឡើយ។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈត្តករបណ្ដឹងទាមទារអាចជ្រើសរើសធ្វើការសម្រេចចិត្ត ចេញពីមជ្ឈត្តកម្មផ្សេងទៀតដែលពាក់ព័ន្ធនឹងភាគីផ្សេងគ្នា។ មជ្ឈត្តករអាចសម្រេចលើថ្លៃសេវា និងថ្លៃចំណាយដូចមានចែងដោយវិធានរបស់ NAM ឬក្នុងកម្រិតដែលអាចសម្រេចលើថ្លៃសេវា និងថ្លៃចំណាយនោះបាននៅក្នុងតុលាការ។ ចំណុចនេះរួមមានជាអាទិ៍ សមត្ថភាពរបស់មជ្ឈត្តករក្នុងការសម្រេចលើថ្លៃសេវានិងថ្លៃចំណាយ ប្រសិនបើមជ្ឈត្តករកំណត់ថា ការទាមទារ ឬការការពារនោះមិនសូវសំខាន់ ឬត្រូវបានដាក់ប្ដឹងក្នុងគោលបំណងមិនត្រឹមត្រូវ ក្នុងគោលបំណងបៀតបៀន ឬគោលបំណងអាក្រក់។

    9. ការផ្តល់ជូនប្រាក់សំណង – ភាគីចុងចោទអាច (ប៉ុន្តែមិនមានកាតព្វកិច្ច) ធ្វើការលើកឡើងជាលាយលក្ខណ៍អក្សរពីការផ្ដល់ជូនប្រាក់សំណងទៅភាគីជំទាស់ គ្រប់ពេលវេលា មុនពេលសវនាការស្ដាប់ភស្តុតាង ឬប្រសិនបើអនុញ្ញាតឱ្យមានសំណើសុំលើកពាក្យបណ្ដឹងចោល គឺនៅមុនពេលដែលសំណើសុំលើកពាក្យបណ្ដឹងចោលនោះ ត្រូវបានអនុញ្ញាត។ ចំនួនទឹកប្រាក់ ឬលក្ខខណ្ឌនៃការផ្តល់ជូនដំណោះស្រាយណាមួយ អាចនឹងមិនត្រូវបានបញ្ចេញឱ្យមជ្ឈត្តករបណ្ដឹងទាមទារដឹងនោះទេ រហូតដល់ក្រោយពេលដែលមជ្ឈត្តករបណ្ដឹងទាមទារចេញសេចក្ដីសម្រេចលើការទាមទារនោះ។ ប្រសិនបើសេចក្ដីសម្រេចនោះត្រូវបានចេញទៅឱ្យខាងភាគីជំទាស់ ហើយមានចំនួនតិចជាងការផ្ដល់ជូនប្រាក់សំណងរបស់ភាគីចុងចោទ ឬប្រសិនបើសេចក្ដីសម្រេចនោះត្រូវបានសម្រេចឱ្យទៅខាងភាគីចុងចោទ នោះភាគីជំទាស់ត្រូវបង់ប្រាក់ថ្លៃចំណាយរបស់ភាគីចុងចោទដែលកើតឡើងក្រោយពីបានធ្វើការផ្ដល់ជូននោះ រួមទាំងថ្លៃសេវាមេធាវីណាមួយផងដែរ។ ប្រសិនបើលក្ខន្តិកៈដែលអាចអនុវត្តបាន ឬច្បាប់សំណុំរឿងណាមួយ ហាមឃាត់ការបង្វែរប្រាក់ចំណាយដែលកើតឡើងនៅក្នុងមជ្ឈត្តកម្ម ដូច្នេះ ការផ្តល់ជូននៅក្នុងប្រការនេះ ត្រូវប្រើដើម្បីបញ្ឈប់ការបូកបង្គរនូវថ្លៃចំណាយណាមួយដែលអ្នកទាមទារអាចនឹងមានសិទ្ធិទទួលបានសម្រាប់កម្មវត្ថុនៃបណ្ដឹងដែលខ្លួនកំពុងប្ដឹង។

    10. ការដាក់បណ្ដឹងទ្រង់ទ្រាយធំ – ប្រសិនបើនៅពេលណាមួយ មានមេធាវីឬអង្គភាពតែមួយ ឬមេធាវីឬអង្គភាពសម្របសម្រួល ធ្វើការទាមទារស្រដៀងគ្នាចំនួន 25 ឬច្រើនជាងនេះ ឱ្យមានមជ្ឈត្តកម្មប្រឆាំងនឹង Tinder ឬភាគីពាក់ព័ន្ធ ("ការដាក់បណ្ដឹងទ្រង់ទ្រាយធំ") ស្របតាមនិយមន័យ និងលក្ខណៈវិនិច្ឆ័យនៃការដាក់បណ្ដឹងទ្រង់ទ្រាយធំ ដែលមានចែងនៅក្នុងវិធាននិងនីតិវិធីដោះស្រាយវិវាទបន្ថែមសម្រាប់ការដាក់បណ្ដឹងទ្រង់ទ្រាយធំរបស់ NAM ("វិធានដាក់បណ្ដឹងទ្រង់ទ្រាយធំរបស់ NAM" ដែលអាចស្វែងរកបាននៅក្នុង វិធាន, ថ្លៃសេវានិងទម្រង់បែបបទ - មជ្ឈត្តកម្មនិងសន្ធានកម្មជាតិ) នោះត្រូវយកពិធីសារបន្ថែមដែលមានចែងខាងក្រោមមកអនុវត្ត។ 

