ការណែនាំ

ការណែនាំសម្រាប់ស្ថានភាពជាក់ស្តែង

គន្លឹះដើម្បីជួយឲ្យអ្នកមានសុវត្ថិភាពជាងមុនក្នុងស្ថានភាពជាក់ស្តែង (ទោះបីមិនមែនជាការចាំបាច់សម្រាប់អ្នកក៏ដោយ)។


យើងរស់នៅក្នុងពិភពលោកមួយដែលមនុស្សខ្លះមានចេតនាអាក្រក់។ យើងចង់ឲ្យអ្នកធ្វើអ្វីគ្រប់យ៉ាងតាមដែលអ្នកអាចធ្វើបានដើម្បីឲ្យមានសុវត្ថិភាពនៅក្នុងស្ថានភាពជាក់ស្តែង ប៉ុន្តែយើងទទួលស្គាល់ថាវាមិនប្រាកដថាត្រូវតែធ្វើបែបនោះទេ៖ មិនប្រាកដថាអ្នកត្រូវតែធ្វើខុសទម្លាប់ដើម្បីឲ្យមានសុវត្ថិភាពទេ ហើយវាពិតជាអយុត្តិធម៌ណាស់ដែលមនុស្សមួយចំនួនត្រូវមានការប្រុងប្រយ័ត្នជាងអ្នកដទៃដោយសារតែយេនឌ័រ អត្តសញ្ញាណយេនឌ័រ ជាតិសាសន៍ សាសនា និងនិន្នាការផ្លូវភេទ។

ទាំងនេះគឺជាចំណុចមួយចំនួនដែលអ្នកត្រូវចងចាំ ប្រសិនបើមានរឿងអ្វីមួយកើតឡើងនៅក្រៅកម្មវិធី៖ អ្នកអាចរារាំងពួកគេមិនឲ្យទាក់ទងអ្នកនៅលើសេវាកម្មផ្ញើសារដែលអ្នកកំពុងប្រើ ហើយរាយការណ៍ពួកគេមកយើង។ ទោះបីពួកគេបានឈប់ផ្គូផ្គងជាមួយអ្នកក៏ដោយ អ្នកនៅតែអាចរាយការណ៍ពីបុគ្គលនោះមកយើងនៅទីនេះដើម្បីឲ្យយើងអាចពិនិត្យមើលបញ្ហានេះ រួចកំណត់ថាត្រូវចាត់វិធានការអ្វីខ្លះ។

សូមបញ្ជាក់៖ គ្មាននរណាម្នាក់សមនឹងស្ថិតក្នុងស្ថានភាពដែលគ្មានសុវត្ថិភាពឡើយ ទោះបីជាពួកគេពិសាគ្រឿងស្រវឹងច្រើនប៉ុណ្ណា ឬទុកចិត្តឲ្យនរណាម្នាក់ជូនគេទៅផ្ទះក៏ដោយ។ ប្រសិនបើនរណាម្នាក់បានសម្រេចចិត្តប្រព្រឹត្តអំពើហិង្សាលើអ្នក នោះជាអំពើដែលមិនអាចទទួលយកបាន។

ដើម្បីកុំឲ្យរង់ចាំយូរ ទាំងនេះគឺជាគន្លឹះមួយចំនួនដើម្បីជួយឲ្យអ្នកមានសុវត្ថិភាពជាងមុនក្នុងស្ថានភាពជាក់ស្តែង ទោះបីមិនមែនជាការចាំបាច់សម្រាប់អ្នកក៏ដោយ៖

