ការកំណត់ភាពឯកជន
កំណត់ជម្រើសបទពិសោធន៍របស់អ្នកតាមរយៈការកំណត់ និងមុខងារភាពឯកជនទាំងនេះ។
របៀបលាក់គណនីរបស់អ្នក
បិទ "បង្ហាញខ្ញុំនៅលើ Tinder" នោះអ្នកនឹងត្រូវបានដកចេញពីកាតប្រូហ្វាល់។ អ្នកនឹងនៅតែអាចឃើញ និងជជែកជាមួយគូផ្គូផ្គងរបស់អ្នក។
បិទមុខងារអានសារ
ការបិទមុខងារនេះនឹងរារាំងគូផ្គូផ្គងណាមួយមិនឲ្យបើកដំណើរការមុខងារអានសារនៅក្នុងការសន្ទនារបស់អ្នកចាប់ពីពេលនេះតទៅ។
លាក់គណនីពីជម្រើសប្រូហ្វាល់ពេញនិយម
ការបើកមុខងារនេះនឹងអនុញ្ញាតឲ្យគេបង្ហាញអ្នកជាជម្រើសប្រូហ្វាល់ពេញនិយមមួយដល់សមាជិកផ្សេងៗទៀតដែលនៅជិតអ្នក។
លាក់គណនីពីមុខងារកំពុងមានអ្នកអូសច្រើន
ការបិទមុខងារនេះនឹងរារាំងប្រូហ្វាល់របស់អ្នកមិនឲ្យក្លាយជាប្រូហ្វាល់អាទិភាពនៅក្នុងមុខងារកំពុងមានអ្នកអូសច្រើន។
មុខងារភាពឯកជនរបស់ Tinder កម្រិត Plus
ប្រសិនបើអ្នកមានការជាវមួយ នោះមានមុខងារភាពឯកជនមួយចំនួនដែលអ្នកអាចប្រើបាន។
កុំបង្ហាញអាយុរបស់ខ្ញុំ
បើកការកំណត់នេះដើម្បីលាក់អាយុរបស់អ្នកពីប្រូហ្វាល់របស់អ្នក។
កុំបង្ហាញចម្ងាយរបស់ខ្ញុំ
បិទការកំណត់នេះដើម្បីលាក់ចម្ងាយរបស់អ្នកពីប្រូហ្វាល់របស់អ្នក។
គ្រប់គ្រងអ្នកដែលអាចមើលឃើញអ្នក
បើកមុខងារ "តែមនុស្សដែលខ្ញុំបានចូលចិត្ត" ដើម្បីបង្ហាញទៅមនុស្សដែលអ្នកបានចូលចិត្តប៉ុណ្ណោះ។ ប្រសិនបើអ្នកបើកមុខងារនេះ នោះអ្នកនឹងមិនអាចឃើញគូផ្គូផ្គងសក្តានុពលណាមួយតាមរយៈមុខងារអ្នកដែលចូលចិត្តអ្នកទេ ប្រសិនបើអ្នកជាអ្នកជាវកម្រិតមាស។