      1. ប្រសិនបើអ្នក ឬមេធាវីរបស់អ្នកដាក់ពាក្យសុំឱ្យមានមជ្ឈត្តកម្ម ដែលសមស្របទៅនឹងនិយមន័យនៃការដាក់បណ្ដឹងទ្រង់ទ្រាយធំដែលបានយោងខាងលើ នោះអ្នកយល់ព្រមថា ពាក្យសុំឱ្យមានមជ្ឈត្តកម្មរបស់អ្នក នឹងត្រូវស្ថិតនៅក្រោមពិធីសារបន្ថែមដែលមានចែងនៅក្នុងផ្នែករងនៃការដាក់បណ្ដឹងទ្រង់ទ្រាយធំនេះ។ អ្នកក៏ទទួលស្គាល់ផងដែរថា ការកាត់ក្តីលើវិវាទរបស់អ្នក អាចនឹងត្រូវពន្យារពេល ហើយអាជ្ញាយុកាលដែលអាចអនុវត្តបាន នឹងត្រូវគិតចាប់ពីពេលដែលករណីដំបូងៗ ត្រូវបានជ្រើសរើសឱ្យដំណើរការក្ដី រហូតដល់សំណុំរឿងរបស់អ្នក ត្រូវបានជ្រើសរើសឱ្យដំណើរការក្ដីមុនគេ។ 

      2. វិធាននៃការដាក់បណ្ដឹងទ្រង់ទ្រាយធំរបស់ NAM ត្រូវយកមកអនុវត្តប្រសិនបើ NAM ចាត់ទុកថា វិវាទរបស់អ្នកគឺជាផ្នែកមួយនៃការដាក់បណ្ដឹងទ្រង់ទ្រាយធំ ទៅតាមឆន្ទានុសិទ្ធិផ្ដាច់មុខរបស់ខ្លួន ស្របតាមវិធានរបស់ខ្លួន និងផ្នែកដោះស្រាយវិវាទនេះ។ ការជ្រើសរើសវិធានដាក់ពាក្យបណ្ដឹងទ្រង់ទ្រាយធំរបស់ NAM និងតារាងថ្លៃសេវាដែលពាក់ព័ន្ធ ត្រូវតែធ្វើឡើងដោយភាគីខាងអ្នក ឬភាគី Tinder ជាលាយលក្ខណ៍អក្សរ ហើយប្រគល់ជូន NAM និងភាគីទាំងអស់។

        នីតិវិធីសាកល្បងដោះស្រាយសំណុំរឿង។
        នីតិវិធីសាកល្បងដោះស្រាយសំណុំរឿង ត្រូវបានតុលាការ និងមជ្ឈត្តករនៃមជ្ឈត្តកម្មលើកទឹកចិត្តឱ្យអនុវត្ត នៅពេលដែលមានវិវាទច្រើនពាក់ព័ន្ធនឹងការទាមស្រដៀងគ្នាប្រឆាំងនឹងភាគីតែមួយ ឬភាគីដែលពាក់ព័ន្ធ។ សម្រាប់នីតិវិធីសាកល្បងដោះស្រាយសំណុំរឿងដំបូង មេធាវីតំណាងអ្នកទាមទារបណ្ដឹងទ្រង់ទ្រាយធំ (រួមទាំងអ្នកផង) និងមេធាវីតំណាង Tinder ម្នាក់ៗ ត្រូវជ្រើសរើសពាក្យសុំឱ្យមានមជ្ឈត្តកម្មចំនួន 15 (សរុប 30) ដើម្បីដំណើរការ ហើយមិនត្រូវអនុញ្ញាតឱ្យមានមជ្ឈត្តកម្មលើសពី 30 ត្រូវបានគេដាក់បណ្ដឹង បន្តដំណើរការកាត់ក្ដី ឬទុកឱ្យរង់ចាំនៅក្នុងពេលនោះឡើយ ដែលមជ្ឈត្តកម្មនីមួយៗក្នុងចំណោម 30 នោះ ត្រូវស្ថិតក្រោមអធិបតីភាពរបស់មជ្ឈត្តករបណ្ដឹងទាមទារខុសៗគ្នា។ ក្នុងអំឡុងពេលនេះ គ្មានពាក្យសុំឱ្យមានមជ្ឈត្តកម្មដទៃផ្សេងទៀតដែលជាផ្នែកនៃបណ្ដឹងទ្រង់ទ្រាយធំនេះ អាចត្រូវបានដាក់ប្ដឹង បន្តនីតិវិធីកាត់ក្ដី ឬទុកឱ្យរង់ចាំបានឡើយ។ 

        ប្រសិនបើគូភាគីមិនអាចដោះស្រាយពាក្យសុំឱ្យមានមជ្ឈត្តកម្មដែលនៅសល់ បន្ទាប់ពីសំណុំនីតិវិធីសាកល្បងដោះស្រាយសំណុំរឿងដំបូងត្រូវបានជំនុំជម្រះ ឬដោះស្រាយរួចទេ ដូច្នេះ គូភាគីនឹងបន្តចូលរួមនៅក្នុងនីតិវិធីសាកល្បងដោះស្រាយសំណុំរឿងសម្រាប់ជុំបន្ត ចំនួនបួន (4) ជុំបន្ថែមទៀត ដោយបង្កើនចំនួនពាក្យសុំឱ្យមានមជ្ឈត្តកម្មដែលបានជ្រើសរើសដោយមេធាវីតំណាងភាគីនីមួយៗត្រឹមប្រាំ (5) នៅជុំនីមួយៗ ដើម្បីឱ្យក្នុងអំឡុងជុំទីពីរ មេធាវីតំណាងអ្នកទាមទារ និងមេធាវីតំណាង Tinder
        ម្នាក់ៗ អាចធ្វើការជ្រើសរើសពាក្យសុំឱ្យមានមជ្ឈត្តកម្មបន្ថែមចំនួន 20 (សរុប 40) នៅក្នុងជុំទីបី និង 25 ម្នាក់ (សរុប 50) នៅក្នុងជុំទីបួន និង 30 ម្នាក់ (សរុប 60) និងនៅជុំទីប្រាំ 35 ម្នាក់ (សរុប 70)។  នៅក្នុងជុំនីមួយៗ មជ្ឈត្តកម្មនីមួយៗ ត្រូវធ្វើឡើងក្រោមអធិបតីភាពនៃមជ្ឈត្តករបណ្ដឹងទាមទារផ្សេងគ្នា ហើយក្នុងអំឡុងពេលនៃជុំបន្ថែមនៃនីតិវិធីសាកល្បងដោះស្រាយសំណុំរឿងនេះ គ្មានពាក្យសុំឱ្យមានមជ្ឈត្តកម្មដទៃផ្សេងទៀតដែលជាផ្នែកមួយនៃបណ្ដឹងទ្រង់ទ្រាយធំនេះ អាចនឹងត្រូវដាក់ប្តឹង បន្តដំណើរការ ឬវិនិច្ឆ័យបាននោះទេ នៅពេលមជ្ឈត្តករនីតិវិធីបានជ្រើសរើសរួច។ បន្ទាប់ពីជុំទីមួយនៃនីតិវិធីសាកល្បងដោះស្រាយសំណុំរឿង ប៉ុន្តែនៅមុនជុំទីពីរនៃនីតិវិធីសាកល្បងដោះស្រាយសំណុំរឿង មេធាវីតំណាងគូភាគី ត្រូវចូលរួមក្នុងការសម្រុះសម្រួលជារួម នៅចំពោះមុខចៅក្រមសហព័ន្ធ ឬតុលាការរដ្ឋដែលចូលនិវត្តន៍ (លើកលែងតែភាគីទាំងពីរយល់ព្រមផ្សេងពីនេះ) ដោយ Tinder ជាអ្នកបង់ថ្លៃសេវាអ្នកសម្របសម្រួល។ បន្ទាប់ពីនីតិវិធីនៅជុំទីពីរ ទីបី ទីបួន និងទីប្រាំហើយ មេធាវីតំណាងភាគីទាំងពីរ គប្បីពិភាក្សាអំពីការសម្របសម្រួលបន្ថែម និងស្វែងរកឱកាសដើម្បីដោះស្រាយពាក្យសុំឱ្យមានមជ្ឈត្តកម្មដែលសល់ ប៉ុន្តែនឹងបន្តពិភាក្សាតែដោយមានការយល់ព្រមពីមេធាវីតំណងរបស់គ្រប់ភាគីប៉ុណ្ណោះ។ 