មុនពេលការណាត់ជួប

  • កុំប្រញាប់ចាកចេញពីកម្មវិធី ឬចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក៖ អាចផ្តល់លេខទូរសព្ទរបស់អ្នកបានលុះត្រាតែអ្នកមានអារម្មណ៍ថាទុកចិត្ត ហើយត្រូវរក្សាព័ត៌មានដូចជាអាសយដ្ឋានផ្ទះ និងទម្លាប់ប្រចាំថ្ងៃរបស់អ្នក ជាការសម្ងាត់សិននៅពេលអ្នកទើបស្គាល់នរណាម្នាក់ថ្មីថ្មោង។
  • ផ្តល់ដំណឹងដល់មនុស្សជិតស្និទ្ធ៖ ប្រាប់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកឲ្យបានដឹងអំពីគម្រោងរបស់អ្នក និយាយរួមទៅវាជាប្រការដ៏ល្អបំផុតនៅពេលមាននរណាម្នាក់ដែលអ្នកទុកចិត្តដឹងពីទីកន្លែងរបស់អ្នក។
  • គ្រប់គ្រងខ្លួនអ្នក៖ ដោះស្រាយមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនរបស់អ្នកដើម្បីទៅកាន់ការណាត់ជួបទោះបីជាមាននរណាម្នាក់ចង់មកយកអ្នកក៏ដោយ។
  • ត្រូវជ្រើសរើស (និងស្ថិតនៅ) ទីកន្លែងសាធារណៈជានិច្ចនៅពេលជួបជាមួយនរណាម្នាក់ដែលអ្នកមិនសូវស្គាល់។

អំឡុងពេលណាត់ជួប

  • ប្រសិនបើអ្នកកំពុងប្រើគ្រឿងញៀន ឬគ្រឿងស្រវឹង ត្រូវដឹងថាវាមានផលប៉ះពាល់ដល់អ្នកកម្រិតណា។ មានមនុស្សមួយចំនួនដែលអាចនឹងព្យាយាមកេងចំណេញពីស្ថានភាពបែបនេះ។
  • ទុករបស់របររបស់អ្នកនៅក្បែរខ្លួន ដូចជា៖ កាតាប ទូរសព្ទ កូនសោ កាបូបលុយ ភេសជ្ជៈ? ទុករបស់ទាំងអស់ឲ្យនៅជាប់ខ្លួនអ្នក។

បន្ទាប់ពីការណាត់ជួប

  • គ្រប់គ្រងខ្លួនអ្នក៖ ដោះស្រាយមធ្យោបាយធ្វើដំណើរមកផ្ទះវិញដោយខ្លួនឯង
  • មិនមានបទពិសោធន៍ល្អឬ? ឈប់ផ្គូផ្គង ហើយរាយការណ៍ពីពួកគេប្រសិនបើអ្នកគិតថាចាំបាច់។ កុំបារម្ភអី។

ការណាត់ជួបក្នុងសម័យកូវីដ៖

យើងទាំងអស់គ្នាច្បាស់ជាចង់ទាក់ទងគ្នាដោយផ្ទាល់ឡើងវិញ ប៉ុន្តែវាអាស្រ័យលើយើងទាំងអស់គ្នាក្នុងការរក្សាសហគមន៍របស់យើងឲ្យមានសុវត្ថិភាព។ នៅពេលដែលអាជ្ញាធរសុខាភិបាលមូលដ្ឋានរបស់អ្នកអនុញ្ញាតឲ្យមានការជួបជុំគ្នាទ្រង់ទ្រាយតូចៗ ហើយអ្នកមានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់ដើម្បីបន្ថែមសមាជិកក្នុងក្រុមដែលអ្នកកំពុងដើរលេងជាមួយ សូមធ្វើតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលមូលដ្ឋានរបស់អ្នក ឬពិនិត្យមើលការណែនាំរបស់អង្គការសុខភាពពិភពលោក។ នៅពេលនោះមកដល់ សូមបើកចិត្តឲ្យទូលាយអំពីអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រួលក្នុងចិត្ត និងមិនស្រួលក្នុងចិត្ត។ ការកំណត់ព្រំដែន និងការនិយាយដោយបើកចំហជាមួយនឹងគូផ្គូផ្គងរបស់អ្នកអំពីអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រួលក្នុងចិត្តក្នុងពេលនេះ ពិតជាមានសារៈសំខាន់។ សូមចងចាំថា៖ សុវត្ថិភាព និងសន្តិភាពផ្លូវចិត្តរបស់អ្នកគួរតែជារឿងដែលសំខាន់បំផុតជានិច្ច។ ដើម្បីជាជំនួយ យើងក៏បានពិគ្រោះយោបល់ផងដែរជាមួយលោក Peter Pitts ប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្រដើម្បីប្រយោជន៍សាធារណៈដើម្បីបង្កើតគន្លឹះសម្រាប់ត្រឡប់ទៅរកការណាត់ជួបដោយផ្ទាល់វិញ៖

