ឧបករណ៍

សញ្ញាធីកពណ៌ខៀវរបស់យើងគឺសម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់តែបុគ្គលដែលមានឥទ្ធិពលប៉ុណ្ណោះទេ។ នៅពេលប្រូហ្វាល់មួយត្រូវបានផ្ទៀងផ្ទាត់ សូមជឿទុកចិត្តថាគេម្នាក់នោះបានចំណាយពេលនិងថាមពលក្នុងការបញ្ជាក់ថាគេជាមនុស្សពិតប្រាកដ។

នេះជារបៀបដំណើរការ៖ សមាជិកម្នាក់ថតរូបស៊ែលហ្វី 2 សន្លឹកដូចស្តាយ៍ដែលបានបង្ហាញ។ បន្ទាប់មកមានមុខងារ AI ដ៏អស្ចារ្យមកបញ្ជាក់ពីភាពត្រឹមត្រូវនៃរូបថត។ បន្ទាប់ពីយើងបញ្ជាក់ថារូបភាពត្រូវគ្នា យើងនឹងបន្ថែមសញ្ញាធីកពណ៌ខៀវទៅក្នុងប្រូហ្វាល់ ដោយប្រាប់អ្នករាល់គ្នាឲ្យដឹងថាបុគ្គលនៅក្នុងរូបថតកំពុងធ្វើការអូស និងផ្ញើសារ។

កាលណាយើងផ្ទៀងផ្ទាត់ប្រូហ្វាល់កាន់តែច្រើន សហគមន៍របស់យើងនឹងកាន់តែមានសុវត្ថិភាព។ ដូច្នេះ ប្រសិនបើប្រូហ្វាល់របស់អ្នកមិនមានសញ្ញាធីកពណ៌ខៀវទេ សូមចូលទៅកាន់ការកំណត់របស់អ្នក ហើយចុចលើវានៅក្បែរឈ្មោះរបស់អ្នកដើម្បីចាប់ផ្តើម។