        ប្រសិនបើភាគីមិនអាចដោះស្រាយពាក្យសុំឱ្យមានមជ្ឈត្តកម្មដែលសល់ បន្ទាប់ពីនីតិវិធីសាកល្បងដោះស្រាយសំណុំរឿងជុំទីប្រាំត្រូវបានវិនិច្ឆ័យ ឬដោះស្រាយ ហើយគូភាគីសម្រេចមិនបន្តនីតិវិធីសាកល្បងដោះស្រាយសំណុំរឿងនៅជុំបន្តទេ ដូច្នេះ មេធាវីតំណាងអ្នកទាមទារ និងមេធាវីតំណាង Tinder ត្រូវពិភាក្សាជាមួយ NAM អំពីដំណើរការយុត្តិធម៌សម្រាប់ការវិនិច្ឆ័យក្ដីជាលក្ខណៈបុគ្គលទៅលើពាក្យសុំឱ្យមានមជ្ឈត្តកម្មដែលនៅសេសសល់។ ស្ថិតក្រោមដំណើរការនេះ មជ្ឈត្តករនីតិវិធី នឹងធ្វើការសម្រេចចិត្តចុងក្រោយលើចំនួននៃពាក្យសុំឱ្យមានមជ្ឈត្តកម្ម ដែលអាចបន្តនីតិវិធីជាលក្ខណៈបុគ្គលនៅពេលណាក៏បាន ក៏ដូចជាវិធីសាស្រ្តសម្រាប់ជ្រើសរើសថាតើពាក្យសុំឱ្យមានមជ្ឈត្តកម្មណាមួយដែលនឹងត្រូវបន្តនីតិវិធី ដោយគិតគូរពីចំនួននៃមជ្ឈត្តកម្មលក្ខណៈបុគ្គលដែលមេធាវីតំណាងអ្នកទាមទារ និងមេធាវីតំណាង Tinder អាចគ្រប់គ្រងដោយសមហេតុផលក្នុងពេលតែមួយបាន ក៏ដូចជាចំនួនមជ្ឈត្តកម្មលក្ខណៈបុគ្គលដែល NAM អាចផ្ដល់ជូនបាន។ ពាក្យសុំឱ្យមានមជ្ឈត្តកម្មដែលមិនត្រូវបានរាប់បញ្ចូលនៅក្នុងដំណើរការសាកល្បងដោះស្រាយសំណុំរឿង នឹងត្រូវបានចាត់ទុកថាបានដាក់ពាក្យប្ដឹង បន្តនីតិវិធី ឬកាត់ក្តី តែនៅពេលដែលមជ្ឈត្តករនីតិវិធីបានជ្រើសរើសរួចប៉ុណ្ណោះ។ នៅពេលណាមួយបន្ទាប់ពីបណ្ដុំពាក្យសុំឱ្យមានមជ្ឈត្តកម្មដំបូង ត្រូវបានដោះស្រាយរួច (ពាក្យសុំឱ្យមានមជ្ឈត្តកម្មសរុបចំនួន 30) គូភាគីអាចយល់ព្រមលុបចោលនីតិវិធីសាកល្បងដោះស្រាយសំណុំរឿងសម្រាប់ពាក្យសុំឱ្យមានមជ្ឈត្តកម្មបន្ថែមណាមួយ ដែលត្រូវបានចាត់ទុកថាជាផ្នែកនៃបណ្ដឹងទ្រង់ទ្រាយធំ។ ថ្លៃសេវាដែលពាក់ព័ន្ធនឹងតម្រូវការមជ្ឈត្តកម្មដែលរួមបញ្ចូលក្នុងបណ្ដឹងទ្រង់ទ្រាយធំ រួមទាំងថ្លៃសេវាដែល Tinder និងអ្នកទាមទារ (រួមទាំងអ្នកផង) ជំពាក់ នឹងត្រូវដល់ពេលបង់ តែបន្ទាប់ពីពាក្យសុំមជ្ឈត្តកម្មនោះបានជ្រើសរើសដើម្បីបន្តដំណើរការជាផ្នែកនៃនីតិវិធីសាកល្បងដោះស្រាយសំណុំរឿង ឬបន្ទាប់ពីមជ្ឈត្តករនីតិវិធីបានជ្រើសរើសដើម្បីបន្តនីតិវិធី នៅពេលបញ្ចប់នីតិវិធីសាកល្បងដោះស្រាយសំណុំរឿង និងបានចាត់តាំងសម្រាប់ការដាក់បណ្ដឹង ដំណើរការក្ដី និងការវិនិច្ឆ័យត្រឹមត្រូវប៉ុណ្ណោះ។ គូភាគីត្រូវបានលើកទឹកចិត្តឱ្យជួបនិងពិភាក្សាគ្នានៅក្នុងដំណើរការនេះទាំងមូល ទាក់ទងនឹងមធ្យោបាយដើម្បីបង្កើនប្រសិទ្ធភាពនីតិវិធី រួមទាំងការពិភាក្សាអំពីវិធីដែលអាចអនុវត្តទៅបានដើម្បីបង្កើនចំនួនពាក្យសុំឱ្យមានមជ្ឈត្តកម្មដែលនឹងត្រូវយកមកវិនិច្ឆយក្ដីនៅក្នុងបណ្ដុំនីតិវិធីសាកល្បងដោះស្រាយសំណុំរឿងដែលបានកំណត់។ ភាគីខាងណាក៏បានអាចចរចាជាមួយ NAM ដើម្បីកាត់បន្ថយ និងលើកពេលបង់ថ្លៃសេវា និងដើម្បីបង្កើនប្រសិទ្ធភាពនីតិវិធី។ ប្រសិនបើអ្នកជាអ្នកទាមទារក្នុងបណ្ដឹងទ្រង់ទ្រាយធំ អាជ្ញាយុកាលដែលអាចអនុវត្តបាន (ឬរយៈពេលកំណត់ដែលអាចអនុវត្តបានដទៃផ្សេងទៀត) ត្រូវគិតចាប់ពីពេលដែលអ្នកចាប់ផ្តើមដំណើរការដោះស្រាយវិវាទក្រៅផ្លូវការ ដែលមានចែងក្នុងផ្នែករង 15a នៃកិច្ចព្រមព្រៀងនេះ ហើយប្រសិនបើពាក្យសុំឱ្យមានមជ្ឈត្តកម្មនៅក្នុងបណ្ដឹងទ្រង់ទ្រាយធំលើកដំបូងដែលត្រូវបានជ្រើសរើសសម្រាប់បណ្ដុំនីតិវិធីសាកល្បងដោះស្រាយសំណុំរឿង ត្រូវបានដាក់ប្តឹង ការទាមទាររបស់អ្នកនឹងត្រូវគិតរហូតដល់ពាក្យសុំឱ្យមានមជ្ឈត្តកម្មរបស់អ្នក ត្រូវបានមេធាវីតំណាងគូភាគីជ្រើសរើសបញ្ចូលទៅក្នុងនីតិវិធីសាកល្បងដោះស្រាយសំណុំរឿង ឬត្រូវបានជ្រើសរើសដោយមជ្ឈត្តករនីតិវិធី ក្រោយពីបានបញ្ចប់នីតិវិធីសាកល្បងដោះស្រាយសំណុំរឿងរួច។ តុលាការនៃយុត្តាធិការដែលមានសមត្ថកិច្ច ដែលមានទីតាំងនៅកន្លែងដែលត្រូវបានអនុញ្ញាតក្នុងផ្នែកទី 17 នៃកិច្ចព្រមព្រៀងនេះ ត្រូវមានអំណាចក្នុងការអនុវត្តផ្នែករងនេះ។