  1. ធ្វើជាវីរបុរសដោយពាក់ម៉ាស់៖ រាល់ពេលដែលអ្នកជួបអ្នកថ្មី សូមកុំភ្លេចពាក់ម៉ាស់គ្របលើច្រមុះ និងមាត់របស់អ្នក។ ការអនុវត្តតាមវិធានការទាំងនេះនឹងជួយថែរក្សាខ្លួនអ្នក និងសហគមន៍របស់អ្នកឲ្យកាន់តែមានសុវត្ថិភាព និងសុខភាពល្អ។ សូមចងចាំថា៖ មេរោគនេះនៅតែអាចឆ្លងបាន ទោះបីអ្នកមិនបង្ហាញរោគសញ្ញាក៏ដោយ។
  2. កុំប្រញាប់ទៅប៉ះពាល់គ្នា៖ កុំចាប់ដៃ ឱប ឬថើប រហូតទាល់តែអ្នកដឹងពីស្ថានភាពសុខភាពរបស់បុគ្គលម្ខាងទៀតសិន ហើយអនុវត្តការប្រុងប្រយ័ត្នដូចគ្នានៅពេលជួបមិត្តភក្តិរបស់ពួកគេ។ ទាក់ទងគ្នាតាមអ៊ីនធឺណិតប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន៖ មេរោគនេះប៉ះពាល់ដល់មនុស្សខុសៗគ្នា ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាមិនសូវស្រួលខ្លួននោះទេ សូមណាត់ជួបតាមរយៈ FaceTime, Zoom ឬកម្មវិធីផ្ញើសារវីដេអូដែលអ្នកចូលចិត្ត។ ការប្រថុយប្រថាននេះអាចនឹងធ្វើឲ្យអ្នក ឬអ្នកផ្សេងទៀតឈឺ តែអ្នកនៅតែអាចកុម្ម៉ង់អាហារយកមកញ៉ាំនៅផ្ទះក្រោមពន្លឺភ្លើងទៀនយ៉ាងរ៉ូមែនទិក។
  3. សូមប្រុងប្រយ័ត្ននៅពេលជ្រើសរើសកន្លែងណាត់ជួប៖ ប្រសិនបើអ្នកមានអារម្មណ៍ថាចង់ជួបដោយផ្ទាល់ ត្រូវប្រាកដថាកន្លែងដែលអ្នកជ្រើសរើសនោះកំពុងអនុវត្តសុវត្ថិភាពអនាម័យ និងការរក្សាគម្លាតពីគ្នា។ ដាក់ក្រដាសសើម និងទឹកអាកុលលាងដៃតាមខ្លួន ហើយជូតសម្អាតអ្វីៗដែលអ្នកអាចនឹងប៉ះ ឬអង្គុយពីលើ។ ហើយកុំភ្លេចលាងដៃរបស់អ្នកឲ្យបានញឹកញាប់!

ប្រសិនបើអ្នកចាប់ផ្តើមឈឺ សូមធ្វើតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលមូលដ្ឋានរបស់អ្នក ហើយប្រាប់មនុស្សដែលអ្នកបានជួបឲ្យបានដឹងឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

គន្លឹះជាច្រើនទៀតអាចរកបាននៅលើគេហទំព័ររបស់យើងនៅទីនេះផងដែរ។