របៀបឈប់ផ្គូផ្គង
មិនថាអ្នកទើបតែដឹងថាអ្នកមិនចាប់អារម្មណ៍ ឬគូផ្គូផ្គងរបស់អ្នកចាប់ផ្តើមធ្វើសកម្មភាពមិនសមរម្យឡើយ អ្នកអាចឈប់ផ្គូផ្គងជាមួយគេបានជានិច្ច។
មិនថាអ្នកកំពុងតែជជែកជាមួយនរណាម្នាក់ ហើយដឹងថាអ្នកមិនចាប់អារម្មណ៍គេ ឬបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពមិនសមរម្យក៏ដោយ អ្នកអាចឈប់ផ្គូផ្គងជាមួយពួកគេបានជានិច្ច។ នៅពេលអ្នកឈប់ផ្គូផ្គងជាមួយនរណាម្នាក់ អ្នកនឹងបាត់ពីបញ្ជីផ្គូផ្គងរបស់ពួកគេ និងច្រាសមកវិញ ហើយពួកគេនឹងលែងឃើញអ្នក ឬផ្ញើសារមកអ្នកបានទៀតឡើយ។
ដើម្បីឈប់ផ្គូផ្គងជាមួយនរណាម្នាក់
បើកការជជែករបស់អ្នកជាមួយបុគ្គលនោះ > ចុចលើរូបខែល (iOS) ឬរូបចំណុចបី (Android) នៅជ្រុងខាងស្តាំផ្នែកខាងលើបំផុត > ឈប់ផ្គូផ្គង ។
ប្រសិនបើអ្នកចង់រាយការណ៍ពីបុគ្គលនោះ សូមជ្រើសរើសមូលហេតុសម្រាប់ការឈប់ផ្គូផ្គងដើម្បីបង្កើតសេចក្ដីរាយការណ៍ទៅក្រុមការងារផ្នែកទំនុកចិត្ត និងសុវត្ថិភាពរបស់យើង។
សូមចាំថា ទោះបីជាអ្នកឈប់ផ្គូផ្គងជាមួយនរណាម្នាក់ក៏ដោយ អ្នកនៅតែអាចរាយការណ៍ពីប្រូហ្វាល់របស់គេតាមអនឡាញ នៅទីនេះបានគ្រប់ពេល។