      3. អ្នក និង Tinder យល់ស្របថា យើងម្នាក់ៗឱ្យតម្លៃលើសេចក្ដីសុចរិត និងប្រសិទ្ធភាពនៃមជ្ឈត្តកម្ម និងតុលាការសម្រាប់បណ្ដឹងទាមទារតូចតាចនោះ ហើយយើងមានបំណងចង់ប្រើដំណើរការដោះស្រាយវិវាទប្រកបដោយយុត្តិធម៌យ៉ាងពិតប្រាកដ និងដោយស្មោះរវាងយើងទាំងពីរ។ អ្នក និង Tinder ទទួលស្គាល់ និងយល់ព្រមប្រព្រឹត្តដោយស្មោះត្រង់ ដើម្បីធានានូវការដោះស្រាយវិវាទដោយយុត្តិធម៌ពិតប្រាកដ និងដោយស្មោះត្រង់។ គូភាគីយល់ស្របបន្ថែមទៀតថា ការអនុវត្តនីតិវិធីបណ្ដឹងទ្រង់ទ្រាយធំទាំងនេះ ត្រូវបានរៀបចំឡើងដោយសមហេតុផល ដើម្បីនាំឱ្យមានការវិនិច្ឆ័យក្ដីប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌លើសំណុំរឿងបែបនេះ។

