គោលការណ៍ឯកជនភាព
តើអ្នករស់នៅរដ្ឋកាលីហ្វ័រញ៉ាឬទេ? សូមមើលសេចក្ដីថ្លែងការណ៍អំពីឯកជនភាពរដ្ឋកាលីហ្វ័រញ៉ារបស់យើង ដែលបំពេញបន្ថែមលើគោលការណ៍ឯកជនភាពនេះ។
អ្នករស់នៅរដ្ឋវ៉ាស៊ីនតោន និងណេវ៉ាដា សូមមើលគោលការណ៍ឯកជនភាពស្ដីពីទិន្នន័យសុខភាពអ្នកប្រើប្រាស់របស់យើង ដែលបំពេញបន្ថែមលើគោលការណ៍ឯកជនភាពនេះ។
សួស្តី! សូមស្វាគមន៍មកកាន់គោលការណ៍ឯកជនភាពរបស់ Tinder។
យើងដឹងថាអ្នកគ្រប់គ្នាប្រហែលជា មិនគិតថាការអានគោលការណ៍ឯកជនភាពជាការចំណាយពេលវេលាដែលល្អនោះទេ ប៉ុន្តែសូមស្តាប់ពួកយើងសិន។ យើងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើឱ្យគោលការណ៍នេះមានភាពច្បាស់លាស់ និងទាក់ទាញតាមដែលអាចធ្វើទៅបាន ពីព្រោះយើងពិតជាចង់ឱ្យអ្នកអានវា! សូមគិតថាយើងជាមិត្តឌីជីថលរបស់អ្នក ហើយយើងនៅទីនេះដើម្បីណែនាំផ្លូវចូល និងផ្លូវចេញដល់អ្នកទាក់ទងនឹងទិន្នន័យដែលយើងប្រមូល ព្រមទាំងមូលហេតុ និងរបៀបដែលយើងប្រើទិន្នន័យនោះ។ ដូច្នេះសូមសម្រួលឥរិយាបថ យកភេសជ្ជៈដែលអ្នកចូលចិត្ត ហើយតស់ស្វែងយល់អំពីឯកជនភាពទាំងអស់គ្នា។
គោលការណ៍ឯកជនភាពនេះអនុវត្តចាប់ពីថ្ងៃទី 31 ខែមីនា ឆ្នាំ 2026។ កំណែមុននៃគោលការណ៍ឯកជនភាពដែលមាននៅទីនេះ អនុវត្តរហូតដល់ពេលនោះ។