    15e. ការផ្លាស់ប្ដូរបន្ថែម និងការអនុវត្តលក្ខណៈប្រតិសកម្ម

    ផ្នែកទី 15 ស្ដីពីដំណោះស្រាយវិវាទនេះ អនុវត្តចំពោះគ្រប់វិវាទរវាងគូភាគី រួមទាំងរាល់ការទាមទារដែលកើតឡើងប្រឆាំងនឹងអ្នក ឬ Tinder នៅមុនពេលមានការយល់ព្រមពីអ្នកចំពោះកិច្ចព្រមព្រៀងនេះ និងចំពោះការទាមទារណាមួយដែលកើតឡើងប្រឆាំងនឹងអ្នក ឬ Tinder បន្ទាប់ពីអ្នកផ្ដល់ការយល់ព្រមចំពោះកិច្ចព្រមព្រៀងនេះ។ ទោះបីជាមានបញ្ញត្តិណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ ផ្ទុយពីនេះក៏ដោយ ក៏អ្នកអាចជ្រើសរើសផ្ដាច់ចេញពីការអនុវត្តលក្ខណៈប្រតិសកម្មនៃផ្នែកទី 15 ស្ដីពីដំណោះស្រាយវិវាទនេះ ចំពោះការទាមទារដែលធ្វើឡើងប្រឆាំងនឹងអ្នក ឬប្រឆាំងនឹង Tinder នៅមុនពេលអ្នកផ្ដល់ការយល់ព្រមចំពោះកិច្ចព្រមព្រៀងនេះ។ អ្នកអាចជ្រើសរើសផ្ដាច់ចេញបាន ដោយផ្ញើការជូនដំណឹងជាលាយលក្ខណ៍អក្សរមកកាន់យើង ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីពេលដែលអ្នកផ្ដល់ការយល់ព្រមចំពោះកិច្ចព្រមព្រៀងនេះ ដោយផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែលនេះ៖ tinderoptout@match.com។ សូមកុំផ្ញើសំណួរអំពីផ្នែកសេវាជំនួយអតិថិជនណាមួយទៅកាន់ tinderoptout@match.com ឱ្យសោះ ព្រោះសំណួរទាំងនោះនឹងមិនត្រូវបានដោះស្រាយនោះទេ។ សំណួរបែបនេះ គួរតែផ្ញើទៅកាន់ផ្នែកជំនួយអតិថិជន។ អ្នកត្រូវតែដាក់បញ្ចូលព័ត៌មានឱ្យបានគ្រប់គ្រាន់ដើម្បីកំណត់អត្តសញ្ញាណគណនីរបស់អ្នក ដូចជា អាសយដ្ឋានអ៊ីមែល ឬលេខទូរសព្ទដែលពាក់ព័ន្ធនឹងគណនីរបស់អ្នក ហើយគួររួមបញ្ចូលការអះអាងថា អ្នកជ្រើសរើសដកខ្លួនចេញពីការអនុវត្តលក្ខណៈប្រតិសកម្មនៃផ្នែកទី 15 ស្ដីពីដំណោះស្រាយវិវាទនេះ។ សូមចំណាំថា៖ ប្រសិនបើអ្នកដកខ្លួនចេញពីការអនុវត្តលក្ខណៈប្រតិសកម្មនៃផ្នែកទី 15 ស្ដីពីដំណោះស្រាយវិវាទនេះ អ្នកនឹងនៅតែស្ថិតក្រោម និងភ្ជាប់កាតព្វកិច្ចដោយផ្នែកដោះស្រាយវិវាទណាមួយ និងនីតិវិធីមជ្ឈត្តកម្មដែលអ្នកបានយល់ព្រមពីមុនមកដដែល រួមទាំងបញ្ញត្តិនានាស្ដីពីមជ្ឈត្តកម្ម ការលះបង់សិទ្ធិប្ដឹងតាងនាមក្រុម និងផ្នែកការអនុវត្តលក្ខណៈប្រតិសកម្ម។ ដូចគ្នានេះផងដែរ មិនថាអ្នកដកខ្លួនចេញពីការអនុវត្តលក្ខណៈប្រតិសកម្មនៃការផ្លាស់ប្តូរទាំងនេះឬអត់នោះទេ គូភាគីនឹងដោះស្រាយរាល់ការទាមទារ ដែលកើតឡើងប្រឆាំងនឹងអ្នក ឬ Tinder បន្ទាប់ពីអ្នកយល់ព្រមចំពោះកិច្ចព្រមព្រៀងនេះ ដោយអនុលោមទៅតាមផ្នែកដោះស្រាយវិវាទនេះ។

  16. 16. ច្បាប់គ្រប់គ្រង

    ច្បាប់រដ្ឋតិចសាស់ និងច្បាប់មជ្ឈត្តកម្មសហព័ន្ធ នឹងត្រូវយកមកអនុវត្តចំពោះវិវាទណាមួយ (លើកលែងតែមានការហាមឃាត់ដោយច្បាប់)។ 

    អ្នកយល់ដឹង និងទទួលស្គាល់ថា Tinder រក្សាទីតាំងអាជីវកម្មចម្បងនៅដាឡាស់ រដ្ឋតិចសាស់។ អ្នកយល់ព្រមថា សេវាកម្ម កិច្ចព្រមព្រៀងនេះ និងវិវាទទាំងអស់ រួមមានជាអាទិ៍ ការទាមទារណាមួយ ឬជម្លោះណាមួយ ដែលកើតឡើងពី ឬទាក់ទងនឹងកិច្ចព្រមព្រៀងនេះ ឬសេវាកម្មរបស់យើង ត្រូវបានចាត់ទុកថាបានកើតឡើងនៅខោនធីដាឡាស់ រដ្ឋតិចសាស់ ហើយមិនមាននៅរដ្ឋ ឬខោនធីណាមួយទេ ព្រមទាំងថាច្បាប់រដ្ឋតិចសាស់ និងច្បាប់មជ្ឈត្តកម្មសហព័ន្ធ នឹងត្រូវយកមកអនុវត្តចំពោះវិវាទណាមួយ (លើកលែងតែមានការហាមឃាត់ដោយច្បាប់)។ ច្បាប់នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក (ដោយមិនគិតពីភាពផ្ទុយគ្នានៃវិធានច្បាប់) នឹងត្រូវអនុវត្តជាក់ស្តែងចំពោះវិវាទណាមួយដែលកើតឡើងចេញពី ឬទាក់ទងនឹងកិច្ចព្រមព្រៀងនេះ ឬសេវាកម្មរបស់យើង ហើយដំណើរការដោះស្រាយវិវាទដែលមានចែងក្នុងផ្នែកទី 15 ត្រូវស្ថិតក្រោមការគ្រប់គ្រងដោយច្បាប់មជ្ឈត្តកម្មសហព័ន្ធ។ ភាគីទាំងពីរយល់ស្របថា កិច្ចព្រមព្រៀងស្ដីពីជម្រើសច្បាប់នេះអាចអនុវត្តបាន ហើយលះបង់សិទ្ធិក្នុងការឱ្យតុលាការធ្វើការវិភាគអំពីវិវាទច្បាប់។ នៅក្នុងសហភាពអឺរ៉ុប និងតំបន់សេដ្ឋកិច្ចអឺរ៉ុប ជម្រើសនៃច្បាប់គ្រប់គ្រងរបស់រដ្ឋតិចសាស់ មិនត្រូវយកមកអនុវត្ត តែក្នុងករណីដែលច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ជាចាំបាច់ ហាមឃាត់យ៉ាងច្បាស់លាស់នូវជម្រើសនៃបទប្បញ្ញត្តិច្បាប់បែបនោះ។

  17. 17. ការជ្រើសរើសកន្លែង/តុលាការ

    ក្នុងវិសាលភាពពេញលេញដែលច្បាប់អាចអនុញ្ញាតបាន ការទាមទារទាំងឡាយណាដែលមិនត្រូវបានធ្វើមជ្ឈត្តកម្មដោយសារហេតុផលណាមួយ ត្រូវតែដំណើរការបណ្ដឹងនៅក្នុងខោនធីដាល្លាស់ រដ្ឋតិចសាស់ (លើកលែងតែការទាមទារដែលដាក់ប្ដឹងទៅតុលាការផ្នែកបណ្ដឹងទាមទារតូចតាច ឬសម្រាប់អ្នកប្រើប្រាស់ដែលរស់នៅក្នុងសហភាពអឺរ៉ុប តំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ឬប្រទេសស្វីស ឬដែនយុត្តាធិការផ្សេងទៀតដែលច្បាប់ហាមឃាត់)។ 

    លើកលែងតែចំណុចណាដែលច្បាប់ហាមឃាត់ រួមទាំងសម្រាប់អ្នកប្រើប្រាស់ដែលរស់នៅក្នុងសហភាពអឺរ៉ុប តំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ឬស្វ៊ីស ដែលអាចប្ដឹងទាមទារនៅក្នុងប្រទេសដែលពួកគេស្នាក់នៅ ដោយអនុលោមតាមច្បាប់ដែលអាចអនុវត្តបាន ហើយលើកលែងតែការទាមទារដែលត្រូវបានបើកសវនាការនៅក្នុងតុលាការសម្រាប់បណ្ដឹងទាមទារតូចតាច ដូចមានចែងនៅក្នុងផ្នែកទី 15 ការទាមទារណាមួយដែលកើតឡើងចេញពី ឬទាក់ទងនឹងកិច្ចព្រមព្រៀងនេះ (រួមទាំងបញ្ហាការតវ៉ាណាមួយចំពោះលក្ខខណ្ឌលះបង់សិទ្ធិប្ដឹងតាងនាមក្រុម នៅក្នុងផ្នែករង 15b ផង) ចំពោះសេវាកម្មរបស់យើង ឬចំពោះទំនាក់ទំនងរបស់អ្នកជាមួយ Tinder ដែលទោះក្នុងហេតុផលណាក៏ដោយ ដែលមិនតម្រូវឱ្យមានមជ្ឈត្តកម្ម ឬត្រូវដាក់បណ្ដឹងទៅតុលាការសម្រាប់បណ្ដឹងទាមទារតូចតាច នឹងត្រូវកាត់ក្តីផ្ដាច់មុខនៅក្នុងតុលាការសហព័ន្ធ ឬតុលាការរដ្ឋ ដែលមានទីតាំងនៅខោនធីដាល្លាស់ រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ អ្នក និង Tinder យល់ព្រមអនុវត្តយុត្តាធិការផ្ទាល់ខ្លួនរបស់តុលាការនៅក្នុងរដ្ឋតិចសាស់ ហើយលះបង់សិទ្ធិក្នុងការទាមទារណាមួយដែលថា តុលាការនោះមានដែនយុត្តាធិការដែលមានលក្ខណៈមិនអំណោយផល។

  18. 18. សំណងដោយភាគីខាងអ្នក

    អ្នកយល់ព្រមផ្តល់សំណងដល់ Tinder ប្រសិនបើការទាមទារដែលបានធ្វើឡើងប្រឆាំងនឹង Tinder គឺដោយសារតែទង្វើរបស់អ្នក។ 

    ក្នុងវិសាលភាពដែលត្រូវបានអនុញ្ញាតក្រោមច្បាប់ជាធរមាន អ្នកយល់ព្រមផ្ដល់សំណង ការការពារ និងមិនឱ្យ Tinder ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង និងមន្ត្រី នាយក ភ្នាក់ងារ និងនិយោជិតទាំងអស់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង មានជាប់ពាក់ព័ន្ធនឹងបណ្តឹង ការចង់បាន ការទាមទារ សំណងខូចខាត ការខាតបង់ ថ្លៃចំណាយ បំណុល និងការចំណាយណាមួយនិងទាំងអស់ រួមទាំងថ្លៃសេវាមេធាវីផង ដោយសារកើតឡើង ឬជាប់ទាក់ទងនឹងមធ្យោបាយណាមួយនៃការដែលអ្នកចូលទៅប្រើ ឬប្រើប្រាស់សេវាកម្មរបស់យើង ខ្លឹមសាររបស់អ្នក ការប្រព្រឹត្តរបស់អ្នកចំពោះអ្នកប្រើប្រាស់ដទៃទៀត ឬការដែលអ្នកបំពានលើកិច្ចព្រមព្រៀងនេះ។ ដែនយុត្តាធិការមួយចំនួន ពុំអនុញ្ញាតឱ្យមានការផ្ដល់សំណងនោះទេ ដូច្នេះ ផ្នែកនេះខ្លះឬទាំងស្រុង អាចនឹងមិនអនុវត្តចំពោះអ្នកនោះទេ។

  19. 19. ការទទួលយកលក្ខខណ្ឌ

    តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើង អ្នកទទួលយកលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។ 

    តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើង (មិនថាតាមរយៈឧបករណ៍ចល័ត កម្មវិធីឧបករណ៍ចល័ត ឬកុំព្យូទ័រទេ) អ្នកយល់ព្រមភ្ជាប់កាតព្វកិច្ចដោយ (i) លក្ខខណ្ឌទាំងនេះ ដែលយើងអាចនឹងកែប្រែម្តងម្កាល (ii) គោលការណ៍ឯកជនភាព គោលការណ៍ខូឃី គោលការណ៍ណែនាំសហគមន៍ និងគន្លឹះស្ដីពីសុវត្ថិភាពរបស់យើង (iii) លក្ខខណ្ឌបន្ថែមណាមួយនៅពេលទិញ។ ប្រសិនបើអ្នកមិនទទួលយក និងមិនយល់ព្រមភ្ជាប់កាតព្វកិច្ចដោយលក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងនេះទេ អ្នកមិនមានសិទ្ធិប្រើប្រាស់សេវាកម្មរបស់យើងឡើយ។ គ្រប់សព្វនាម និងភាពខុសគ្នានៃសព្វនាមទាំងនោះ ត្រូវចាត់ទុកថាបានសំដៅលើបុំលិង្គ ឥត្ថីលិង្គ នបុំសកលិង្គ ឯកវចនៈ ឬពហុវចនៈ ទៅតាមអត្តសញ្ញាណនៃអង្គភាព ឬបុគ្គលដែលសំដៅលើ ទៅតាមការចាំបាច់។

  20. 20. កិច្ចព្រមព្រៀងទាំងស្រុង

    កិច្ចព្រមព្រៀងនេះជំនួស រាល់កិច្ចព្រមព្រៀង ឬការអះអាងពីមុនមកទាំងអស់។ 

    លក្ខខណ្ឌទាំងនេះ រួមជាមួយនឹងគោលការណ៍ឯកជនភាព គោលការណ៍ខូឃី គោលការណ៍ណែនាំសហគមន៍ និងគន្លឹះស្ដីពីសុវត្ថិភាព ព្រមទាំងលក្ខខណ្ឌបន្ថែមណាមួយនៅពេលទិញ មាននូវកិច្ចព្រមព្រៀងទាំងស្រុងរវាងអ្នក និង Tinder ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មនេះ។ លក្ខខណ្ឌនេះជំនួសរាល់កិច្ចព្រមព្រៀង ការអះអាង និងការរៀបចំពីមុនមកទាំងអស់រវាងយើង ទោះជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់ក៏ដោយ។ ប្រសិនប្រការណាមួយនៃលក្ខខណ្ឌទាំងនេះត្រូវបានចាត់ទុកថាគ្មានសុពលភាព មិនស្របច្បាប់ ឬមិនអាចអនុវត្តបាននោះ ប្រការដែលនៅសេសសល់នៃលក្ខខណ្ឌទាំងនេះ ត្រូវបន្តអាចអនុវត្តបាន និងមានសុពលភាពពេញលេញដដែល។ ការដែលក្រុមហ៊ុនខកខានមិនបានបំពេញ ឬអនុវត្តសិទ្ធិណាមួយ ឬប្រការនៃលក្ខខណ្ឌទាំងនេះ មិនត្រូវរាប់ជាការលះបង់សិទ្ធិ ឬប្រការនោះឡើយ។ អ្នកយល់ព្រមថា គណនី Tinder របស់អ្នក មិនអាចផ្ទេរបានឡើយ ហើយសិទ្ធិទាំងអស់របស់អ្នកចំពោះគណនីរបស់អ្នក និងខ្លឹមសាររបស់វាត្រូវបញ្ចប់នៅពេលអ្នកស្លាប់ លើកលែងតែច្បាប់ចែងផ្សេងពីនេះ។ អ្នកមិនអាចផ្ទេរ ឬប្រគល់សិទ្ធិ និងអាជ្ញាប័ណ្ណទាំងឡាយណាដែលផ្តល់ឱ្យនៅក្រោមកិច្ចព្រមព្រៀងនេះបានទេ ប៉ុន្តែយើងអាចប្រគល់សិទ្ធិឱ្យបានដោយគ្មានការដាក់កំហិតឡើយ។ គ្មានទំនាក់ទំនងទីភ្នាក់ងារ ភាពជាដៃគូ ការបណ្តាក់ទុនរួមគ្នា អ្នកតំណាង ឬទំនាក់ទំនងពិសេសផ្សេងទៀត ឬទំនាក់ទំនងការងារណាមួយ ត្រូវបានបង្កើតឡើងដោយសារលក្ខខណ្ឌទាំងនេះឡើយ ហើយអ្នកមិនអាចធ្វើការអះអាងណាមួយតាងនាមឱ្យ ឬភ្ជាប់កាតព្វកិច្ច Tinder ក្នុងលក្ខណៈណាមួយបាននោះទេ។

  21. 21. លក្ខខណ្ឌពិសេសរបស់រដ្ឋ

    លក្ខខណ្ឌពិសេសអនុវត្តនៅក្នុងរដ្ឋអារ៉ីហ្សូណា កាលីហ្វ័រញ៉ា ខូឡូរ៉ាដូ ខន់និជទីខាត់ អ៊ីលីណយ អាយអូវ៉ា មីនីសូតា ញូវយ៉ក ការ៉ូលីណាខាងជើង អូហាយ៉ូ រ៉ូតអាយឡិនដ៏ និងវីនខុនស៊ីន។

    • សម្រាប់អ្នកជាវដែលរស់នៅក្នុងទីក្រុងញូវយ៉ក៖

      • សេវាកម្មពុំធានាចំពោះចំនួននៃ "ការបញ្ជូនបន្ត" ណាមួយឡើយ។ ផ្ទុយទៅវិញ មុខងារនៃសេវាកម្មគឺ អ្នកជាវអាចមើលប្រូហ្វាល់ច្រើនតាមដែលខ្លួនចង់។

      • តាមការជូនដំណឹងជាលាយលក្ខណ៍អក្សរ និងផ្ញើទៅកាន់ Tinder Legal, P.O. Box 25472, Dallas, Texas 75225, USA, អ្នកជាវអាចនឹងផ្អាកការជាវរបស់ពួកគេបានរហូតដល់ទៅមួយឆ្នាំ។

      • របៀបដែលព័ត៌មានរបស់អ្នកត្រូវបានប្រើ និងរបៀបដែលអ្នកអាចចូលទៅប្រើព័ត៌មានរបស់អ្នក គឺត្រូវបានកំណត់ក្នុងផ្នែកទី 5 និងគោលការណ៍ឯកជនភាពរបស់យើង។

      • អ្នកអាចពិនិត្យមើលច្បាប់ស្ដីពីសិទ្ធិអតិថិជនលើសេវាកម្មណាត់ជួបនៃរដ្ឋញូវយ៉ក

    • សម្រាប់អ្នកជាវដែលរស់នៅក្នុងរដ្ឋការ៉ូលីណាខាងជើង៖ អ្នកអាចពិនិត្យមើលសិទ្ធិរបស់អ្នកទិញនៅរដ្ឋការ៉ូលីណាខាងជើង

    • សម្រាប់អ្នកជាវដែលរស់នៅក្នុងរដ្ឋអ៊ីលីណយ ញូវយ៉ក ការ៉ូលីណាខាងជើង និងអូហាយូ៖ សេវាកម្មរបស់យើងមានផ្ដល់ជូនយ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក។ ប្រសិនបើអ្នកជឿថា អ្នកបានផ្លាស់ទីទៅខាងក្រៅទីតាំងដែលយើងផ្តល់សេវាកម្មនេះ សូមទាក់ទងមកយើងជាលាយលក្ខណ៍អក្សរ ដោយផ្ញើទៅកាន់ Tinder Legal, P.O. Box 25472, Dallas, Texas 75225, USA ហើយយើងនឹងធ្វើការជាមួយអ្នក ដើម្បីផ្ដល់សេវាកម្មផ្សេងទៀត ឬបង្វិលសងប្រាក់វិញ។

    • សម្រាប់អ្នកជាវដែលរស់នៅក្នុងរដ្ឋអារីហ្សូណា កាលីហ្វ័រញ៉ា កូឡូរ៉ាដូ ខន់និជទីខាត់ អ៊ីលីណយ អាយអូវ៉ា មីនីសូតា ញូវយ៉ក ការ៉ូលីណាខាងជើង អូហាយ៉ូ រ៉ូតអាយឡិនដ៍ និងវីនខុនស៊ីន៖

      • សិទ្ធិរបស់អ្នកក្នុងការលុបចោល៖ អ្នកអាចលុបចោលការជាវរបស់អ្នក (ដោយគ្មានការពិន័យ ឬកាតព្វកិច្ចអ្វីឡើយ) បានគ្រប់ពេល មុនពាក់កណ្តាលអធ្រាត្រនៃថ្ងៃធ្វើការទីបី បន្ទាប់ពីកាលបរិច្ឆេទដែលអ្នកបានជាវរួច។

      • ក្នុងករណីដែលអ្នកបានស្លាប់មុនបញ្ចប់រយៈពេលនៃការជាវរបស់អ្នក ទ្រព្យសម្បត្តិរបស់អ្នក នឹងមានសិទ្ធិទទួលបានការបង្វិលសងប្រាក់សម្រាប់ចំណែកនៃការទូទាត់ណាមួយដែលអ្នកបានបង់សម្រាប់ការជាវរបស់អ្នក ដែលអាចបែងចែកទៅតាមរយៈពេលនោះបាន បន្ទាប់ពីមរណភាពរបស់អ្នក។

      • ក្នុងករណីដែលអ្នកធ្លាក់ខ្លួនពិការ (ដូចជាអ្នកមិនអាចប្រើប្រាស់សេវាកម្មរបស់យើងបាន) មុនពេលបញ្ចប់រយៈពេលនៃការជាវរបស់អ្នកនោះ អ្នកមានសិទ្ធិទទួលបានការបង្វិលសងប្រាក់សម្រាប់ចំណែកនៃការទូទាត់ណាមួយដែលអ្នកបានបង់សម្រាប់ការជាវរបស់អ្នក ដែលអាចបែងចែកទៅតាមរយៈពេលនោះបាន បន្ទាប់ពីអ្នកធ្លាក់ខ្លួនពិការ ដោយធ្វើការជូនដំណឹងទៅក្រុមហ៊ុនតាមរបៀបដូចគ្នាដែលអ្នកស្នើសុំការបង្វិលសងប្រាក់ ដូចបានរៀបរាប់ខាងលើនៅក្នុងផ្នែកទី 8។

    • សម្រាប់អ្នកជាវដែលរស់នៅក្នុងរដ្ឋកូឡូរ៉ាដូ៖ សូមស្វែងយល់បន្ថែមអំពីគោលការណ៍សុវត្ថិភាពរបស់យើង និងស្វែងរកប្រភពព័ត៌មានក្នុងស្រុកនៅទីនេះ

22.

22. SPECIAL COUNTRY TERMS

Special terms apply in Denmark and the United Kingdom.

For subscribers residing in Denmark and the United Kingdom:

If you wish to exercise your right of cancellation, you may complete and send the below standard form of cancellation. NOTE: if you purchased your subscription through Apple, the termination or cancellation must be sent to Apple.

Exception to the right of cancellation: You cannot cancel an order that includes a delivery of digital content that is not delivered on a physical medium if order processing has begun with your express, prior consent and acknowledgment that you thereby waive your right of cancellation. This applies, for example, to the purchase of Virtual Items. This means that these types of purchases are FINAL AND NON-EXCHANGEABLE OR REFUNDABLE.

Cancellation Form To MTCH Technology Services Limited, Tinder, Attn: Cancellations, MTCH Technology Services Limited, 1 Hatch Street Upper, Dublin 2, Ireland D02PY28, email: legaldept@match.com.

I hereby declare that I wish to exercise my right of withdrawal in connection with my purchase agreement for the provision of the following services:

  • Order number:

  • Order date:

  • Customer's name:

  • Customer's address:

  • Customer's email address:

  • The customer's phone number:

  • Date:

For users residing in the United Kingdom:

If you believe we have taken action against your content or account in a way that does not comply with these Terms, you have the right to bring a claim for breach of contract under UK law. We encourage you to first submit an appeal, as this may lead to a faster and more efficient resolution.